អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

ការណែនាំពី Networking

Monday, December 31, 20120 comments



ក្នុងមេរៀននេះសិក្សាដូចខាងក្រោមនេះ:
C រៀបចំប្រព័ន្ធ logical ឬ physical network topologies ដែលផ្តល់ជា Diagram និងជា Schematic ឬអធិប្បាយដូចជា:
        Star
        Bus
        Mesh
        Ring
        Wireless
C សិក្សាពីលក្ខណ:ពិសេសរបស់ 802.1 (Logical Link Control) ពី 802.3 (Ethernet), 802.5 (token ring), 802.11 (wireless) និងបច្ចេកវិទ្យា FDDI (Fiber Distributed Data Interface) ដែលរួមមាន:
        ល្បឿន
        ពីវិធី Access ចូល (CSMA/CA (Carrier Sense Multiple Access/Collision Avoidance) និង CSMA/CD (Carrier Sense Multiple Access/Collision Detection))។
        សិក្សាពីប្រភេទ Topology
        វិធីនៃការបញ្ជួន Media
C សិក្សាពីលក្ខណ:ទូទៅ ដូចជា ល្បឿននៃការបញ្ជូន ប្រេកង់ ប្រភេទការបញ្ជូន និង ប្រភេទ Topology នៃបច្ចេកវិទ្យា Wireless
        802.11 (Frequency hopping spread spectrum)
        802.11x (Direct sequence spread spectrum)
        ការបញ្ជូនតាម Infrared
        ការបញ្ជូនតាម Bluetooth
C សិក្សាពីលក្ខណ:ល្បឿននៃការបញ្ជូនតាមប្រព័ន្ធ Wireless
C ស្វែងយល់អំពីលក្ខណ:ពិសេសនិងអត្តប្រយោជន៍របស់ប្រព័ន្ធ Network
        ស្វែងយល់ពីភាពខុសគ្នារវាង local area networks (LANs) wide area networks (WANs) និង personal area networks (PANs)
        អត្តសញ្ញាណលក្ខណ:ពិសេសរវាង peer-to-peer និង client/server networking ។
        អត្តសញ្ញាណលក្ខណ:ពិសេសនៃប្រព័ន្ធ network topologies
        ស្វែងយល់ពីអត្តសញ្ញាណលក្ខណ:ពិសេសដូចជាស្តង់ដា IEEE standards: 802.2, 802.3, 802.5 និង 802.11។
        អត្តសញ្ញាណលក្ខណ:ពិសេស Fiber Distributed Data Interface (FDDI)។
        ស្វែងយល់ពីការបញ្ជូនលើប្រព័ន្ធ Wireless communications។

