បាទ! របៀបបិទបើក Write-protect របស់ USB Flash នេះគឺមានបំណងចង់មិនអោយមានការចរាចរណ៍ឯកសារចេញពីកុំព្យូទ័រតាម រយៈរន្ធ USB ឬ បើកដំណើរការវិញ នៅពេលមានមេរោគវាធ្វើអោយ USB លែងអាចចរាចរណ៍ឯកសារ ដោយនៅពេល Copy នោះ Windows ចេញសារមកថា មិនអាច Copy បានដោយសារកុំព្យូទ័របានជាប់ Write-protect ។ មានកម្មវិធីជាច្រើនដែលមានតួនាទីអាចបិទ Write-protect នេះបាន តែខ្ញុំសូមលើកយកការកំណត់ដោយដៃរបស់លោកអ្នកផ្ទាល់ ដើម្បីអោយបានដឹងថា ដំណើរការរបស់ Write-protect វាយ៉ាងម៉េច! សូមស្វែងយល់ដូចខាងក្រោម៖
- ចូលទៅបើក regedit តាម Run ដោយចុច Key Windows+R វាយពាក្យក្នុងប្រលោះ រួចចុច OK។
- ចូលទៅតាមទីតាំង HKEY_LOCAL_MACHINE/SYSTEM/CurrentControlSet/Control
- បង្កើត Key ថ្មីមួយដោយដាក់ឈ្មោះថា StorageDevicePolicies ។ សូមមើលរូបខាងក្រោម
- សូមឈរលើទីតាំង StorageDevicePolicies ហើយម៉ៅស្ដាំលើផ្ទៃទំនេរដើម្បីបង្កើតតម្លៃ DWORD ដោយដាក់ឈ្មោះថា writeprotect ។ សូមមើលរូបខាងក្រោម
- នៅកន្លែង Value data បើអ្នកដាក់លេខ 1 នោះមានន័យថា បិទមិនអោយមានចរាចរណ៍ឯកសារតាមរន្ធ USB តែបើអ្នកដាក់លេខ 0 (សូន្យ) មានន័យថា បើកអោយចរាចរណ៍ឯកសារតាមរន្ធ USB បាន។ សូមមើលរូបខាងក្រោម
ចំណាំ៖ ដើម្បីដំណើរការបិទបើកម្ដងៗ អ្នកត្រូវតែ Logoff-in ឬ Restart ម៉ាស៊ីនទើប Windows ទទួលស្គាល់ការកំណត់របស់អ្នក។
សំនួរ៖ មូលហេតុអីបានជាខ្ញុំមិនអាច Copy, Cut, Paste នៅក្នុង Flash USB របស់ខ្ញុំបាន? សំនួរនេះឧស្សាហ៍ឮខ្លាំងណាស់ ហើយជាពិសេសអ្នកប្រើក៏មិនសូវដឹងប្រភពមូលហេតុដែរ?
ចម្លើយ៖ មានមូលហេតុដូចខាងក្រោមដែលទាក់ទង Write-protect ៖
- មកពីមិត្តភ័ក្ដិចង់ធ្វើអោយលោកអ្នកបែកញើសដោយកំណត់បើក Write-protect ។
- បណ្ដាលមកពីមេរោគដែលឆ្លងចូលក្នុងកុំព្យូទ័ររបស់អ្នកបើក Write-protect ។
- ឬក៏ឧបករណ៍ USB របស់អ្នកមានមុខងារ Write-protect មកជាមួយ សូមពិនិត្យមើលប៊ូតុងបិទបើក Write-protect នៅលើឧបករណ៍ USB។ (ករណីនេះមិនសូវមានទេមកពីឧបករណ៍សម័យឥឡូវមិនសូវមានប៊ូតុង Write-protect ទៀតទេ។

![[IMG]](http://2.bp.blogspot.com/-HXj8oAtDhd4/T-E50fRoaDI/AAAAAAAAA0k/87whsfHFNWM/s1600/Lock-Wooden-USB-Pen-Drive.png)
![[IMG]](http://3.bp.blogspot.com/-GUpzSHO3MhY/TyOCCcgBY4I/AAAAAAAAAU0/YgoAHZQRzMo/s1600/1-28-2012+11-53-46+AM.gif)
![[IMG]](http://1.bp.blogspot.com/-LQArYU6z5SE/T-EwWuFMYpI/AAAAAAAAAzs/q7shP2tPVfM/s400/6-20-2012+8-52-49+AM.gif)
![[IMG]](http://4.bp.blogspot.com/-HUeltk534xA/T-EwXWS0eWI/AAAAAAAAAz0/SYxBPs3Vabc/s400/6-20-2012+9-01-53+AM.gif)
![[IMG]](http://4.bp.blogspot.com/-Qq6kBo3BmG8/T-Exd7d66qI/AAAAAAAAAz8/ZmKetdTg040/s1600/6-20-2012+9-10-24+AM.gif)
![[IMG]](http://1.bp.blogspot.com/-1ClXJZ6-ZQI/T-E3I5aloEI/AAAAAAAAA0M/JmZcZ2iiliA/s1600/6-20-2012+9-35-26+AM.gif)
Post a Comment