អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

កម្មវិធី​ជញ្ជាំងភ្លើង​មិន​គិត​លុយ​ល្អៗ​ទាំង​បួន

Wednesday, January 2, 20130 comments



ជញ្ជាំងភ្លើង​ប្រព័ន្ធ​​គឺ​ជា​ ឧបករណ៍​ឬ​កម្មវិធី​ដែល​ដំណើរ​ការ​ក្នុង​បរិស្ថាន​កុំព្យូទ័រ​ភ្ជាប់​បណ្ដាញ​ ដើម្បី​ទប់​ស្កាត់​ទំនាក់ទំនង​មួយ​ចំនួន​ដែល​ត្រូវ​បាន​មាន​ឃាត​ដោយ​គោល​ នយោបាយ​សន្តិសុខ​របស់​បុគ្គល​ឬ​ក្រុម។ កម្មវិធី​ជញ្ជាំងភ្លើង​លើ​ប្រព័ន្ធ​ក៏​ជា​របស់​មិន​អាច​ខ្វះ​បាន​ដែរ វា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រេរាំង​ មិន​អោយ​ឆ្លង virus ពេល​បើក web ក៏​ដូច​ជា​ការពារ​មិន​អោយ​ hacker ចូល​មក​បាន។
slide.jpg

ZoneAlarm Firewall
ZoneAlarm.jpg
ZoneAlarm គឺ​ជា​កម្មវិធី​ជញ្ជាំងភ្លើង​សំរាប់​បុគ្គល​ដែល​ទទួល​បាន​លទ្ធផល​ប្រើ​ ប្រាស់​ខ្ពស់​បំផុត​និង​ងាយ​ស្រួល​ប្រើនា​ពេល​បច្ចុប្បន្ន​នេះ។ វា​ជួយ​អោយ​អ្នក​ធ្វើ​ការ​ក្នុង​ការិយាល័យ​ជៀស​ផុត​ពី​គ្រោះ​កាច ហើយ​អ្នក​ថ្មី​ពី​កុំព្យូទ័រ​ក៏​អាច​ប្រើ​បាន​ដែរ។
ZoneAlarm នឹង​ការពារ​កុំព្យូទ័រ​ពី Rootkit (ត្រូវ​បាន​ប្រើ​ដើម្បី​បិទ​បាំង​មុខ​កម្មវិធី​គ្រោះ​ថ្នាក់​ដូចជា trojans ឬ keylogger) និង​​បណ្ដាការ​ជ្រៀត​ចូល​កុំព្យូទ័រ​​សំងាត់​ផ្សេងៗ។ កុំព្យូទ័រ​នឹង​បង្កើត​សន្លឹក​ជញ្ជាំង​ទុក​ភ្លាម​ក្នុង​លំនាំ​ដំណើរការ​ កម្មវិធី​ដោយ Early Boot Protection។
ទន្ទឹម​នឹង​នោះ​លទ្ធភាព​គ្រប់​គ្រង​កម្មវិធី (Program Control) ជួយ​អ្នក​គ្រប់​គ្រង​ដំណើរ​ការ​របស់​កម្មវិធី​ដែល​មាន​គ្រោះ​ថា្នក់​លើ​ កុំព្យូទ័រ។ មុខងារ Firewall របស់​ប្រព័ន្ធប្រតិបត្តិការ (OSFirewall™) ជួល​ទប់​ស្កាត់​ spyware ដែល​ពិបាក​សំលាប់​និង​ការ​គំរាម​កំហែង​របស់​មេរោគ​ចូល​ PC របស់​អ្នក។

