ជាទូទៅនៅពេលប្រិយមិត្ត Copy ឯកសារផ្សេងៗដែលមានលក្ខណៈជាText ចេញពីគេហទំព័រឬចេញពី e-mail ហើយpaste ចូលទៅក្នុង Word តែងតែជាប់មកជាមួយ Hyperlinks ជានិច្ច។ ជាមួយនឹងបញ្ហានេះ IT Khmer Share មានវិធីសាស្ត្រពីរយ៉ាងងាយៗជូនដល់ប្រិយមិត្ត។ សូមស្វែងយល់នៅក្នុងទំព័រគន្លឹះខ្លីៗនេះដូចខាងក្រោម។
អត្ថបទជាប់ Hyperlink

1.
Copy ឯកសារចេញពីគេហទំព័រឬ e-mail រួចបើក MS Word
បន្ទាប់មកទៀតចុចសញ្ញានៅខាងក្រោមប៊ូតុង Paste>ចុច Paste
Special…

2. បន្ទាប់មកនឹងមានផ្ទាំងមួយទៀតលេចមក រួចត្រូវជ្រើសយក Unformatted Text>OK

វិធីទីពីរ : ប្រិយមិត្ត
គ្រាន់តែ Paste ចូលក្នុង Word ធម្មតា បន្ទាប់មក Select
អត្ថបទទាំងមូល (Ctrl+A) រួចចុច Ctrl+Shift+F9 ជាការស្រេច។
អត្ថបទដោះ Hyperlink រួច

វិធី
សាស្ត្រទាំងពីរនេះ គឺអាចជួយបានចំពោះ ការRemove Hyperlinks
ទាំងអស់ដែលមាននៅក្នុងអត្ថបទដែលCopy មកពីអ៊ីនធឺណិត។
ប៉ុន្តែក្នុងករណីដែលមិត្តទាំងអស់គ្នាចង់Remove តែចំណុចLink
ណាមួយនោះគ្រាន់តែRight Click> Remove Hyperlinks ជាការស្រេច។
សូមមើលរូប

Post a Comment