ជាការពិតនៅពេលដែលប្រិយមិត្តកំពុងធ្វើការលើ Cell ណាមួយនៃ Microsoft Excel ជាពិសេសគណនេយ្យករដែលកំពុងធ្វើការលើ Cell ដោយមានបញ្ចូលទិន្នន័យឬរូបមន្តផ្សេងៗ ហើយមិនចង់ឲ្យអ្នកដទៃចូលទៅកែប្រែ Cell ឬលួចបន្លំកែប្រែរូបមន្ត ឬទិន្នន័យផ្សេងៗបាននោះ ប្រិយមិត្តអាចដាក់ Password ការពារបាន។
ជាទូទៅនៅក្នុង Excel នៅពេលដែលប្រិយមិត្តដាក់ Password មិនមែនមានន័យថាការពារបានតែ Cell នោះទេ សូម្បី Worksheet ឬ Workbook និង Formula ក៏មិនមានបង្ហាញនៅលើ Formula Bar ដែរ។
តើធ្វើយ៉ាងម៉េចទៅ?
ជាធម្មតា Worksheet ដែលយើងកំពុងប្រើសម្រាប់ធ្វើការ មានជាប់សោរួចជាស្រេច ដូចនេះនៅពេលដែលយើងចាក់សោការពារទៅ នោះវានឹងជាប់សោទាំងអស់ អីចឹងត្រូវដោះសោសិន។
ឧបមាថាមានតារាងបញ្ជីប្រាក់ខែដូចខាងក្រោម៖

ប្រិយមិត្តត្រូវចុច Select All (Ctrl+A)>Right Click>Format Cell>ចុចលើProtection Tab រួចដោះ Locked ចេញ>OK។


ឧទាហរណ៍ Select លើ Table Salary>Right Click>Format Cell>Protection Tab>រួច Tick លើ Locked និងHidden>OK។

រួច
ប្រិយមិត្តត្រូវដាក់ Password ដោយ Select Salary Table រួចចុចលើ
Format>Protect Sheet…>ដាក់ Password>Confirm Password
ម្ដងទៀត>OKជាការស្រេច។



បន្ទាប់ពីដាក់ Password ហើយ សូម្បីរូបមន្តក៏គ្មានបង្ហាញនៅលើ Formula Bar ដែរ។

នៅពេលដែលនរណាម្នាក់ចុចលើតារាងក្នុង Worksheet វានឹងបង្ហាញផ្ទាំង

បើសិនប្រិយមិត្តចង់ដោះ Password ចេញវិញសូចចុច Format>Unprotect Sheet…>បញ្ចូល Password>OK ជាការស្រេច។


Post a Comment