1. ការណែនាំពី LANs WANs និង PANs
1.1 ប្រព័ន្ធ LAN
និយមន័យនៃ LAN: LAN ត្រូវបានកំណត់លក្ខណ:តំបន់ ជាទូទៅប្រើសំរាប់ ការិយាល័យ ឬក្រុមហ៊ុនដែលមានដែនកំណត់ក្នុងពេលដំឡើង។ LAN ត្រូវបាន កំណត់ពីចំនុចមជ្ឈមណ្ឌលទៅកុំព្យូទ័រ ដែលមានប្រវែង 185 ម៉ែត្រហើយមិន អោយច្រើនជាង 30 កុំព្យូទ័របើសិនជាមានចំនួនច្រើនធ្វើអោយប្រព័ន្ធ Network មានល្បឿនយឺត ប៉ុន្តែសព្វថ្ងៃនេះ LAN អនុញ្ញាតអោយមានចំនួនធំប្រើប្រាស់ ច្រើនកុំព្យូទ័រ គឺអាស្រ័យដោយឧបករណ៍ដូច ជា Switch ឬ Modem របស់អ្នក មានល្បឿនលឿន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងលើប្រព័ន្ធ Network ។
រូប 1.1: លក្ខណ:ទូទៅរបស់ LAN
រូប 1.2: ប្រព័ន្ធ LAN ដែលមានទ្រងទ្រាយតូច
1.2 ប្រព័ន្ធ WAN
WAN គឺជាប្រព័ន្ធ Network ដែលមានភូមិសាស្រ្តធំទូលាយ តែងតែភ្ជាប់ ជាមួយបណ្តា LAN ជាច្រើន ។ WAN គឺមានល្បឿនយឺតជាង LAN តម្រូវការ Hardware មានតម្លៃថ្លៃដូចជា Router Switch និងត្រូវការភ្ជាប់ជាមួយ Lease Line ឬក៏ប្រព័ន្ធ ADSL ។ WAN គឺជាបណ្តាញប្រព័ន្ធ Network ជាច្រើនដែល ភ្ជាប់ជាមួយគ្នាតាម Router និងប្រព័ន្ធ Network សាធារណ:។
មធ្យោបាយនៃការភ្ជាប់របស់ WAN មានដូចខាងក្រោមនេះ:
- WAN បញ្ជូនចំងាយឆ្ងាយ
- WAN មានល្បឿនយឺតធៀបជាមួយ LAN
- WAN ត្រូវបានភ្ជាប់ជាមួយ LAN ជាច្រើនដែលមានការភ្ជាប់រវាង stations ទៅ Station ផ្សេងទៀត។
- WAN អាចប្រើជាសាធារណ: public ឬការបញ្ជូន private network
-WAN អាចប្រើបានទាំងការបញ្ជូន full- or half-duplex ដែលគ្រប់ប្រភេទ LAN ទាំងអស់ត្រូវបានប្រើការបញ្ជូន halfduplex តែសព្វថ្ងៃនេះអាចប្រើ LAN ឆ្លងកាត់តាម full-duplex ។
រូប 1.3: ទំរង់ទូទៅនៃ​ WAN
រូប 1.4: ឧទាហរណ៍ប្រព័ន្ធ WAN ដែលរួមមាន servers និង workstation

