អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

របៀប​ដោះ​ Password User Account ក្នុង Windows 7/Vista / Windows Server 2008

Sunday, December 30, 20120 comments



ខ្ញុំធ្លាប់​ប្រាប់​ពីរបៀប​លុប​ Password User Account ក្នុង​ Windows XP, 2000 រួច​មក​ហើយ ដោយ​ប្រើ Winternal ERD Commander 2005/2007  តែ​រយះពេល​ជាង​ពីរ​ឆ្នាំ​មកហើយ ក្រុម​ហុន​ Microsoft មិន​បាន​ចេញ ERD Commander ដែល​អាច​ដោះ​លេខ​សំងាត់ និង​ជួស​ជុល​​ប្រព័ន្ធប្រតិបត្តិការដូចជា Windows Vista, Windows 7 ឬ Windows Server 2008 R2 នោះ​ទេ ។ ទើប​តែ​ដើមឆ្នាំ 2009 នេះ​ ក្រុម​ហុន Microsoft បានបង្ហាញ​ថា ERD Commander ត្រូវ​បាន​កើត​សារ​ជាថ្មីម្តង​ទៀត​នៅក្នុង Microsoft Desktop Optimization Pack 2009 .
នៅក្នុង Microsoft Desktop Optimization Pack 2009 មាន​ Tools មួយ​ឈ្មោះ​ថា    Microsoft Diagnostics and Recovery Toolset (DaRT) ដែល​ជា​ឧបករណ៏​ដ៏មាន​សារះប្រយោជន៏​​យ៉ាង​ខ្លាំង​សំរាប់​ IT Administrator  ដើម្បី​ដោះស្រាយ​បញ្ហា​ Windows ដែល​លក្ខណះពិសេស​របស់​វា​គឺ​អាច​ដំណើរ​ការ​ចាប់​តាំងពី Windows Vista, Windows 7 និង​ Windows Server 2008 R2 ។
នេះ​ជា​រូប​ភាព​របស់DaRT បន្ទាប់​ពី Boot រួច​រាល់​ :
យើង​ឃើញថា​វា​មាន​លក្ខណះ​ស្រដៀងគ្នា​នឹង Windows Vista Recovery Disk ដែរ តែ​គ្រាន់​តែ​មាន​ Tools មួយ​ខាង​ក្រោម​គេ ឈ្មោះ​ថា  Microsoft Diagnostics and Recovery Toolset ( MSDaRT )   ហើយ​ពេល​ដែល​យើង​ចុច​លើ​វា​ នឹង​មាន​ផ្ទាំង​ដូច​ខាង​ក្រោម :
យើង​នឹង​ឃើញ​ Tools ច្រើន​ទៀត​ដែល​ដូច​គ្នា​នឹង Tools ដែល​ធ្លាប់​មាន​នៅក្នុង ERD Commander 2005/2007 .
ដូច្នេះ​ប្រសិនជាដោះប្តូរ​ឬ​លុប លេខ​សំងាត់​របស់​ Windows Vista, Windows 7 ឬ​ Windows Server 2008 យើង​គ្រាន់​តែ​ចុច​លើ LockSmith រួច​ធ្វើ​តាម​ការ​ណែនាំ​ជា​ការ​ស្រេច ។
Share this article :

Post a Comment