អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

បច្ចេកវិទ្យា​ RAID 10 ​​​រួម​ផ្សំ​គ្នា​រវាង​ RAID 0 និង 1

Wednesday, December 26, 20120 comments

RAID គឺ​ជា​បច្ចេកវិទ្យា​ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​បង្កើន​កម្រិត​ដំណើរការ​ និង ភាពទុកចិត្តចំពោះ​កន្លែង​រក្សាទុកទិន្នន័យ ។ RAID ខ្លាយមកពីពាក្យពេញ Redundant Array of Inexpensive Disks ។ នៅ​ក្នុង​ប្រព័ន្ធ​ RAID មួយ​ផ្ទុក​ទៅ​ដោយ​ថាសរឹង​ពីរ​ ឬ ច្រើន​ដំណើរការ​ស្រប​គ្នា ។ ថាសរឹង​ទាំង​នោះ​អាច​ជា​ថាសរឹង​ Hard Disk ប៉ុន្តែ​ក៏​មាន​ការ​និយម​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ជាមួយ​ឌីស​​ Solid state Drive ផង​ដែរ​ ។ ប្រព័ន្ធ RAID មាន ​ច្រើន​លំដាប់​ថ្នាក់​ហើយ​ត្រូវ​បាន​គេ​ប្រើ​ទៅ​តាម​ស្ថានភាព​ខុស​ៗ គ្នា​ ដោយ​មិន​បាន​រៀបចំ​បទដ្ឋាន​ដោយ​ស្ថាប័ន ឬ សហគម​បទដ្ឋាន​ណាមួយ​ឡើយ ។ បច្ចេកវិទ្យា​ RAID ត្រូវ​បាន​គេ​បង្កើត​ឡើង​ទៅ​តាម​លំដាប់​ផ្សេង​ៗ​គ្នា​ ដើម្បី​ផ្ដល់​មុខងារ​ប្រើប្រាស់​សម្រាប់​គ្រប់គ្រង​ទៅ​លើ​ Disk storage ។ បច្ចេកវិទ្យា​ RAID ថ្មី​គឺ​ RAID 10 ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង​ពី​ការ​បញ្ចូល​រវាង​ RAID 1 និង RAID 0​ដើម្បី​ទាញ​យក​អត្ថប្រយោជន៍​ពី​ RIAD ទាំង​ពីរ​នេះ​ទៅ​ជា​បច្ចេកវិទ្យា​តែ​មួយ​ ។ ដូច្នេះ​តើ​ RAID 0 និង RAID 1 មាន​លក្ខណ​ពិសេស​យ៉ាង​ណា​ ហើយ​នៅ​ពេល​បញ្ចូល​គ្នា​ទៅ​ជា​ RAID 10 តើ​នឹង​ផ្ដល់​គុណសម្បត្តិ​យ៉ាង​ណា​ទៀត ។

RAID level 0 (stripping)


នៅ​ក្នុង​ប្រព័ន្ធ​ RAID 0 ត្រូវ ​បាន​គេ​បែង​ចែក​ទៅ​ជា​ផ្នែក​ៗ ដែល​ត្រូវ​បញ្ចូល​ទិន្នន័យ​​ទៅ​ក្នុង​ផ្នែក​ទាំង​អស់​នៃ​សំណុំ​ឌិស​ទាំង​មូល ​ ។ ដោយ​ប្រើប្រាស់​ថាស​ច្រើន​ យ៉ាង​ហោច​ណាស់​ចំនួន​ពីរ​ក្នុង​ពេល​តែ​មួយ​ ដែល​ផ្ដល់​នូវ​ការ​ប្រតិបត្តិការ​ចេញ​និង​ចូល​បាន​លឿន​ ។ ការ​ប្រតិបត្តិការ​នេះ​អាច​​ដំណើរការ​កាន់​តែ​បាន​លឿន​ដោយ​ប្រើ​ម៉ាស៊ីន​ គ្រប់គ្រង​ផ្សេង​គ្នា​ ជា​ពិសេស​ត្រូវ​ការ​ម៉ាស៊ីន​គ្រប់គ្រង​មួយ​សម្រាប់​ Disk មួយ​ ។ RAID 0 គឺ ​ជា​ប្រព័ន្ធ​សមស្រប​សម្រាប់​កន្លែង​ផ្ទុក​ទិន្នន័យ​ដែល​មិន​​សំខាន់​​ដែល​ ត្រូវ​ការ​ល្បឿន​ចេញ​ និង ចូល​ក្នុង​កម្រិត​ខ្ពស់​ ដូចជា​កន្លែង​ប្រើប្រាស់​ឯកសារ​មេឌៀ​រួម​គ្នា​ជា​ដើម​ ។

