អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

ស្វែង​យល់​ពី Wireless (Ad-Hoc) Network ក្នុង Ubuntu

Wednesday, December 26, 20120 comments



Wireless (Ad-Hoc) Network គឺ​ជា​ប្រព័ន្ធ​ Network ដែល​អាច​ភ្ជាប់​ពី​កុំព្យូទ័រ​រ​មួយ​ទៅ​កុំព្យូទ័រ​មួយ​ទៀត​បាន​តាម​រយៈ Wireless (Wifi) ដើម្បី​ចែក​រំ​លែក​នូវ​អ៊ីនធឺណិត ឬ​ឯកសារ​ផ្សេងៗ​នៅ​លើ​ប្រព័ន្ធ Network មួយ​នេះ។ អ្នក​ទាំងអស់​គ្នា​ប្រហែល​ជា​ដឹង​រួច​មក​ហើយ​នូវ Ad-Hoc នៅ​ក្នុង Windows ថ្ងៃ​នេះ IT Khmer Share នឹង​នាំ​អ្នក​ទាំង​អស់​គ្នា​ទៅ​ស្វែង​យល់​ពី Ad-Hoc នៅ​ក្នុង Ubuntu វិញ​ម្តង។


បង្កើត Wireless (Ad-Hoc) Network

មុន​ដំបូង​យើង​ត្រូវ​ចុច​លើ Network menu រួច Disconnect Wireless Network ទាំង​អស់។ បន្ទាប់​មក​ចុច​លើ​ពាក្យ​ថា Create New Wireless Network រួច​វាយ​នូវ​ឈ្មោះ​របស់ Network របស់​យើង យើង​អាច​ជ្រើស​រើស Wireless Security និង​ដាក់​នូវ Password​ សម្រាប់​ Network មួយ​នោះ

កែ​សម្រួល​ Setting របស់ Network

យើង​ត្រូវ​ចូល​ទៅ​ក្នុង Network menu ម្តង​ទៀត រួច​ចុច​លើ​ពាក្យ Edit Connection ដែល​នៅ​ខាង​ក្រោម​គេ បន្ទាប់​មក​ជ្រើស​រើស​យក Network ដែល​ទើប​នឹង​បង្កើត​ថ្មី​អំបាញ់មិញ​ រួច​យក​ពាក្យ Edit។ នៅ​ត្រង់​នេះ​យើង​អាច​ប្តូរ​នូវ​ឈ្មោះ Network, Security Setting និង Password។ ហើយ​យើង​ក៏​អាច Modify Advance Setting លើស​ពី​នេះ​ទៀត​ដូចជា​កែ​ទៅ​លើ Band, Channel, MAC addresses, Basic SSID និង Setting ផ្សេងៗ​ជា​ច្រើន​ទៀត។

លុប Network ចេញវិញ
ការលុបនេះគឺដូចទៅនឹងការ Edit ដែរ យើងត្រូវចូលទៅដល់ Edit Connections បន្ទាប់មកជ្រើសរើសយកឈ្មោះមួយណាដែលយើងចង់លុប រួចចុច Delete ជាការស្រេច
Share this article :

Post a Comment