អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

របៀបSwitch Webmail Provider ដោយមិនឲ្យបាត់បង់E-mails

Monday, January 14, 20130 comments



តើលោកអ្នកធ្លាប់បានស្គាល់ និងប្រើប្រាស់ Webmail ហើយឬនៅ? ប្រសិនបើលោកអ្នកមិនទាន់បាន
ប្រើវាទេសូមទទួលយកនូវលក្ខណៈពិសេសពីសេវាកម្មនេះ​ទាំងអស់គ្នា ព្រោះថាលោកអ្នកអាចធ្វើ
ការ
Switch Webmail ដោយមិន​​បាច់បារម្ភថាមានការបាត់បង់នូវ E-mail ឬការទំនាក់ទំនងពីមុនៗ
នោះមកទេ។ ខាងក្រោមនេះជារបៀបនៃការ
Switch ទៅលើសេវាកម្ម Webmail និងការ Import E-mail
Contact ចាស់ៗដែលការ Switch នោះមានរបៀបផ្សេងៗពីគ្នា អាស្រ័យទៅលើ Webmail Provider
ដែលលោកអ្នកកំពុងប្រើប្រាស់ តួយ៉ាងដូចជា
Gmail, Outlook.com (Hotmail) និង Yahoo Mail ជាដើម ។





វិធីសាស្រ្តImport E-mails និងContacts ចាស់ៗ:
. ការ Import ដោយប្រើប្រាស់ Gmail : យើងសង្កេតឃើញថាមាន Webmail ជាច្រើនប្រភេទផ្សេងៗ គ្នាត្រូវបានបង្កើតឡើងដោយដាក់បញ្ចូលនូវមុខងារដើម្បី Import ស្វ័យវត្តនូវ E-mails និង Contacts
មុនៗពី
E-mail Account ចាស់របស់លោកអ្នក មានន័យថាអ្នកអាចធ្វើការដាក់បញ្ចូលនូវ E-mails ទាំង
អស់ដែលមាននៅក្នុងកន្លែងតែមួយរួមគ្នា។ ផ្ទុយមកវិញដើម្បីអាច
Access ទៅកាន់មុខងារ Gmail Import
បានលោកអ្នកចាំបាច់ត្រូវ
Sign ចូល Gmail Account ថ្មីជាមុនសិនរួចហើយសឹមចុចលើតាប Accounts
& Import ដែលស្ថិតនៅក្នុងផ្ទាំង Settings របស់ Gmail បន្ទាប់មកចុចលើលីង Import mail and contacts
ពេលនោះ Gmail នឹងចាប់ផ្តើមធ្វើការ Import mail an contacts ពី Yahoo!, Hotmail AOL Accounts ជា
ដើមបញ្ចូលទៅ
E-mail Accounts ដែលអាចប្រើប្រាស់បានជាមួយនឹង Standard POP3 Protocol ហើយ។
គួរបញ្ជាក់ផងដែរថា ចំពោះដំណើរការនេះតម្រូវឲ្យលោកអ្នក​ត្រូវរង់ចាំមួយស្របក់ទៅតាមចំនួន
E-mail
Accounts របស់លោកអ្នកដែលមានច្រើន ឬក៏តិចដែលមាន ។





. សម្រាប់ Outlook.com និង Hotmail Accounts :
នៅក្នុងចំណុចនេះដែរ លោកអ្នកត្រូវប្រើមុខងារ True Switch Wizard ដើម្បីធ្វើការ Import E-mail
ពី Accounts ផ្សេងដែលមាន មករក្សាទុកតែនៅក្នុង Outlook.com Hotmail Account បាន ។





. ចំពោះលោកអ្នកដែលចូលចិត្តប្រើ Yahoo! Mail :
ដោយឡែកសម្រាប់ Yahoo! Mail វិ ញគឺមិនមានទេនូវមុខងារ Import ប៉ុន្តែប្រសិនបើលោកអ្នក
ចង់ធ្វើការ
Import E-mails ដែលមានបញ្ចូលទៅក្នុង Yahoo! Mail Webmail System ផ្សេងៗ
ទៀតនោះលោកអ្នកត្រូវអនុវត្តដូចតទៅ
:



+ Email Fetching and Send As :
ជាមួយនឹងមុខងារ E-mail Fetching Forwarding ដែល Yahoo! Mail មាននេះ គឺផ្តល់ភាពងាយស្រួល
ម្យ៉ាងដែរព្រោះថានៅពេលមាន
E-mail ថ្មីផ្ញើចូលមកកាន់ E-mail Address ចាស់របស់លោកអ្នកភ្លាមនោះ
នៅក្នុង
E-mail Inbox ថ្មីក៏មាន E-Mail ដែលទើបនឹងផ្ញើមកថ្មីៗនោះដោយស្វ័យប្រវត្តផងដែរ។ យ៉ាងណាម៉ិញ
លោកអ្នកចាំបាច់ត្រូវតែធ្វើ​ការ​ដំឡើង
Gmail Mail Fetching ដោយចុចលើលីង Add a POP3 mail account
you own ដែលស្ថិតនៅក្នុងតាប Accounts and Import