1.3 ប្រព័ន្ធ PAN

សព្វថ្ងៃនេះបច្ចេកវិទ្យាWireless ត្រូវបានណែនាំបច្ចេកវិទ្យាថ្មី Wireless Personal Area Networks (WPAN) ។ WPAN យោងតាម បច្ចេកវិទ្យាដែលភ្ជាប់ជាមួយឧបករណ៍ ដែលអាចប្តូរទិន្នន័យ data ឬប្រភព resources ឧទាហរណ៍ឆ្លងកាត់ laptop ជាមួយ PDA ។ ការប្តូរទិន្នន័យ របស់វាមានទំហំតូច ហើយឧបករណ៍ WPAN ប្រើប្រាស់ល្អក្នុង ad hoc networking ។ ប្រព័ន្ធ Ad hoc networks គឺត្រូវបានភ្ជាប់ជាមួយឧបករណ៍ devices ដោយផ្ទាល់ជាមួយឧបករណ៍ផ្សេងទៀត ដែលឆ្លងកាត់តាម wireless access point ការបញ្ជូនប្រព័ន្ធ WPAN networking មានចំងាយខ្លីជិត short-range ដែលប្រើបច្ចេកវិទ្យាប្រព័ន្ធ wireless រួមមាន Bluetooth និង Infrared បច្ចេកវិទ្យា WPAN ដែលមានផ្គត់ផ្គង់ Windows XP Professional គឺ Infrared Data Association (IrDA) និងបន្ថែមស្តង់ដា IEEE wireless standards ដែលរួមមាន 802.11b/g ត្រូវបានប្រើសំរាប់ WPAN
2. ម៉ូដែលប្រព័ន្ធ Network
មានមូលដ្ឋានម៉ូដែលពីរយ៉ាងសំរាប់ប្រព័ន្ធ Network ដែលប្រើខ្សែដែល ត្រូវបានជ្រើសរើសគឺ ម៉ូដែល peer-to-peer network model និងម៉ូដែល client/server model ។
2.1 ប្រព័ន្ធ Peer-to-peer Networking
ក្នុងប្រព័ន្ធ peer-to-peer networks ដែលមានភ្ជាប់ជាមួយកុំព្យូទ័រ ជាច្រើន ដែលមិនមានចំនុចមជ្ឈមណ្ឌល គ្រប់កុំព្យូទ័រទាំងអស់មានភាពស្មើរគ្នា បើកុំព្យូទ័រមួយចង់ចូល access ទៅប្រភព resource ណាមួយលើកុំព្យូទ័រ ផ្សេង ត្រូវឆែកសុវត្ថិភាពសំរាប់ការអនុញ្ញាតចូល access ជាមុនសិនដើម្បី​ កុំព្យូទ័រប្រភពអនុញ្ញាត។ កុំព្យូទ័រនីមួយៗក្នុងប្រព័ន្ធ peer-to-peer network អាចប្រើបានទាំង client ដែលត្រូវការពីប្រភពនិង server មួយ។
ការរៀបចំនេះត្រូវបានបែងចែកលក្ខណ:ដូចខាងក្រោមនេះ:
- អ្នកប្រើប្រាស់ user នីមួយៗត្រូវធានាសំរាប់ local backup។
- ចំនួនកុំព្យូទ័រទាំងអស់មានកំណត់។
ប្រព័ន្ធ Peer-to-peer networks គឺជាប្រភេទ Network ដែលមានទំរង់ តូចសំរាប់ប្រើក្នុងការរិយាល័យ ដែលប្រើចំនួនកុំព្យូទ័រតិច ចំនួន ច្រើនបំផុតគឺ 10 កុំព្យូទ័របានភ្ជាប់ជាមួយប្រព័ន្ធ peer-to-peer network។
រូប 1.5: ប្រព័ន្ធ peer-to-peer network
2.2 ម៉ូដែល Client/Server Networking
ប្រព័ន្ធ client/server network ប្រើជាមួយ operating system
ដែលបានរចនាដើម្បីរៀបចំ network ចំណុចមជ្ឈមណ្ឌលគឺជា server​។ Clients បង្កើតតម្រូវការសំរាប់ server ហើយ server ធានារាប់រងពត៌មានឬ អនុញ្ញាត access ចូលក្នុងប្រភព resource។ ប្រព័ន្ធ Client/server networks មានសារ:សំខាន់ជាងប្រព័ន្ធ peer-to-peer networks។ វាងាយ ស្រួលក្នុងការរក files និងប្រភពដើម resources ដែលបានផ្ទុកលើ server។
ការប្រើប្រាស់ client/server ជាទូទៅវាមានសុវត្ថិភាពល្អប្រសើរ គ្រប់ឈ្មោះ អ្នកប្រើប្រាស់ទាំងអស់ usernames និង passwords ត្រូវបានផ្ទុក្នុង database ដូចៗគ្នា (នៅលើ server) ហើយអ្នកប្រើប្រាស់មិនអាចប្រើជា លក្ខណ:បុគ្គលដូច workstation បានឡើយ។
រូប 1.6: ប្រព័ន្ធ client/server network

3. ប្រព័ន្ធ Network Topologies
topology គឺជាមូលដ្ឋានផែនទី map នៃប្រព័ន្ធ network មួយ។ topology នៃប្រព័ន្ធ network មួយបានប្រាប់ទំរង់ការភ្ជាប់ cables និង workstations និងសមាសភាពប្រព័ន្ធ network components ដែលស្ថិត នៅលើប្រព័ន្ធ ។ មាន topologies ជាច្រើនត្រូវបានប្រើសំរាប់ប្រព័ន្ធ networks សព្វថ្ងៃនេះរួមមាន bus, ring, star, mesh និង wireless topologies ។
3.1 Bus Topology
ក្នុង bus topology គ្រប់កុំព្យូទ័រទាំងអស់ត្រូវបានផ្តល់អោយកាប cable ទោលដែលជាប់ៗគ្នាដែលបានភ្ជាប់ជាមួយ terminated វាគឺជាមធ្យោ បាយងាយស្រួលដើម្បីបង្កើត physical network គ្រប់កុំព្យូទ័រទាំងអស់ត្រូវបាន ភ្ជាប់ជាមួយកាប cable តែមួយគឺ 10Base-2 Ethernet។

