ឧបករណ៍បច្ចេកវិទ្យាទំនាក់ទំនងចល័តត្រូវបានវិវត្តយ៉ាងឆាប់រហ័សនិងស្របតាមស្តង់ដារថ្មីដែលបានចាប់ផ្ដើមពី 1G រហូតដល់ 4Gនៅពេលបច្ចុប្បន្ននេះ។ស្តង់ដារ 4G នៅបច្ចុប្បន្ននេះកំពុងតែធ្វើការប្រកួតប្រជែងជាមួយបច្ចេកវិទ្យាថ្មីពីរប្រភេទទៀតគឺបច្ចេកវិទ្យា WiMAX និងបច្ចេកវិទ្យា LTE(Long Term Evolution)។
តើវាមានភាពខុសគ្នានិងការវិវត្តយ៉ាងដូចម្ដេចរវាងស្តង់ដារ 4G, WiMaX និង LTE?
ប្រើទូរស័ព្ទដើម្បីធ្វើការទំនាក់ទំនងស្តង់ដារ
ជាឧបករណ៍បច្ចេកវិទ្យាបញ្ជូន ទិន្នន័យត្រូវបានគេប្រើសម្រាប់បណ្ដាញតាមស្តង់ដារគឺនាំមកនូវ ប្រេកង់ថ្មីជានិច្ចនិងមានការប្រែប្រួលឥតឈប់ឈរ។
ចំពោះស្តង់ដារ1Gត្រូវបានគេបង្កើតឡើងតាំងឆ្នាំ១៩៨១ប្រើបច្ចេកវិទ្យាមួយផ្នែក(analog) និងប្រើបានតែជាមួយតែការបញ្ជូនរលកសំឡេងតែប៉ុណ្ណោះ។បន្ទាបមកគេបានបន្តផលិតស្តង់ដារ 2G ក្នុងឆ្នាំ១៩៩២ម្ដងនេះត្រូវបានគេកំណត់វាប្រើជាមួយបច្ចេកវិទ្យាឌីជីថល(digital) វិញម្ដងហើយនៅតែប្រើបានតែរលកសំឡេងដដែល។
ដំណាក់កាលស្តង់ដារ 3G
ស្តង់ដារ3Gបាន ផលិតឡើងនៅក្នុងឆ្នាំ២០០២មិនត្រឹមតែមានវិសាលភាពក្នុងការបញ្ចូល ទិន្នន័យនិងរលកសំឡេងប៉ុណ្ណោះទេថែមទាំងបញ្ជូនទិន្នន័យបានខ្ពស់ រហូតដល់ 200 kbps ទៀតផង។
ក្រោយមកទៀតគេបានផលិតស្តង់ដារ GSM ដើម្បីដំណើរការស្តង់ដារ 3G ជាមួយ GPRS(General Packet Radio Service) ឆ្លងតាមរយៈ EDGE(Enhanced Data Rates សម្រាប់ដំណោះស្រាយ GSM )ហើយ UMTS(Universal Mobile Telephnone Standard ) និង HSDPA (High Speed Downlink Packet Access) ទៅ LTE។
ចំពោះស្តង់ដារ CDMA វិញវាក៏ស្រដៀងគ្នាទៅនិងស្តង់ដារGSM ដែរគឺដើម្បីឱ្យ 3Gប្រើជាមួយ EVDOព្រមទាំងអាចដំណើរការបានដល់ CDMA2000ផងដែរ។
ដំណាក់កាលស្តង់ដារ 4G
-ស្តង់ដារ 4G នេះប្រើប្រាស់បានគ្រប់ IP packet នៅលើ Network ជាមួយការបញ្ជូនសំឡេងគ្រប់ឧបករណ៍ប្រើប្រាស់ជាមួយ VoIP។
វាមានលក្ខណៈពីរយ៉ាង៖
១- កម្រិតបញ្ជូនទិន្នន័យបាន 100 Mbps សម្រាប់ up-link និង down-link នៅពេលមាន Client physically បានប្ដូរទៅល្បឿនជាប់ពាក់ព័ន្ធទីតាំងនោះនិងល្បឿន 1Gbps នៅពេល client & station បានកំណត់មុខងារផ្សេងៗគ្នា។
២-អាចផ្លាស់ប្ដូរប្រព័ន្ធផ្ដល់ឱ្យ(channel bandwidth)បានភ្លាមៗរវាង៥និង20 MHz ដោយអាចកំណត់បានរហូតដល់40 MHz។
ការប្រកួតប្រជែងបច្ចេកវិទ្យាស្តង់ដារ 4G
មានឧបករណ៍បច្ចេកវិទ្យាពីរដែលជាគូរប្រកួតប្រជែងរបស់ស្តង់ដារ 4G គឺ WiMAX និង LTE(Long Term Evolution)។ LTE & WiMAX វាខុសពី Wi-Fi ដែល បានដាក់ឱ្យប្រើមានល្បឿនលឿនទាំងការប្រើប្រាស់និងការភ្ជាប់ ក្នុងរយៈចម្ងាយជិត។វាពិតជាធ្វើឱ្យការបញ្ជូនទិន្នន័យមានកម្រិត ខុសគ្នាពីការបញ្ជូនទិន្នន័យនៅលើបណ្ដាញ Network ពីរយៈចម្ងាយដោយអាស្រ័យលើល្បឿនពីកន្លែងជិតនិងឆ្ងាយ។
