ជាទូទៅការចម្លងTable ដែលមាននៅក្នុងប្រភេព DBMS មួយទៅDatabase ប្រភេទផ្សេងទៀតវាមិនមែនជាការងារងាយស្រួលប៉ុន្មានទេ។ តែបើកម្មវិធីគ្រប់គ្រង Database នោះមាន Option ឱ្យអ្នកជ្រើសរើសស្រាប់នោះវាមិនមានបញ្ហាទេ ប៉ុន្តែចុះបើសិនជាមិនមានវិញតើអ្នកនឹងធ្វើយ៉ាងដូចម្តេច? គឺយើងត្រូវរកតិចនិចឬវិធីខាងក្រៅមកជំនួយ។ ដោយក្នុងនោះ IT Khmer Share សូមលើកយកនូវវិធី ដោយយក File Excel មកធ្វើជាអ្នកកណ្តាលក្នុងការ Export Table ពី Mysql ដែលយើងធ្វើការគ្រប់គ្រងជាមួយនឹង PHPmyAdmin ទៅកាន់ MSAccess អ្នកក៏អាចយកវិធីរបៀបនេះទៅប្រើនៅក្នុង Ms SQL Server បានដែរ។
ការអនុវត្តន៍
ជាដំបូងអ្នកត្រូវមាន Database ដែលមាន Table នៅក្នុងMysql ដែលអ្នកចង់Export ចេញ ហើយដាក់ចូលទៅក្នុង Database ផ្សេង។
សូមចូលទៅកាន់ Database ដែលមានផ្ទុកនូវ Table ដែលអ្នកចង់ធ្វើការ Export។ បន្ទាប់មកសូមចូលទៅកាន់Table ដែលអ្នកចង់ Export (យើងមាន Table tbl_user ដែលមានទិន្នន័យ 9 Record មកលើកជា ឧទាហរណ៍នៅក្នុងការ Export នេះដូចក្នុងរូប)
បន្ទាប់មកសូមចុចលើ Export ដែលស្ថិតនៅខាងលើ(សូមមើលរូប)
បន្ទាប់ពីចុចលើExport វានឹងបង្ហាញដូចខាងក្រោម។
· សូចចុចទៅលើ Custom – display all possible option ដើម្បីឱ្យអ្នកអាចជ្រើសរើស Option បន្ថែមក្នុងការExport ទៅកាន់ Format ផ្សេងៗ
· និងជ្រើសរើស ដូចប្រអប់ពណ៌ក្រហមនៅក្នុងរូបខាងក្រោម
· ជ្រើសរើស Format របស់ File CSV
· Tick លើ Put columns names in the first row
· ចុច Go
បន្ទាប់ពីចុច Go ហើយអ្នកនឹងទទួលបាន File មួយដែលមាន Extension ជា *.CSV សូមបើ File នោះជាមួយ MS Excel។ បន្ទាប់មកសូមចុច Save
នឹងមានជា Message ចេញមកសួរអ្នកថាតើអ្នកចង់រក្សារ Format ដើម ឬអ្នកចង់កែប្រែ សូចចុចNo ដើម្បីអាចកែFormat ទៅជា *.xlss
ជ្រើសរើសExcel Workbook(*.xlsx) មាននៅក្នុងប្រអប់ Save as type និងជ្រើសរើសជ្រើសទីតាំងដែលអ្នកចង់រក្សារទុក បន្ទាប់មកចុច Save
សូមចូលទៅកាន់ Database Ms Access ណាមួយដែលអ្នកចង់ធ្វើការ Import Table ចូល។ បន្ទាប់មកសូមចុចលើ External Data ហើយចុចលើ Excel ដែលមាននៅក្នុង Import & Link។
នឹងមាន Dialog ចេញមក សូមចុច Browseហើយជ្រើសរើស File ដែលអ្នកទើបតែបាន Save មុននេះ ហើយជ្រើសយក Import the source data into a new table in the current database ហើយចុច OK
សូម Tick ទៅលើ First Row Contains Column Heading ដើម្បីឱ្យវាចាប់ Row ដំបូងធ្វើជា ឈ្មោះ Columns ហើយចុច Next
Select ទៅលើColumn ណាមួយដែលអ្នកចង់កែប្រែ ដូចជា Field Name, Data Type, Index ឬអ្នកចង់ដកColumn ណាមួយចេញ ដោយចុចទៅលើ Donot import field(skip)។
ជ្រើសរើស Column ណាមួយធ្វើជា primary key ហើយចុចNext
បើសិនជាអ្នកចង់ដូរឈ្មោះ Table អ្នកអាចដូរបាននៅក្នុង Textbox ខាងក្រោមរួចចុច Finish
អ្នកអាចមើលពីជំហាននៃការ Import របស់អ្នកដោយចុចលើ Save import steps រួចចុចលើ Close
នៅទីបញ្ចប់អ្នកទទួលបាន Table មួយដែលមាន Field និងទិន្នន័យដូចខាងលើ។
Post a Comment