អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

របៀបផ្លាស់​ប្តូរ Start និង Stop Maintenance ដោយស្វ័យប្រវត្តិ​ក្នុង Windows 8

Thursday, January 10, 20130 comments


នាពេលបច្ចុប្បន្ននេះ Windows 8 មានការនិយមប្រើយ៉ាងច្រើនពី សំណាក់អ្នកប្រើប្រាស់ព្រោះថា
Windows នេះមានការផ្លាស់ប្តូរនូវលក្ខណៈ ពិសេសជាច្រើន ហើយងាយស្រួលក្នុងការប្រើទៀតផង។
តើលោកអ្នក​មិន ដឹងទេថា Windows​ នេះអាចឲ្យលោកអ្នកដាក់ដំណើរការតារាងពេល វេលាដោយ
ស្វ័យប្រវត្តិលើ​Maintenance កុំព្យូទ័រលោកអ្នកឬទេ? ពិត ណាស់រាល់  Windows  លោកអ្នកអាច​
កំណត់បានដោយសារការផ្លាស់ប្តូរ នូវចំណុចនីមួយៗ​និងលើចំណុចថ្មីធ្វើឲ្យការប្រើប្រាស់លោកអ្នក
មានភាព ខុសប្លែកគ្នាសម្រាប់ការកំណត់ដំណើរការលើ Maintenace Task នេះ យើងអាចឲ្យវាដំណើរ
ការលើ Bcakground រួមទាំងចំណុចសំខាន់ៗផ្សេងទៀតដូចជា Security Updating and Scanning,
Windows Software Updates, Disk Defragmentation, System Diagnostics និង Task ផ្សេងៗជា
ច្រើនទៀត។ ​យើងគ្រាន់តែបង្ហាញដល់លោកអ្នកលើការផ្លាស់ ប្តូរនូវ Maintenance Settings លើការ
កំណត់ឲ្យវា Start និង Stop Maintenance Manually តែប៉ុណ្ណោះ។ សូមមើលការបង្ហាញខាងក្រោម៖
    ដើម្បីចូលទៅកាន់ Maintenance Setting ជាបឋមលោកអ្នក​ត្រូវ ប្រើចង្កើះ Windows Key + X
ហើយជ្រើសរើសយក Contro Panel។

    ផ្ទាំងរបស់ Control Panel បង្ហាញឡើង លោកអ្នកត្រូវផ្លាស់ប្តូរត្រង់​View by ប្តូរ Category មក Small icon ។
    រួចជ្រើសរើសយក Action Center។
    វានឹងបន្តចូលទៅកាន់ Action Center លោកអ្នកត្រូវ Scroll Mouse ចុះក្រោម រួចយក Mouse ចុចត្រង់ Maintenance។
    ដើម្បីផ្លាស់ប្តូរ Schedule សម្រាប់ Maintenance លោកអ្នកត្រូវ ចុចលើ Change maintenance settings link។
    ចំពោះ Automatic Maintenance Window អនុញ្ញាតឲ្យ​លោកអ្នកជ្រើសរើសយកនូវ
ថ្ងៃនៃពេលដែលលោកអ្នកចង់ឲ្យវាដំណើរការលើ Maintenance Tasks។ ម្យ៉ាងទៀតផ្តល់
ឲ្យលោកអ្នកកំណត់តារាងពេល វេលា Maintenance ដើម្បីឲ្យចាប់ផ្តើម​ដំណើរការកុំព្យូទ័រ​
នៅពេលដែលវា ដាក់ឲ្យដំណើរ​ការលើ Maintenace Tasks ក្នុងពេលវេលាមួយដ៏ច្បាស់លាស់។
ក្រោយពេល​លោកអ្នក​បាន​​កំណត់រួចរាល់ហើយលោកអ្នកត្រូវចុច Ok ដើម្បីឲ្យវាទទួលយកនូវការ
ផ្លាស់ប្តូរ ហើយត្រលប់ទៅ​កាន់ Action Center ម្តង​ទៀត។
    ដើម្បីដំណើរការលើ Maintenance running manually លោក អ្នកត្រូវចុចលើ Sart maintenance។
    នៅខណៈពេលដែល Maintenace កំពុងដំណើរការលើ Background នៅពេលនោះ
Clock icon បានបង្ហាញលើ Action Center flag icon ស្ថិនក្នុង Notification។ ប្រសិនបើ
លោកអ្នក​ចង់បង្ហាញនូវ   Message លោកអ្នកអាចរំកិល Mouse ដាក់លើ​ icon នោះ។
    នៅពេល Maintenace ស្ថិតក្នុងដំណើរការ លោកអ្នកអាចចុច​លើ Stop Maintenance
ដើម្បីបញ្ចប់ដំណើរការរបស់វា។
    មួយវិញទៀតសម្រាប់ Maintenace Tasks វាកំពុងស្ថិននៅក្នុង ដំណើរការដែលមាន Message
ជាច្រើនបានបង្ហាញមកក្នុង​Notification ពី Action Center។ ប្រសិនបើលោកអ្នកមិនចង់បង្ហាញនូវ
Message ទាំងនោះ  ឬលោកអ្នកមើលតែ Message សម្រាប់តែ Maintenace Tasks។ លោកអ្នក
ចុចលើ Change Action Center Setting Link នៅផ្នែកខាងឆ្វេងនៃ Action Center Window។
    នៅក្នុងផ្នែករបស់​ Maintenance message នៃ Action Center Setting Windows គ្រប់
Check box ទាំងអស់សម្រាប់ ​Massage ត្រូវបាន ជ្រើសរើសជា Default។ ដើម្បីលាក់នូវប្រភេទ
Message នៃ Maintenance ដែលលោកអ្នកអាចដោះធីក​ចេញពី Check box ហើយចំពោះ
Check box វាមិនមានធីកស្រាប់​​បន្ទាប់ពីលោកអ្នកធ្វើការផ្លាស់ប្តូររួចដោយចុច OK ដើម្បីចូល
ទៅ​កាន់ Action Center វិញ៕

Share this article :

Post a Comment