Privatefirewall
PrivateFirewall.jpg

Privatefirewall គឺ​ជា​កម្មវិធី​ជញ្ជាំងភ្លើង​បុគ្គល​សំរាប់​អោយ​ដឹង​ពី​ការ​ជ្រាត​ចូល​របស់ hacker និង Trojan horse ចូល​ក្នុង​កុំព្យូទ័រ។ Privatefirewall គ្រប់​គ្រង​នឹង​អនុញ្ញាតិ​អោយ​អ្នក​តភ្ជាប់​​ទៅ​បណ្ដាញ​មាន​សុវត្ថិភាព​ឬ​អត់ ទប់​ស្កាត់​រាល់​ការ​តភ្ជាប់​ខុស​ច្បាប់។
កម្មវិធី​នេះ​ផ្ដល់​ជូន​នូវ​បី​ កំរឹត​សន្តិសុខ​ដែល​ដំឡើង​ស្រាប់​តាម​ពណ៌សំគាល់ ដូច​នេះ​ដើម្បី​ប្រើ​កម្មវិធី​អ្នក​មិន​ចាំបាច់​ត្រូវតែ​ជា​អ្នក​ជំនាញ​ខាង​ សន្តិសុខ​នោះ​ទេ។ ពណ៌​ខៀវ លឿង​និង​ក្រហម​បង្ហាញ​ពី​កំរឹត​សន្តិសុខ​របស់​កម្មវិធី ដែល​ក្រហម​គឺ​ជា​កំរឹត​ខ្ពស់​បំផុត។
ម្យ៉ាង​វិញ​ទៀត​អ្នក​ប្រើ​ដែល​មាន​បទពិសោធន៍​អាច​ធ្វើ​ការ​កំណត់​កំរឹត​សន្តិសុខ​របស់​កម្មវិធី រួម​មានឃាត់ JavaScripts, ActiveX, cookie,... លក្ខណៈ​ខុស​គ្នា​របស់​ Privatefirewall ជាមួយ​នឹង​កម្មវិធី​ផ្សេង​នោះ​គឺ​មុខងារ SecurePOP ដែល​ធ្វើ​ការ​ជាមួយ​នឹង​ Outlook និង Outlook Express និង​កំរឹតគ្មាន​​រូប​អាច​អោយ​អ្នក​លាក់​អាស័យដ្ឋាន​ IP របស់​ម៉ាស៊ីន​បាន​​ហេតុ​នេះ​ហើយ​បាន​ជា​វា​ធ្វើ​អោយ​កុំព្យូទ័រ​របស់​អ្នក “​គ្មាន​រូប”។

SmoothWall Express
SmoothWall Express.jpg

SmoothWall Express គឺ​ជា​មួយ​ក្នុង​ចំនោម​កម្មវិធី​កូដ​ចំហ​​ដែល​ត្រូវ​បាន​វាយ​តំលៃ​ខ្ពស់​ពី​ សមាគមន៍​អ្នក​ប្រើវិជ្ជាជីវៈ ដំណោះស្រាយ​​មាន​ប្រយោជន៍ និង​មិន​អស់​លុយ​ពេល​សាង​សង់​ជញ្ជាំងភ្លើង​អោយ​ប្រព័ន្ធបណ្ដាញ។
ផលិតផល​កូដ​ចំហ​មួយ​ចំនួន​មាន​គុណភាព​ខ្ពស់​និង​អាច​នាំ​អោយ​អ្នក​ប្រើ​ជឿជាក់​បាន ក្រៅ​ពី​ចំនាយ​តិច (អាច​មិន​គិត​ប្រាក់) បណ្ដា​កម្មវិធី​កូដ​ចំហ​ត្រូវ​បាន​ជួយ​ដោយ​សមាគមន៍​ផង​ដែរ។ បច្ចុប្បន្ន​កម្មវិធី​ជញ្ជាំងភ្លើង (firewall) SmoothWall Express (SWE) មាន​ជំនាន់ 3.0 ត្រូវ​បាន​ចែក​ផ្សាយ​តាម​ក្រដាស់​អនុញ្ញាតិ GNU អ្នក​អាច​ទាញ​យក​ដោយ​មិន​គិត​លុយ។

TinyWall
TinyWall.jpg

មាន​វិធី​ច្រើន​សំរាប់​អោយ​អ្នកធ្វើ​ការ​កំណត់ Windows Firewall ដោយ​ប្រើ​វកម្មវិធី​ពី​ហាង​ទី​បីគឺ​មាន​ច្រើន ហើយ TinyWall គឺ​ជា​កម្មវិធី​ដូចនេះ ងាយ​ស្រួល​ប្រើ មិន​ធ្វើ​អោយ​ប៉ះពាល់​ដល់​លទ្ធភាព​ដំណើរ​ការ​របស់​ប្រព័ន្ធ។ វា​មិន​មាន​ឧបករណ៍​គ្រប់គ្រង​បន្ថែម​ឬ​ផ្នែក kernal ត្រូវ​បាន​ដំឡើង​មក​ជាមួយ​ទេTinyWall និង​ផ្គត់ផ្គង់អោយ Windows Firewall នូវ​ការ​កំណត់​ដ៏​មាន​សុវត្ថិភាព​មួយ​ដែល​មាន​ផ្ទៃប្រសព្វ​ធម្មតា ងាយ​ស្រួល​ប្រើ​និង​កំណត់​កម្មវិធីណា​អាច​ចូល​ក្នុង​បណ្ដាញ​និង​កម្មវិធី​ណា ​ត្រូវ​ហាមឃាត់។ បើសិន​ជា​អ្នក​ចង់​បាន​កម្មវិធី​ជញ្ជាំងភ្លើង​ធម្មតា​នោះ TinyWall អាច​ជា​ជំរើស​ដ៏​ប្រសើរមួយ៕
Share this article :

Post a Comment