គុណសម្បត្តិ ​

RAID​ 0 ផ្ដល់​ប្រតិបត្តិការ​ល្អ​ ទាំង​ប្រតិបត្តិការ​ចេញ​និង​ចូល​ និង​មិន​មានOverhead ដែល​បណ្ដាល​មក​ពី​ parity control ឡើយ​ ។
រាល់​ចំណុះ​ផ្ទុក​ទិន្នន័យ​ទាំង​អស់​ត្រូវ​បាន​ប្រើប្រាស់​ដូច្នេះ​មិន​មាន​ Disk Overhead ឡើយ
បច្ចេកវិទ្យា​នេះ​ងាយ​ស្រួល​ក្នុង​ការ​ប្រតិបត្តិ​
គុណវិបត្តិ
RAID 0 មាន​វិបត្តិ​ខ្ពស់( គ្មាន​ Fault-tolerant) ​ប្រសិន​បើ​ ឌីស​មួយ​ខូច​ នោះ​រាល់​ទិន្នន័យ​ដែល​មាន​នៅ​ក្នុង​សំណុំ​ RAID 0 ទាំង​អស់​នឹង​ត្រូវ​បាត់បង់​ ដែល​ជា​ហេតុ​ធ្វើ​អោយ​វា​មិន​គួរ​ប្រើ​សម្រាប់​ឌីស​ផ្ទុក​ទិន្នន័យ​សំខាន់​​ៗ​ ។
RAID level 1 ( Mirror )

សម្រាប់​ប្រព័ន្ធ RAID 1 រាល់ ​ទិន្នន័យ​ទាំង​អស់​​ត្រូវ​បាន​រក្សា​ទុក​ផ្ទួន​ដង​ដោយ​បញ្ចូល​វា​ទៅ​ក្នុង​ ​ឌីស​ទាំង​ពីរ​ ។ ប្រសិន​បើ​ ឌីស​មាន​បញ្ហា​ ម៉ាស៊ីន​គ្រប់​គ្រង​និង​ប្រើ​​ឌីស​មួយ​សម្រាប់​ទាញ​យក​ទិន្នន័យ​មក​វិញ​ហើយ​ បន្ត​ប្រតិបត្តិការ​​ទៅ​មុខ​ទៀត​ ដូច្នេះ​គេ​ត្រូវ​ការ​ឌីស​ចំនួន​ពីរ​សម្រាប់​ សំណុំ​ប្រព័ន្ធ​ RAID 1 ។ បច្ចេកវិទ្យា​ RAID 1 សម​ស្រប​សម្រាប់​ប្រើ​នៅ​ក្នុង​ការ​រក្សា​ទុក​ទិន្នន័យ​សំខាន់​ៗ ជា​ពិសេស​សម្រាប់​ប្រព័ន្ធ​គណនី​ ហើយ​ក៏​សម​ស្រប​សម្រាប់​ម៉ាស៊ីន​ Server តូច​ៗ​ដែល​ត្រូវ​ការ​តែ​ឌីស​ចំនួន​ពីរ​ប៉ុណ្ណោះ ។
គុណសម្បត្តិ
RAID 1 ផ្ដល់​នូវ​ល្បឿន​ ចេញ​ និង ចូល​បាន​លឿន​ស្មើរ​​ទៅ​នឹង​ឌីស​តែ​មួយ​
នៅ​ក្នុង​ករណី​មាន​ឌីស​មួយ​ខូច​ គេ​មិន​ចាំ​បាច់​រៀបចំ​ទិន្នន័យ​សារ​ឡើង​វិញ​ឡើយ​ គឺ​គ្រាន់​តែ​ចម្លង​មក​ផ្លាស់​ប្ដូរ​ប៉ុណ្ណោះ​ ​
គុណវិបត្តិ​
គុណវិបត្តិ ​ជា​ចម្បង​គឺ​​ចំណុះ​ផ្ទុក​ទិន្នន័យ​ដែល​ប្រើបាន​មាន​ចំណុះ​ត្រឹម​តែ​ពាក់​ កណ្ដាល​នៃ​ចំណុះ​ឌីស​សរុប​ប៉ុណ្ណោះ​ ព្រោះ​តែ​ទិន្នន័យ​ត្រូវ​បាន​គេ​បញ្ចូល​ផ្ទួន​ដង​​ទៅ​លើ​ឌីស​ទាំង​ពីរ​។ ហើយ​ការ​ប្រើប្រាស់​ RAID 1 មិន ​អនុញ្ញាតិ​អោយ​ធ្វើ​ការ​​ប្ដូរ​ឌីស​ដែល​ខូច​ចេញ​បាន​ភ្លាម​ឡើយ​ ​មាន​ន័យ​ថា​វា​មិន​អាច​ផ្លាស់​ប្ដូរ​នៅ​ពេល​ដែល​ម៉ាស៊ីន​កំពុង​តែ​ដំណើរការ ​​។