អំពី WiMAX
WiMAX អាចប្រើប្រាស់បានជាមួយ 802.16 ផងដែរដែលត្រូវបានគេវិវត្តចេញពី IEEE។វាត្រូវបានវិវត្តចេញពី Wi-Fiហើយជាឧបករណ៍ប្រើនៅក្នុង Home Network និងធ្វើការទំនាក់ទំនងគ្នាផ្ដោតសំខាន់តាមរយៈ IP address ជាគោល។សម្រាប់ឧបករណ៍ WiMAX វិញគឺមិនបានបង្កើតឡើងដោយភ្ជាប់ជាមួយ SIM card ទេ។
ជំនាន់ថ្មីចុងក្រោយនៃ Mobile WiMAX mobile wireless broadband access(MWBA) ស្តង់ដារអាចបញ្ជូនទិន្នន័យក្នុងកម្រិត 128 Mbps downlink & 56 Mbps uplink រហូតដល់ 20 MHz លើបណ្ដាញខ្សែ។
Sprint WiMAX service
Sprint Nextel បានប្រកាសឱ្យដឹងថាវានិងប្រើ WiMAX អនុវត្តខ្លួនវានូវបណ្ដាញ 4G។
Sprintបានអះអាងថាកម្រិនបញ្ជូនទិន្នន័យគឺបាន 6 Mbps ជាមួយបណ្ដាញ WiMAX ខ្លួនឯងហើយវាមិនទាន់ brand ដូច 4G នៅឡើយទេ។ WiMAX គេបានបង្កើតមុន 3G/4G smartphnone។
អំពី LTE
LTE កំពុងតែនាំយកមុខងារជាច្រើនទៀតដើម្បីទៅជាឧបករណ៍ស្តង់ដារ 4G។
Verizon wireless និង AT&T Mobility នៅសហរដ្ឋអាមេរិកបានប្រកាសឱ្យដឹងអំពីគម្រោងជាច្រើនថាចាប់ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១២ថានិងបម្លែងបណ្ដាញទាំងអស់ទៅ LTE។ LTE គឺជាការបង្កើតឡើងវិញនៃ GSM ផ្ដល់ឱ្យកំលាំងបញ្ជូនលើបណ្ដាញ។ឧបករណ៍ LTE មួយប្រើ SIM card មួយដោយវាស្រដៀងឧបករណ៍ GSM ដែរ។
LTE គឺត្រូវបានគេរំពឹងទុកថានិងដាក់ឱ្យប្រើនៅឆ្នាំ២០១២ប៉ុន្មានខែខាងមុខនេះ។
LTE មានការប្រែប្រួលលឿនក្នុងការផ្លាស់ប្ដូរ bandwidth ពី1.4MHz ទៅ 20MHz បានយ៉ាងល្អដូច FDD(Frequency Division Duplex) និង TDD(Time Division Duplex)។
បច្ចេកវិទ្យាជំនាន់មុន LTE
LTE វាប្រើប្រាស់បានតិចតួចជាមួយឧបករណ៍បណ្ដាញ Network ចាស់ៗមានដូចជា GSM,CdmaOne,W-CDMA(UMTS) និង CDMA2000។ឧបករណ៍ LTE វានិងថយមកនៅត្រឹម 2.5ឬបណ្ដាញបានផ្ដល់ឱ្យដោយ 3G ទាមទារឧបករណ៍ Radioជំនួយបន្ថែម។
អំពី USB Modem
FCC បានអនុញ្ញាតឱ្យ LTE USB modem ចាប់ពី LG-LG VL600 ប្រើបានជាមួយ CDMA EVDO 850/1900MHz និង LTE 700MHz ។
អំពី HSPA+
High-speed packet access ឬ HSPA ហើយឧបករណ៍បច្ចេកវិទ្យាបញ្ជូនទិន្នន័យជំនាន់ទីបី (3G) គឺមានភាពទូលំទូលាយក្នុងការប្រើប្រាស់ហើយដោយសាជំនាន់បច្ចេកវិទ្យាមានភាពលឿននាំឱ្យ HSPA+ ដាក់គោលដៅទៅជា 3.5G។នៅពេលបច្ចុប្បន្ននេះទីបំផុត HSPA+ បានកំណត់យក 4G។
Post a Comment