រ បៀបបង្ហាញនូវ Hidden Files នៅក្នុង Mac OS X
Wednesday, December 26, 20120 comments
ប្រព័ន្ធប្រតិបត្តិការ Mac OS X របស់ Apple បាន Hide នូវ File មួយចំនួនពី User ដើម្បីការពារការលុបដោយចៃដន្យណាមួយ។ ប៉ុន្តែបើយើងចង់ចូលទៅមើល File ដែលត្រូវបាន Hide នោះ តើយើងគួរធ្វើយ៉ាងណា? ខាងក្រោមនេះគឺជាវិធីសាស្ត្រដើម្បីបង្ហាញនូវ Hidden Files ដែល Mac បាន Hide ៖
មុនដំបូងបំផុត យើងត្រូវចូលទៅបើក Terminal ដោយចុចលើ Go យក Utilities
បន្ទាប់មកវានឹងចេញនូវផ្ទាំង Utilities មកយើងរកមើលពាក្យ Terminal រួចចុចលើវា
ពេលនោះវានឹងចេញនូវផ្ទាំង Terminal ចេញមក យើងត្រូវវាយនូវ Command ដូចខាងក្រោមចូលរួចចុច Enter :
defaults write com.apple.Finder AppleShowAllFiles TRUE
បន្ទាប់មកវាយ Command : killall Finder
ពេលនោះវានឹងលោតនូវ File ដែលបាន Hide ចេញមក
Post a Comment