អត្ថបទនេះចង់ចែករំលែកជាមួយអ្នកពីវិធីគិតតំបន់ Broadcast និង Collision។ តែដំបូងសូមអ្នកចំនាយពេលបន្តិចថាតើអ្វីទៅជា Broadcast domain? និងអ្វីទៅជា Collision Domain?
- Collision domain:collision គឺការបុកគ្នា មានន័យថានៅកន្លែងនោះសញ្ញាណអគ្គិសនីបង្កើតបានជាការបុកគ្នា។ អ្នកស្រម័យថាមានចរន្តអគ្គិសនី 2 ឬច្រើនរត់លើបរិស្ថានចំលងតែមួយ ពេលនោះវានឹងមានការបុកគ្នា កន្លែងដែលបុកគ្នានោះគឺជាបណ្ដុំរបស់ឧបករណ៍ទាំងអស់ក្នុងតំបន់ ណាមួយដែលមានលទ្ធភាពកើតបាតុភូតិបុកគ្នានេះ។
- Broadcast domain:broadcast គឺផ្សាយចេញ នៅពេលកុំព្យូទ័រមួយផ្ញើទិន្ន័យតាមទំរង់ផ្សាយចេញនេះនោះគ្រប់ កុំព្យូទ័រទាំងអស់នឹងទទួលបានទិន្ន័យដូចគ្នា។
ឧបករណ៍ចែកបង្កើតបណ្ដាញ៖
Hub,Switch និង Router គឺជាឧបករណ៍សំរាប់ចែកបង្កើតបណ្ដាញ ដើម្បីកំណត់តំបន់ណាជា broadcast និង collision អ្នកត្រូវចាំចំនុចខាងក្រោម:
- Hub: មិនអាចចែក Collision domain និង Broadcast domain បានទេ។ គ្រប់កុំព្យូទ័រទាំងអស់ដែលភ្ជាប់ជាមួយនឹង Hub សុទ្ធតែស្ថិតនៅក្នុង Collision domain និង Broadcast Domain តែមួយ។
- Switch:ចែក Collision domain, តែមិនអាចចែក broadcast domain។ មានន័យថាគ្រប់កុំព្យូទ័រទាំងអស់ដែលដោតចូលក្នុងរន្ធ interface (port) រួមមួយរបស់ Switch នឹងមាន collision ខ្លួនឯងមួយ។ គឺថា Switch មានប៉ុន្មានរន្ធ interface (port) នោះក៏មានប៉ុណ្ណោះ collision domain ដែរ តែពួកវាទាំងអស់សុទ្ធតែស្ថិតក្នុង broadcast domain រួមមួយ។
- Router:ចែក Collision និងចែក Broadcast។ មានន័យថាមានប៉ុន្មានរន្ធទំនាក់ទំនងទិន្ន័យ interface (port) លើ router នោះវាក៏មានចំនួនតំបន់ collision និង broadcast ក៏ស្មើនឹងចំនួនរន្ធនោះដែរ។
ពេលនេះអ្នកបានដឹងហើយថាអ្វីទៅជា Broadcast និងម៉េ្តចទៅហៅថា Collision domain ឬនៅ? យើងនឹងមានឧទាហរណ៍មួយចំនួនដែលដកស្រង់ចេញពីវិញ្ញាសារប្រលង CCNAដើម្បីអោយអ្នកយល់កាន់តែច្បាស់ថែមទៀត។
Ex1: How many broadcast domainsare there in this topology?
- 3
- 5
- 7
- 9
- 11
Ex2: Which three IPv4 addresses represent a broadcast for a subnet? (Choose three.)
- 172.16.4.63 /26
- 172.16.4.129 /26
- 172.16.4.191 /26
- 172.16.4.51 /27
- 172.16.4.95 /27
- 172.16.4.221 /27
អាស័យដ្ឋាន broadcast គឺជាអាស័យដ្ឋាន ip សំរាប់អោយ host ផ្ញើទិន្ន័យចេញតាមវា ដើម្បីអោ host (ម៉ាស៊ីន) ទាំងអស់ផ្សេងទៀតដែលស្ថិតនៅក្នុងបណ្ដាញតែមួយនឹងទទួលបាន ទិន្ន័យនោះ។ អាស័យដ្ឋាន broadcast គឺជាអាស័យដ្ឋានចុងក្រោយបង្អស់ក្នុង subnet មានន័យថាបណ្ដា bit របស់ host ស្មើ 1។ មើលទៅចំលើយខាងលើអ្នកប្ដូរចំនួនគោលដប់ចុងក្រោយទៅជាចំនួនគោល ពីរ រួចហើយរើសយកចំនួនណាដែលមាន 6 bit (32-26=6) ចុងក្រោយចំពោះ /26, 5 bit (32-27=5) ចំពោះ /27 សុទ្ធតែជាលេខ 1 នោះជាចំលើយ។
Ex3: What two facts can be determined about the exhibited topology? (Choose two.)
- A single broadcast domain is present
- Two logical address ranges are required.
- Three broadcast domains are shown.
- Four networks are needed.
- Five collision domains exist.
Ex4: How many subnets are required to address the topology that is shown?
- 1
- 3
- 4
- 5
- 7
Ex5:Which topology represents a collision-free environment?
សំណួរគឺចូរអ្នករើសក្រាហ្វណាដែលមានរួមតំបន់ collision។ តើអ្នកមានដឹងចំលើយនៅ?
Post a Comment