ជាការពិតមានប្រិយមិត្តជាច្រើនបានដឹង
ហើយថា នៅពេល Hacker, Spam និង Virus
ឆ្លងចូលក្នុងម៉ាស៊ីនកុំព្យូទ័រហើយនោះ
វាមិនត្រឹមតែលួចយកទិន្នន័យនៅក្នុងម៉ាស៊ីនមួយប៉ុណ្ណោះទេ
តែវាថែមទាំងធ្វើឲ្យកុំព្យូទ័រដើរយឺត
និងជួលកាលធ្វើឲ្យគាំងលែងដំណើរការទៀតផង។
សុវត្ថិភាព
ជាចម្បងដើម្បីការពារកុំព្យូទ័ររបស់ប្រិយមិត្តមិនឲ្យ Hacker,
Spam, Virus ជ្រៀតចូលតាម Network, អ៊ីនធឺណិត
ឬតាមរយៈមធ្យោបាយផ្សេងៗទៀតនោះ សូមអនុវត្តតាមគន្លឹះមួយចំនួនដែល
IT Khmer Share បង្ហាញដូចខាងក្រោម៖
របៀបទីមួយ៖ បើ
សិនជាកុំព្យូទ័ររបស់ប្រិយមិត្តមានភ្ជាប់បណ្ដាញអ៊ីនធឺណិតនោះ
វាជាការងាយស្រួលទេ ពីព្រោះមិនថា Windows XP ឬ Vista ឬ Windows 7
ទេ សុទ្ធតែមានភ្ជាប់មកជាមួយមុខងារពិសេសគឺ Automatic Update
រួចជាស្រេច។ ចំពោះ Windows 7 វិញងាយស្រួលបំផុត
ប្រិយមិត្តគ្រាន់តែចុច Control Panel>Windows Update>Change
settings>Install updates automatically (recommended)>OK
ជាការស្រេច។




របៀបទីពីរ៖ មុន
នឹង Click លើ Folder ណាមួយត្រូវពិនិត្យមើល Extension File
ឲ្យបានច្បាស់លាស់សិន។ ជាពិសេស Extension File ប្រភេទ .exe
មិនមែនមានន័យថា Extension File ប្រភេទ .exe សុទ្ធតែមេរោគនោះទេ
វាក៏ជា Extension File ក្នុង DOS ឬ OS ដែរ តែសំខាន់ Folder ដែលមាន
Extension File
បែបនេះកាលណាបង្ហាញខ្លួនមិនសូវច្បាស់វាជាមេរោគមិនត្រូវ Click
លើវាទេ។
របៀបទីបី៖
មេរោគនៅពេលចូលក្នុងម៉ាស៊ីនកុំព្យូទ័រហើយ
វាច្រើនតែលាក់ឯកសារ ឬ File ផ្សេងៗមិនឲ្យមើលឃើញទេ។
ដើម្បីឲ្យឯកសារដែលបានលាក់មើលឃើញវិញនោះ ចំពោះ Windows 7
ប្រិយមិត្តត្រូវចុចលើ Organize>Folder and search options>View
Tab>Show hidden files, folders, and drives>Apply>OK។


របៀបទីបួន៖
បើសិនប្រិយមិត្តប្រើ Internet Explorer ប្រិយមិត្តត្រូវចូល
Tool>Internet Option>Security Tab>Custom
Level>High>Reset> បន្ទាប់មកលោតផ្ទាំង Confirm ត្រូវចុច
Yes>OK ជាការស្រេច។



របៀបទីប្រាំ៖ ប្រើកម្មវិធីកម្ចាត់មេរោគ ដែលអាចទុកចិត្តបាន ជាពិសេសគួរប្រើកម្មវិធីដែលមានLicenseត្រឹមត្រូវ។

របៀបទីប្រាំមួយ៖ Scan Flash Drive ឬ Transcend រាល់ពេលភ្ជាប់ជាមួយកុំព្យូទ័រ ជាពិសេស Scan Drive ឲ្យបានញឹកញាប់។
នេះ
គ្រាន់តែជាគន្លឺះសាមញ្ញមួយចំនួនប៉ុណ្ណោះ
នៅមានវិធីការពារមេរោគជាច្រើនទៀត IT Khmer Share នឹងបង្ហាញជូនប្រិយមិត្តនៅទំព័រក្រោយ៕
Post a Comment