Home
Windows 7
វិធីសាស្រ្ត ងាយស្រួល ១០ យ៉ាងធ្វើឱ្យប្រព័ន្ធប្រតិបត្តការ Windows 7 ដំណើរការកាន់តែប្រសើរឡើង
វិធីសាស្រ្ត ងាយស្រួល ១០ យ៉ាងធ្វើឱ្យប្រព័ន្ធប្រតិបត្តការ Windows 7 ដំណើរការកាន់តែប្រសើរឡើង
Thursday, December 27, 20120 comments
តើអ្នកចង់ឱ្យប្រព័ន្ធប្រតិបត្តិការ Windows 7 ដំណើរការលឿនជាងមុនដែរឬទេ? នេះជាវិធីសាស្ត្រ ២២យ៉ាងដែលខ្ញុំបានបញ្ចូលវិធីសាស្ត្រទាំងនេះពីបទពិសោធន៍របស់ខ្ញុំ។
១. ធ្វើឱ្យដំណើរការបានប្រើពេលបើកម៉ាស៊ីនមុនដំបូង
ចូល Start => Run => msconfig =>OK
បន្ទាប់មកវានឹងបង្ហាញផ្ទាំងមួយដូចរូបខាងក្រោមហើយចុចលើ Startup Tab និងដោះ Check កម្មវិធីរូមទាំង Service ដែលអ្នកមិនមានតម្រូវការឱ្យវាដំណើរការពេលបើកម៉ាស៊ីនដំបូង។ កម្មវិធីនិង Services ទាំងអស់នេះវានឹងដំណើរជាមួយប្រព័ន្ធប្រតិបត្តិការ Windows 7 រាល់ពេលដូច្នេះការបិទពួកវាចេញវាអាចបន្ថយពេលដែលបើកម៉ាស៊ីន ដំបូង។ សូមកុំបិទកម្មវិធីណាដែលចាំបាច់ពេលពេលម៉ាស៊ីនដំណើរការមុនដំបូងឱ្យ សោះ។
២. បិទ Aero Experience
ពេលដែលអ្នកបិទមិនឱ្យ Aero Experience នៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows 7 ដំណើរការនោះវាធ្វើឱ្យកុំព្យូទ័ររបស់ដំណើរការរឹតតែប្រសើរឡើង។ វិធីសាស្ត្រនេះវាប្រសិទ្ធភាពក្នុងការជំនះឱ្យប្រព័ន្ធប្រតិបត្តិការ Windows 7 ដំណើរបានកាន់តែប្រសើរ។ ដើម្បីបិទ Aero Experience បាន Right Click នៅលើ Desktop ហើយចូលទៅកាន់ Personalize បន្ទាប់មកជ្រើសរើសយក Basic and High Contrast Themes។
៣. បង្កើន Virtual Memory (Paging File)
ប្រព័ន្ធប្រតិបត្តិការ Windows 7 វាប្រើប្រាស់ Memory ច្រើនជាងប្រព័ន្ធប្រតិបត្តិការ Windows XP ប៉ុន្តែវាប្រើប្រាស់ Memory តិចជាងប្រព័ន្ធប្រតិបត្តិការ Windows Vista។ ប្រសិនបើអ្នកមានម៉ាស៊ីនកុំព្យូទ័រដែលដំណើរការកម្មវិធីជាច្រើននិង ប្រព័ន្ធប្រតិបត្តិការ Window អ្នកក៏អាចធ្វើការដំឡើង Memory បណ្ដោះអាសន្នចំពោះប្រព័ន្ធប្រតិបត្តិការ Windows 7។ Virtual Memory វាដំណើរការជាមួយ Memory ពិត។ ទំហំរបស់ Hard Disk នឹងប្រើប្រាស់ដូចជា Memory បណ្ដោះអាសន្នដើម្បីរក្សាទុកព័ត៌មាននៃ Temporary ដែលប្រើប្រាស់មិនសូវប្រើប្រាស់ដោយកម្មវិធីនិងប្រព័ន្ធ ប្រតិបត្តិការ។ ដោយដំឡើង Memory បណ្ដោះអាសន្ននៅក្នុងម៉ាស៊ីនប្រព័ន្ធប្រតិបត្តិការ Windows 7 ដែលប្រាកដធ្វើឱ្យប្រព័ន្ធប្រតិបត្តិការនិងកម្មវិធីដំណើរការទៅបាន យ៉ាងរលូន។ ចុច Right Click នៅលើ My Computer ហើយរើសយក Properties បន្ទាប់មកចូល Advanced System Settings ចុចលើ Advanced Tab បន្ទាប់មកចុចលើប៊ូតុង Settings..។
បន្ទាប់ពីអ្នកបានចុចលើប៊ូតុង Settings… រួចហើយវានឹងបង្ហាញផ្ទាំងមួយដូចរូបខាងក្រោម រួចចុចលើ Advanced Tab ហើយចុចលើប៊ូតុង Change…។
អ្នកនឹងបានឃើញទំហំ Memory បណ្ដោះអាសន្នពិតប្រាកដមួយ។ Memory បណ្ដោះអាសន្នហើយអាចហៅម៉្យាងទៀតថា Paging File។ វានិងទាញយកទំហំ Hard Disk និង Memory ដែលទំនេររបស់អ្នក។ ហើយអ្នកត្រូវតែប្រាកដថាទំហំរបស់វាគឺមិនត្រូវតូចជាងទំហំដែល ផ្ដល់ដោយ Microsoft ទេ។ ជាធម្មតាទំហំ Paging file ដែលផ្ដល់ឱ្យគឺ 1.5 នៃ Memory (មានន័យថាយកទំហំ Memory ពិតប្រាកដគុណនឹង1.5)។ ឧទាហរណ៍ទំហំដែលផ្ដល់ឱ្យគឺនៃ Memory ពិតប្រាកដ ព្រោះប្រព័ន្ធប្រតិបត្តិការ Windows 7 របស់ខ្ញុំមាន RAM ទំហំ 3GB ដូច្នេះគឺត្រូវបញ្ចូលទំហំ 4605MB ទៅក្នុងប្រអប់ Initial Size (MB)និង Maximum Size (MB)។