ប៉ុន្តែប្រសិនបើនៅលើ Outlook.com សូមលោកអ្នកចុចទៅលើលីង Sending/receiving email from other
accounts រួចបន្តចុចលើ Add an email account





ងាកមកចាប់អារម្មណ៍ជាមួយ Yahoo! Mail បន្តទៀត។ បន្ទាប់ពីបានអនុវត្តនូវចំណុចខាងលើរួចរាល់ហើយ
សូមលោកអ្នកធ្វើការ
Select លើ Mail Accounts នៅក្នុង Options និងចុចប៊ូតុង Add វាជាការស្រេច។





ជាពិសេសមុខងារនេះ លោកអ្នកអាចធ្វើការ Imports នូវរាល់ Mail ដែលមានក្នុង E-mail Account
ពីមុនបញ្ចូលទៅកាន់
E-mail Account ថ្មីរបស់លោកអ្នកតាមរយៈ POP3 ។ ជាឧទាហរណ៍កាល
បើអ្នកប្រើប្រាស់ត្រូវការ
Switch ពី Gmail ទៅកាន់ Yahoo! Mail និងធ្វើការ Import រាល់ E-mail ដែល
មានមកពីមុនស្រាប់ នៅក្នុង
Yahoo! Mail នោះលោកអ្នកចាំបាច់ត្រូវ Log-in ចូល Gmail Account
ចាស់ពីមុន រួចហើយ
Select ទៅលើតាម Forwarding and POP/IMAP ស្ថិតក្នុងផ្ទាំ ងGmail Settings
និងបន្ត Select Enable POP សម្រាប់ Mails ទាំងអស់នោះ។ ក្រោយពីលោកអ្នកបានបញ្ចូល Gmail
Account ទៅកាន់ Yahoo! Mail Accounts រួចហើយក៏ចាប់ផ្តើមធ្វើការទាញយកនូវរាល់ E-mails
ចាស់ៗទាំងអស់ របស់លោកអ្នក ពី POP





Send Mail As :
ក្នុងខណៈពេលលោកអ្នកកំពុងសរសេរនូវខ្លឹមសារ Mail ដើម្បី ផ្ញើទៅកាន់អ្នកដទៃនោះ លោកអ្នក
ក៏អាច
Select ទៅលើ E-mail Address ដើម្បីធ្វើការផ្ញើវាពីមុខងារ From Box បានផងដែរ ។





ផ្ទុយមកវិញ ប្រសិនបើលោកអ្នកចង់ប្រើប្រាស់មុខងារ E-mail Forward ជំនួសឲ្យ Mail Fetching
ក៏បានដូចគ្នា ប៉ុន្តែគួរបញ្ជាក់ផងដែរថាចំពោះមុខងារ
E-mail Fetching គឺ Webmail Service នឹង
ត្រូវបានភ្ជាប់ទៅកាន់
E-Mail Account ចាស់ៗរបស់លោកអ្នក ហើយអនុញ្ញាត​ឲ្យលោកអ្នកធ្វើការ
ទាញយក
Emails ថ្មីពី Inbox។ ដោយឡែកចំពោះការប្រើ E-mail Forwarding វិញគឺខុសត្រង់ថា
E-mail Service ចាស់ៗរបស់លោកអ្នកដែល​មានពីមុននឹង​ត្រូវបាន Forward E-mail ចូលទៅកាន់
Account ថ្មីរបស់លោកអ្នកដោយស្វ័យប្រវត្ត ហើយក៏​ទទួលបាន E-mails ភ្លាមៗជាមួយនឹងមុខងារ
Mail Forwarding នោះ ។ បន្ថែមលើ​នេះទៀតកាលបើលោកអ្នក បានធ្វើការ Switch ពីក្នុង Gmail
Account នោះនឹងបាន​ឃើញប៊ូតុង Add forwarding address ស្ថិតនៅក្រោមតាប Forwarding and
POP/IMAP របស់ផ្ទាំង Setting នៃ Gmail នោះហើយ។





ប៉ុន្តែប្រសិនបើ Account ចាស់លោកអ្នកត្រូវបានប្រើប្រាស់នៅលើ Outlook.com សូមចុចលើលីង
Email Forwarding ដែលស្ថិត នៅក្នុងផ្ទាំង Outlook’s More mail settings



Share this article :

Post a Comment