មិត្តទាំងអស់គ្នាប្រាកដជាដឹងហើយនូវរបៀបបើក Cmd ជាលក្ខណៈធម្មតា។ ប៉ុន្តែថ្ងៃនេះ IT Khmer Share នឹងលើកយកនូវវិធីថ្មីមួយ ដែលអាចឲ្យយើងបើក Cmd បាននូវពេលដែលយើង Right Click លើ Folder ហើយវានឹងកំណត់ path របស់ទីតាំង Folder ជាមួយ CMD តែមួយដង។
សូមធ្វើតាមការណែនាំខាងក្រោម៖
មុនដំបូងយើងត្រូវ Copy Code ខាងក្រោម ទៅដាក់នៅក្នុង Notepad រួច Save វាជា File (.reg)
| Windows Registry Editor Version 5.00
[HKEY_CLASSES_ROOT\Directory\shell\CommandPrompt] @=”Command Prompt:” [HKEY_CLASSES_ROOT\Directory\shell\CommandPrompt\Command] @=”cmd.exe /k cd %1? |

បន្ទាប់មកទៀតយើងត្រូវបើក Regeditដោយចុច Start+Run រួចវាយ Regedit

បន្ទាប់ពីលោតផ្ទាំង Regedit មកហើយ យើងត្រូវចូលទៅក្នុង
Computer>HKEY_CLASSES_ROOT>Directory>shell>CommandPrompt
រួចយើងចុច Double-Clickលើ File Default ដែលនៅផ្នែកខាងស្តាំ រួចវាយពាក្យ Command Prompt Here នៅក្នុង Value data

បន្ទាប់មកចុចនៅលើពាក្យ Command នៅក្នុង CommandPromptដែលនៅផ្នែកខាងឆ្វេង

រួច Double-Click លើ File Defaultហើយវាយពាក្យ cmd.exe /k cd %1 នៅពីក្នុង Value Data

បន្ទាប់ពីបានកែចប់សព្វគ្រប់ យើងត្រូវ Log Off មួយសិន ពេល Log Off រួចហើយ យើងអាចចូលទៅក្នុង Cmd បាន ដោយគ្រាន់តែ Right-Click លើ Folder ណាមួយ


Post a Comment