Home
Ubuntu
របៀបដំឡើង Samba នៅលើ Ubuntu 12.10 Linux Mint និងគ្រប់ប្រពន្ធ័ linux ហើយនិង Samba នៅលើ Windows
របៀបដំឡើង Samba នៅលើ Ubuntu 12.10 Linux Mint និងគ្រប់ប្រពន្ធ័ linux ហើយនិង Samba នៅលើ Windows
របៀបដំឡើង Samba នៅលើ Ubuntu 12.10 Linux Mint និងគ្រប់ប្រពន្ធ័ linux ហើយនិងវិធី share file ជាមួយ Samba ពី Ubuntu ទៅកាន់ window និងពី window ទៅកាន់ Ubuntu ។
ក្នុងអត្ថបទនេះ រៀបរាប់សង្ខេបពីវិធី configuration សំរាប់ samba ដើម្បីចែករំលែក ទិន្នន័យរបស់អ្នក ពី Ubuntu ទៅកាន់ Window និង ពី Window ទៅកាន់ Ubuntu ។ វាមានន័យថា អ្នកអាចចូលទៅកាន់ទិន្នន័យ របស់អ្នក ដែលចែករំលែក នៅលើ Ubuntu ពី Window និង ទិន្នន័យដែលបាន ចែករំលែក លើ window ពី Linux Ubuntu ដោយមិនចាំបាច់ ទាមទាសិទ្ធិ ។ ការផ្ដល់សិទ្ធិ គឺអាស្រយ័ទៅលើអ្នក បើអ្នកចង់ ឬមិនចង់ ។
ធ្វើការ install Samba នៅលើ Ubuntu / Linux Mint ចូរបើក Terminal ដោយវាយ Ctrl+Alt+T និង copy command ដូចតទៅនេះ ចូលទៅក្នុង Terminal ៖
ទី ១ របៀប access Ubuntu Shared data ពី windows
ឥឡូវនេះចូលទៅក្នុង Dash និង ស្វែងរក ‘samba’ រួចហើយ បើកវា ដូចរូបភាពខាងក្រោម ៖
ពេលបើក Samba Server Configuration ចូរ click លើ ‘Add +’ button រួច click លើ browser >home>select user ។
ចូលទៅកាន់ ‘Access’ tab និង select username ពីទីកន្លែងដែលអ្នកចង់ access sharing ។
ដាក់ password នៅលើ username ដែលបាន select សំរាប់ samba sharing ។ ប្រើ command ដូចខាងក្រោមនេះ ដើម្បី ដាក់ password (ប្ដូរ noobslab ទៅកាន់ឈ្មោះរបស់អ្នកដែលបាន ជ្រើសរើស) ។
right click នៅលើ Folder ដែលអ្នកចង់ share លើ network ចូរ select ‘Sharing Options’
នេះជា Folder Sharing options អ្នកអាចជ្រើសរើស និង សរសេរអ្វីដែលអ្នកចង់ ។ រួច click លើ ‘Create Share’ ៖
បើក Terminal និង ប្រើ command ដូចតទៅនេះ ដើម្បីស្គាល់ ពី local network ip ។
ចូរចំណាំ Ip address នៅលើម៉ាស៊ីន Ubuntu / linux របស់អ្នក
នេះជាពេល ដែលអ្នកអាច បើក file sharing របស់អ្នក លើ window និង ចូលទៅកាន់ start និងបើក ‘Run’ រួច enter IP ជាមួយសញ្ញា backslash ដូចជា ៖ 192.168.1.3
ពេលនេះ sharing folder និងបើកបាន ចូរ click លើ shared folder ពេលនោះ window និងសួររក username និង password របស់ Samba ។ អ្នកអាច share ដោយមិនចាំបាច់ប្រើ username និង password ក៍បាន ស្រេចតែអ្នកចង់ ។
ពេលដែលអ្នក enter username និង password លើ shared folder អ្នកនិងអាចបើកវាបាន ។ អ្នកអាច write/delete/modify បានតាមចិត្ត ដែលអ្នកចង់ ។
ទី ២ របៀប access Window Shared data នៅក្នុង Ubuntu
ក្នុង Window right click លើ folder ដែលអ្នកចង់ share សំរាប់ network រួច click លើ ‘Advanced Sharing’ ឬ ‘Sharing’ ។
ជ្រើសរើស ឈ្មោះរបស់អ្នក ឬ Everyone ។
ឥឡូវនេះ click លើ ‘Permissions’ button និង ជ្រើសរើសជំរើសដែលអ្នកចង់។
នេះជាពេលដែលអ្នកអាច ត្រួតពិនិត្យ ip លើ network របស់អ្នក ។ បើក command prompt ឬចូលទៅកាន់ ‘RUN’ វាយ ‘cmd’ ។ ក្នុង window command prompt ប្រើ command ដូចខាងក្រោមនេះ ដើម្បីស្គាល់ពី Local network IP ។
ចូរចំនាំ IP address របស់អ្នក ។
ចូលទៅកាន់ Ubuntu បើក File browser > File Menu > ‘Connect to server’
Select ‘Window share’ នៅក្នុង ប្រភេទ Service និង enter window IP Address នៅក្នុង ‘Server’ រួច click លើ ‘Connect’
ចូលទៅកាន់ Window ជ្រើសរើស Username និង Password រួច Click លើ ‘Connect’ (មិនមែន samba username password) ។
ក្រោយពេល Connect អ្នកនិងឃើញ Folder ចូរបើក shared drive/folder និង enter Windows username និង password ម្ដងទៀត (មិនមែន samba username password) ។
នេះគឺជា Folder sharing ដែលអាច accessed ។ អ្នកអាច write/delete/modify បានតាមតែអ្នកចង់ ។
ជូនពរអោយអ្នកជោគជ័យ ! អរគុណ !
Post a Comment