RAID level 10


ប្រព័ន្ធ​ RAID 10 បាន​បញ្ចូល​ទាំង​គុណ​សម្បត្តិ​ និង គុណវិបត្តិ​នៃ​ RAID 1 និង RAID 0 ទៅ​ក្នុង​ធ្វើ​ជា​ប្រព័ន្ធ​តែ​មួយ​ ។ វា​ផ្ដល់​នូវ​សុវត្ថិភាព​ខ្ពស់​ដោយ​ចម្លង​ទិន្នន័យ​ទាំង​អស់​ទៅ​លើ​ឌីស​​ផ្នែក​ទី​ពីរ​ (ឌីស​ 1 និង ឌិស 2 ហើយ​ ឌិស​ ៣ និង ៤ ដូច​រូប ) ហើយ​ក្នុង​ពេល​នោះ​ប្រើប្រាស់​RIAD 0 ទៅ​លើ​សំណុំ​ឌិស​ទាំង​ពីរ​ ​ដើម្បី​បង្កើន​ល្បឿន​បញ្ជូន​ទិន្នន័យ​ ។ ដូច្នេះ​យើង​ត្រូវ​ការ​ឌីស​តិចបំផុត​​ចំនួន​ 4 ដោយ​រៀបចំ​ឌីស​ពីរ​ធ្វើ​ជា​ RAID 1 ហើយ​​គេ​ធ្វើ​ RAID 0 ទៅ​លើ​ឌីស​ RAID 1 ទាំង​ពីរ​ ។ RAID 10 សម​ស្រប​សម្រាប់​ស្ថាប័ន​ដែល​ដំណើរការ​ Database និង កម្មវិធី​​ក្នុង​កិច្ចការ​ជំនួញ​ដែល​ត្រូវ​ការ​ប្រសិទ្ធភាព​ក្នុង​ការ​រក្សា ​ទុក​ទិន្នន័យ​ និង ការ​ធានា​សុវត្ថិភាព​ទិន្នន័យ​ជា​ចាំបាច់​ ។
លក្ខណ​ពិសេស​របស់​ RAID 10
កម្រិត​ប្រតិបត្តិការ​ខ្ពស់​ជាង​ RAID 1 និង RAID 6
សុវត្ថិភាព​ការ​ពារ​ទិន្នន័យ​ខ្ពស់ ជាង​ RAID 0 , 1 ,5
គេ​អាច​ផ្លាស់​ប្ដូរ​ចំណុះ​ឌីស​តែ​មួយ​ ឬ RAID 1 ទៅ​ជា​ RAID 10
គេ​អាច​ផ្លាស់​ប្ដូរ​ចំណុះ​ផ្ទុក​ទិន្នន័យ​របស់​ RAID ដោយ​គ្រាន់​តែ​ប្ដូរ​ Hard Disk ដែល​មាន​ទំហំ​ធំ​ជាង​ ឬបន្ថែម​​ចំនួន​ Hard Disk



Share this article :

Post a Comment