រូប 1.7 Physical bus topology



រូប 1.8 ឧទាហរណ៍ការភ្ជាប់កុំព្យូទ័រលើ bus topology

3.2 Ring Topology

ringtopologyតាមពិតគឺជាlogicalringមានន័យថាការបញ្ជូន ទិន្នន័យមានរាងជារង្វង់បញ្ជូនពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយទៀតលើប្រព័ន្ធ network ក្នុង ring topologyប្រសិនបើកុំព្យូទ័រទោលឬកាបcable ខូចឬដាច់ពេលនោះមិនអាចបញ្ជូនទិន្នន័យបានឡើយ។កុំព្យូទ័រមិនអាច ដោះដូរបានងាយស្រួលឡើយក្នុងខណ:ដែលកំពុងប្រើប្រាស់ប្រព័ន្ធ
Ring networks ។
រូប 1.9: រចនា Logical design នៃប្រព័ន្ធ ring network


រូប 1.10: ប្រភេទ ring topology
លោកអ្នកអាចប្រើmessដែលមានខ្សែជាច្រើននៅក្នុងការិយាល័យ របស់អ្នកដែលមានចំនួនកុំព្យូទ័រជាច្រើន ប្រសិនបើប្រព័ន្ធ network បាន អនុវត្ត Physical ring ដូចខាងក្រោមនេះ ដូច្នេះ So ring topologies គឺជាប្រភេទ physical star topology ដែលបានអនុវត្តខាងក្រោម។
ក្នុង Ring topology អនុញ្ញាតអោយចូលទៅក្នុងប្រព័ន្ធ Network ត្រូវ បានត្រួតពិនិត្យឆ្លងកាត់ដោយ Token ដែលត្រូវបានឆ្លងកាត់ ។
3. 3 Star Topology
មិនដូច bus topology កុំព្យូទ័រនីមួយៗក្នុង star topology ត្រូវបានភ្ជាប់ទៅចំណុចមជ្ឈមណ្ឌល ដោយប្រើកាប cable ឬ wireless សំរាប់ភ្ជាប់។ ឧបករណ៍ចំណុចមជ្ឈមណ្ឌល ដូចជា hub, MAU, concentrator, switch និង access point ។ ទោះបីការបង្កើតកាប cable ជាច្រើន ប្រភេទសំរាប់ប្រើជាមួយ bus topology នៅតែមានភាពលំបាក។ ប្រភេទ Star topology ជាប្រភេទដែលគេនិយមប្រើបំផុត សំរាប់ដំឡើង LAN ក្នុងក្រុមហ៊ុន ការិយាល័យ ឬតាមសាលារៀន វាងាយស្រួលក្នុងការគ្រប់គ្រង ប្រសិនបើមាន កុំព្យូទ័រណាមួយដាច់ការភ្ជាប់នោះ ប្រព័ន្ធ Network នៅតែដំណើរការធម្មតា លុះត្រាតែខូច Hub Switch ពេលនោះប្រព័ន្ធ Network ទាំងមូលមិនអាច ភ្ជាប់បានទាំងអស់។ ការប្រើប្រាស់ Star topology បញ្ជូនទិន្នន័យបានលឿន ជាងប្រភេទ Bus topology
រូប 1.11: ប្រភេទ star topology ប្រើជាមួយ hub
ប្រសិនបើខូចឬដាច់ខ្សែណាមួយក្នុង ប្រព័ន្ធ Network នោះមិនបណ្តាលអោយ ឈប់ដំណើរការប្រព័ន្ធទាំងមូលឡើយគឺមិនជះឥទ្ធិពលដល់ប្រព័ន្ធ Network ដែលនៅជិតខាងឡើយ ។
រូប 1.12: star topology ដែលមានច្រើនប្រភេទម៉ាស៊ីន
3.4 Mesh Topology
Mesh topology គឺជាការភ្ជាប់ Physical ជាច្រើនក្នុង Node នៃ topology ផ្សេងៗប្រភេទ hybrid mesh ត្រូវបានប្រើនៅលើ Internet និង WAN ផ្សេងទៀត ប្រព័ន្ធ hybrid mesh​ topology មានភ្ជាប់ជាច្រើន Connection រវាងតំបន់ផ្សេងៗ mesh topology មានខ្សែសាំញាំនៅពេល ដែលភ្ជាប់វា គ្រប់ n stations លោកអ្នកនឹងមាន n(n-1)/2 Connections ឧទាហរណ៍ ប្រព័ន្ធ Network ដែលមានបួនកុំព្យូទ័រ នោះអ្នកនឹងមាន 4(4-1)/2 Connection ឬស្មើ 6 connections ប្រសិនបើមាន 10 កុំព្យូទ័រនោះនឹងមាន 45 Connection ដើម្បីរៀបចំភ្ជាប់។
រូប 1.13: ប្រភេទ mesh topologyដែលប្រើបួនកុំព្យូ័រ
វាបង្កើតដោយការភ្ជាប់ point-to-point network រវាងលក្ខណ: ពិសេសរបស់ឧបករណ៍ network devices ។ រូបខាងក្រោមនេះជា hybrid mesh តែងតែអនុវត្តសំរាប់ ។
រូប 1.14: Mesh topology ប្រើប្រាំមួយកុំព្យូទ័រ

