នៅក្នុងទំព័រគន្លឹះខ្លីៗនេះ IT Khmer Share សូមបង្ហាញជូនវិធីងាយៗមួយចំនួនក្នុងការបម្លែងឯកសារ PowerPoint 2007ទៅជា Word 2007 បានដោយមិនចាំបាច់ប្រើកម្មវិធីបម្លែងនោះទេ។ ជាទូទៅនៅក្នុង Office 2007 មានមុខងារសម្រាប់បម្លែងទៅ Word ស្រាប់តែម្ដង។ តើបម្លែងយ៉ាងម៉េចទៅ? សូមស្វែងយល់ជាមួយ IT Khmer Share ដូចខាងក្រោម។
គន្លឹះ : នៅពេលដែលប្រិយមិត្តមានឯកសារជា PowerPoint ដំបូងឡើយត្រូវចុងប៊ូតុង File>Publish>Creat Handouts in Microsoft Office Word។
នៅពេលនោះវាមានលេចចេញផ្ទាំងមួយ គឺ Send to Microsoft Office Word ក្នុងនោះមានជម្រើសមួយចំនួនដែលត្រូវកំណត់ដូចជា :
- Notes next to slides : បម្លែងដោយរក្សាផ្ទាំង Layout និងOutlineដើមដដែល តែមានទំហំតូច និងមានកន្លែងសម្រាប់ឲ្យយើងកត់ត្រាផ្សេងៗនៅពីក្រោម Slide ។
- Blank lines next to slides : មានចន្លោះសម្រាប់សរសេរកត់ត្រាផ្សេងៗនៅបន្ទាប់ពីSlide ។
- Notes below slides : កន្លែងកត់ត្រានៅខាងក្រោម Slide។
- Blank lines below slides : ចន្លោះសម្រាប់កត់ត្រានៅខាងក្រោម Slide។
- Outline only : remove outline ចេញគឺនៅសល់តែអក្សរប៉ុណ្ណោះ។
Post a Comment