វិធីដាក់ Password ដើម្បីការពារ Firefox
Wednesday, January 2, 20130 comments
ការប្រើប្រាស់ master Password ដើម្បីការពារការលួចមើល Password របស់អ្នក
ដើម្បីបើកប្រើប្រាស់មុខងារ Master Password អ្នកត្រូវៈ
ទី១. ចូលទៅកាន់ Option វានឹងបង្ហាញផ្ទាំងមួយ រួចសូមជ្រើសរើស Security Tab
ទី២. នៅពីក្រោម Password សូមជ្រើសរើសយក Use master password វានឹងបង្ហាញផ្ទាំង មួយដើម្បីឱ្យអ្នកបញ្ជូល Password រួចសូមចុច OK។
ទី ៣. ក្រោយពេលដែរអ្នកបានកំណត់ master password រួចមក រាល់ពេលដែរមានអ្នកព្យាយាមធ្វើអ្វីដែរទាក់ទងនិង Password ដូចជា ការព្យាយាមលួចមើល Password របស់អ្នកវានឹងបង្ហាញផ្ទាំងមួយឱ្យបញ្ជូល Master Password។
ប្រើប្រាស់ ProfilePassword (Firefox add-on) ដើម្បីការពារ firefox ទាំងមូល
យ៉ាងណាមិញការប្រើប្រាស់ master password គឺគ្រាន់តែសម្រាប់ការពារអ្វីទាក់ទងនឹង Password និងព័ត៌មានសំខាន់របស់អ្នកប៉ុណ្ណោះ មានន័យថាពួកគេនៅតែអាចប្រើប្រាស់ Firefox បានដូចធម្មតា តែប្រសិនបើអ្នកចង់ដាក់ Password ការពារ Firefox ទាំងមូលតែម្តង ProfilePassword Firefox add-on អាចជួយអ្នកបាន។
ដើម្បីប្រើប្រាស់ Add-on នេះអ្នកត្រូវៈ
ទី១. ជាដំបូងសូមទាញយក ProfilePassword for Firefox
ទី២. សូមដំឡើង Add-on មួយនេះ ដោយចាប់ file Add-on ដែរបានដោនឡូតនោះដាក់ចូល ក្នុង firefox រួចចុច Install។ ក្រោយពេល Install ចប់សូមចុច Restart firefox របស់អ្នក។
ទី៣. សូមចូលទៅកាន់ add-ons Manager ( Menu –> add-ons) រួចចុចទៅលើ Option របស់ ProfilePassword រួចចុចទៅលើ Set/ Change Password បន្ទាប់មក បញ្ជូល Password និង comfirm Password រួចចុច Ok។
ទី ៤. ក្រោយពីអ្នកបានដំឡើង ProfilePassword Firefox នេះហើយលើកក្រោយនូវពេល ដែរអ្នកបើកFirefox វានឹងទាមទារ Password ដើម្បីអាចប្រើប្រាស់ Firefox បាន។
ចំណាំៈ
អ្នកប្រើប្រាស់ដែរឆ្លាតអាចនឹងរំលង Add-on មួយនេះបាន ដូចនេះមិនអាចធានាថាមាន សុវត្តិភាព១០០%នោះទេ។ យ៉ាងណាក៏ដោយក៏វាប្រសើរជាងគ្មានអ្វីការពារបន្តិចសោះ។ប
Post a Comment