Home
Technology
ដាក់ឲ្យ Computer បើកដោយស្វ័យប្រវត្តិក្នុងពេលវេលាជាក់លាក់ណាមួយ
ដាក់ឲ្យ Computer បើកដោយស្វ័យប្រវត្តិក្នុងពេលវេលាជាក់លាក់ណាមួយ
Tuesday, January 22, 20130 comments
របៀបដាក់ឲ្យ Computer បើកដោយស្វ័យប្រវត្តិមកបង្ហាញជូន។ សូមធ្វើតាមការណែនាំខាងក្រោម៖
ចំពោះ Mac OS X
មុនដំបូងយើងត្រូវចុចលើរូប Apple រួចយកពាក្យ System Preferences
បន្ទាប់មក Double Click លើពាក្យ Energy Saver
ពេលនោះវានឹងលោតនូវផ្ទាំង Energy Saver ចេញមក យើងត្រូវចុចនៅលើប៊ូតុង Schedule ដែលនៅជ្រុងខាងក្រោមផ្នែកខាងស្តាំដើម្បីកំណត់
បន្ទាប់មកយើងត្រូវគូសធីកត្រង់ប្រអប់ Start up or wake រួចកំណត់នូវ Frequency ដែលយើងចង់ឲ្យវាធ្វើ។ យើងអាចដាក់ឲ្យវាបើកដោយស្វ័យប្រវត្តិរាល់ថ្ងៃ រឺក៏កំណត់តាមថ្ងៃឲ្យវាបើកក៏បាន។ បន្ទាប់មកកំណត់ម៉ោងដែលវាត្រូវបើក រួចចុច OK ជាការស្រេច
ចំពោះ Windows
១. នៅពេលដែលយើងបើក Computer មកភ្លាម យើងត្រូវចុច DEL រឺក៏ F2 Key ដើម្បីចូលទៅក្នុងផ្ទាំង Setup (BIOS)
២. បន្ទាប់មកយើងត្រូវស្វែងរកនូវ Tab Power រួចរំកិលចុះទៅក្រោមរកពាក្យ Power Up Control រួចចុច Enter
៣. ត្រូវ Select យក Automatic Power Up រួចជ្រើសរើសយក Everday បន្ទាប់មករំកិលទៅកន្លែង Time Alarm រួចចុច Enter ដើម្បីផ្លាស់ប្តូរម៉ោង
៤. ចុងក្រោយបង្អស់ យើងគ្រាន់តែចុច Exit and Save Change ជាការស្រេច
ទាំងក្នុង Mac OS X ទាំងក្នុង Windows បន្ទាប់ពីយើងកំណត់តាមការណែនាំខាងលើហើយ វានឹងបើកដោយស្វ័យប្រវត្តិទៅតាមពេលវេលាដែលយើងបានកំណត់៕
Resource by : CM
Post a Comment