ដើម្បីគូសសញ្ញាអាក្រក់លើ អង្គផ្ទុក មុនដំបូងបំផុតអ្នកគួរតែពិនិត្យមើលវាមុនសិន វាមិនកើតមានឡើងតាមពេលវេលានោះទេ វាអាចរកឃើញភ្លាមទោះបីជាអង្គផ្ទុកនោះថ្មីក៏ដោយ។ ដូច្នេះអ្នកគួរតែពិនិត្យមើលអង្គផ្ទុករបស់ខ្លួន ដែលយើងនឹងបង្ហាញពីកម្មវិធីមិនគិតលុយ 5 អាចជួលអ្នកបាន។
Ariolic Disk Scanner
Ariolic Disk Scanner គឺជាកម្មវិធីងាយស្រាល រត់បានដោយមិនបាច់ដំឡើងទេ។ វាអនុវត្តការពិនិត្យដោយអាចនិងស្គេនអង្គផ្ទុក ដោយចាប់ផ្ដើមអានតាមតំបន់តាមលំដាប់រួចបង្ហាញលទ្ធផលជាដុំៗមាន ពណ៌ក្រហមឬខៀវ។ ពណ៌ក្រហមតំណាងអោយតំបន់អាក្រក់និងខៀវគឺល្អ។
Ariolic Disk Scanner ក្រៅពីធ្វើការជាមួយអង្គផ្ទុកវានៅធ្វើការជាមួយ flash, USB, CD / DVD។
ទាញយក៖ Ariolic Disk Scanner
EaseUS Partition Master Home Edition
EASEUS Partition Master Home Edition វាមានលទ្ធភាពគ្រប់គ្រងនិងចែកលំហអង្គផ្ទុករបស់អ្នកយ៉ាងមាន ប្រសិទ្ធិភាព វាក៏ផ្ដល់ជំរើសផ្សេងទៀតក្នុងការចែក ព្យាបាលទិន្ន័យ រក្សាទុកនិងស្ដារឡើងវិញ។ EASEUS អនុវត្តសាកល្បងពីការស្វែងរកឃើញកន្លែង bad sector ក្នុងអង្គផ្ទុករបស់អ្នក។ ដើម្បីពិនិត្យមើលអ្នកចុច mouse ស្ដាំត្រង់ប្រអប់អង្គផ្ទុករួចរើសយក "Surface Test" នោះ EASEUS Partition Master នឹងស្គេនគ្រប់កន្លែងទាំងអស់ក្នុងអង្គផ្ទុករបស់អ្នកហើយដាក់សញ្ញា សំគាល់តំបន់អាក្រក់ពណ៌ក្រហម ដើម្បីអោយខ្លួនប្រកាស់ថាមិនអាចប្រើបាន។
EASEUS Partition Master Home Edition គឺជាកម្មវិធីគ្រប់គ្រងគ្រប់មុខងារដែលផ្ដោតលើប្រភេទអង្គផ្ទុកជា ច្រើននិងបណ្ដាមុខងារ Disk Management ដូចជាបង្កើតចំនែក ចំលង លុបតំបន់ សំអាតលំហ unallocated...។
អ្នកអាចទាញយក៖ EASEUS Partition Master Home Edition
HDDScan
HDDScan គឺជាកម្មវិធីសំរាប់ទស្សទាយអង្គផ្ទុករបស់របស់ប្រព័ន្ធ ងាយស្រួលប្រើប្រាស់និងពិនិត្យតំបន់ព្រមទាំងកំរឹតអាក្រក់របស់ អង្គផ្ទុក។ វាក៏បង្ហាញ S.M.A.R.T. ដែលជាវិធីគិតរបស់អង្គផ្ទុកក៏ដូចជាអាចផ្លាស់ប្ដូរតួលេខ APM, PM, និង AAM ផងដែរ។
HDDScan មានផ្ទៃប្រសព្វជិតស្និទនឹងអ្នក ដែលអាចអោយអ្នករើសយកចំនែកអង្គផ្ទុកណាមួយក្នុងប្រព័ន្ធរួចចាប់ ផ្ដើមធ្វើការពិនិត្យតែម្ដង។ វិធីនេះជួយអ្នកក្នុងការទាយបានត្រឹមត្រូវនិងព្រមានអ្នកដើម្បី រក្សាទិន្ន័យទុកការពារការបាត់ទិន្ន័យ។ វាក៏អាចតាមដានព្រមទាំងបង្ហាញក្រាបក្នុងការទស្សទាយផងដែរ។
ទាញយក៖ HDDScan
CheckDrive 2013
CheckDrive 2013 ក៏ដូចជាកម្មវិធីខាងលើដែរវាស្រាលងាយស្រួលប្រើ អាចតាមដានសុខភាពរបស់អង្គផ្ទុកក្នុងវេលាពិតនិងអនុវត្តពិនិត្យ កំហុសខូចខាត លក្ខណៈនេះសំខាន់ណាស់ព្រោះវាអាចអោយប្រព័ន្ធជៀសផុតពីការបាត់ ទិន្ន័យ។ CheckDrive 2013 អោយអ្នកឃើញព័ត៌មានអង្គផ្ទុក, ទិន្ន័យ SMART, និងបង្ហាញអង្គផ្ទុកក្រោមរាងជារង្វង់។
ទាញយក៖ CheckDrive 2013
Windows Surface Scanner
Windows Surface Scanner សំរាប់ពិនិត្យកំហុសនិងបង្កើនដុំរាប់កំហុសបើកំហុសកើតមានឡើង។
មុនពេលចាប់ផ្ដើមស្គេន អ្នកត្រូវដោតអង្គផ្ទុកសិនរួចបើកវាមករើសយកអង្គផ្ទុកដែលអ្នកចង់ពិនិត្យ។
ទាញយក៖ Windows Surface Scanner
Post a Comment