បន្ទាប់មកចុចលើប៊ូតុង Set ហើយត្រូវធ្វើការ Restart កុំព្យូទ័រ។
ចំណាំ៖ ទំហំនៃ Memory បណ្ដោះអាសន្នគឺត្រូវតែធំជាងទំហំដែលផ្ដល់ឱ្យដោយ Microsoft។
៤. បិទ Visual Effects
ពេលអ្នកបិទ Visual Effects វានឹងកាត់បន្ថយការទាញយក RAM និង VGA មកប្រើប្រាស់។ បើអ្នកចង់ចូលទៅបិទ Visual Effects អ្នកអាចអនុវត្តតាមចំនុចទីបីបាន។
មើលរូប៖
៥. ប្រើ Disk Clean up ដើម្បីសម្អាតឯកសារមិនមានប្រយោជន៍
លុបរាល់ឯកសារមិនមានប្រយោជន៍ (Temporary Files) នៅលើប្រព័ន្ធប្រតិបត្តិការ Windows 7នៅក្នុង Hard Disk។ វាកាត់បន្ថយរាល់ Access Time នៅលើប្រព័ន្ធនិងឯកសាររបស់អ្នកជាច្រើនធ្វើការឱ្យប្រព័ន្ធ ដំណើរការកាន់តែប្រសើរជាងមុន។ ចុច Right Click នៅលើ Disk ណាមួយបន្ទាប់មកជ្រើសយក Properties ជ្រើសយក General Tab និងចុចលើប៊ូតុង Disk Cleanup។
៦. ប្រើ Defragment Disks ដើម្បីរៀបចំឯកសារ
Defragmentation វាជាជំនួយមួយដើម្បីធ្វើការរៀបចំឯកសារនីមួយៗឱ្យមានរបៀបនិង ធ្វើការគ្រប់គ្រងទំហំដែលទំនេរនៅលើ Hard Drive នីមួយឱ្យកាន់តែប្រសើរឡើង។ អ្នកចាំត្រូវប្រើប្រាស់មុខងារនេះឱ្យបានញឹកញាប់ជាពិសេសពេលដែល អ្នកមានទិន្នន័យច្រើន។ ដើម្បីចូលទៅកាន់ Defragment ដោយចុចលើ Start Menu បន្ទាប់មកចូល Accessories ចូល System Tools ហើយជ្រើសយក Disk Defragmenter ។
៧. ប្រើ Error-Checking ដើម្បីត្រួតពិនិត្យនៅលើ Hard Disk
នេះជាវិធីសាស្ត្រផ្សេងទៀតដើម្បីធ្វើឱ្យតួនាទីនៃ Hard Disk នឹងកាន់ប្រសើរ។ វានឹងត្រួតពិនិត្យនិងកែប្រែ System File មួយចំនួនឬ Hard Disk ដែលមានបញ្ហានៅលើប្រព័ន្ធប្រតិបត្តិការ Windows 7។ ចុច Right Click លើ Hard Disk ណាមួយហើយជ្រើសយក Properties បន្ទាប់មកចូល Tools Tab ហើយចុចលើប៊ូតុង Check now…។
៨. បិទ Side Bar (Gadgets)
ប្រសិនបើអ្នកមិនចង់ប្រើ Side Bar និង Gadgets នៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows 7 នោះទេអ្នកអាចដកវាចេញបាន។ វាធ្វើឱ្យការទាញយក RAM មកប្រើត្រូវកាត់បន្ថយ។ បើអ្នកចង់ដកវាចេញអ្នកគ្រាន់តែចុចលើសញ្ញា X ជាការស្រេច។
៩. លុបកម្មវិធីណាដែលមិនមែនតម្រូវការ
ពេលខ្លះយើងដំឡើងកម្មវិធីក្នុងគោលបំណងដើម្បីសាកល្បង (Testing) កម្មវិធីនោះសម្រាប់មួយរយៈពេលខ្លី។ អ្នកអាចលុប (Uninstall) កម្មវិធីចាស់ៗទាំងនោះចេញឬកម្មវិធីដែលមិនមានតម្រូវការសម្រាប់ អ្នកនិងប្រព័ន្ធប្រតិបត្តការ Windows 7។ ទោះបីជាអ្នកមិនបានប្រើប្រាស់កម្មវិធីទាំងនេះមែនប៉ុន្តែ Services និង System Files នៃកម្មវិធីទាំងនេះវាបានទាញយកពីក្នុងប្រព័ន្ធប្រតិបត្តិការ Windows 7 គ្រប់ពេល។
១០. បិទ Windows Defender
ពេលអ្នកប្រើប្រាស់កម្មវិធីកំចាត់មេរោគផ្សេងៗដូចជា៖ Panda, Norton, AVG, MacAfee ដើម ប៉ុន្តែចូរចងចាំថាអ្នកចាំបាច់ត្រូវតែបិទ Windows defender។ ព្រោះ Windows defender គឺវាមានតួនាទីដូចជាកម្មវិធីកំចាត់មេរោគដទៃទៀតអញ្ចឹង។ ដូច្នេះគឺវាមិនមានត្រូវការដើម្បីដំណើរកម្មវិធីដែលមានលក្ខណ ដូចគ្នានៅក្នុងពេលតែមួយនោះទេគឺត្រូវបិទកម្មវិធីណាមួយចេញ។
Post a Comment