រូប 1.15 ការបង្ហាញ full mesh topology ដែលមិនងាយអនុវត្តភ្ជាប់ខ្សែ ជាមួយប្រព័ន្ធ network
Partial mesh ត្រូវបានរចនាដើម្បីផ្គត់ផ្គង់នូវសេចក្តីតម្រូវការ ប្រព័ន្ធ Network នេះអាចផ្គត់ផ្គង់ Bandwidth និង fault tolerance ទៅក្នុងប្រព័ន្ធ Network។

រូប 1.16: ប្រព័ន្ធ partial mesh topology អាចប្រើដើម្បីផ្គត់ផ្គង់ប្រព័ន្ធ network



3.5 Hybrid Topologies
ឧបករណ៍Hubsswitchesអាចប្រើលាយគ្នាដើម្បីបង្កើតប្រព័ន្ធLAN មានទំហំដ៏ធំមួយដែលផ្គត់ផ្គង់អោយឧបករណ៍ជាច្រើនលោកអ្នកអាច ចាប់ផ្តើមទទួលបានសារ:សំខាន់ពី hybrid topologies ជាច្រើន។ មានបី ប្រភេទ hybrids គឺ tree និង hierarchical star និង star-wireless ដែល ពេញនិយមប្រើប្រាស់។
Tree
បង្ហាញការផ្ទុក topology នៅលើវា ដែលបណ្តាក្រុម groups workstations ក្នុង star និងចូលរួមមាន stars ជាច្រើនដែលភ្ជាប់ជាលីនែអ៊ែ linear bus ។ លោកអ្នកអាចបន្ថែមឬផ្លាស់ប្តូរ workstations ដោយ គ្រាន់តែ ដោតភ្ជាប់ជាមួយ port នៅលើ hub ដូចគ្នាឬ hub ផ្សេងទៀត។ ប្រសិនបើ hub មួយមានមុខងារច្រើន វាអាច disables workstations ណាមួយបាន នៅលើ ប្រព័ន្ធ network។
រូប 1.17: ផ្ទុក bus និង star topologies groups workstations នៅក្នុង star ដែលស្ថិតនៅលើលីនែអ៊ែ linear bus
វិធីនេះប្រើអស់តម្លៃច្រើន ដែលអាចប្រើដើម្បីចូលរួមជាមួយការងារផ្នែក ខុសគ្នាក្នុងសំណង់ building ្រុមតំបន់នីមួយៗlocalworkgroupអាចគ្រប់គ្រងផ្ទាល់ដែលអាចធានារាប់រង ដើម្បីគ្រប់គ្រងការភ្ជាប់លើ hub តំបន់។ អ្នកគ្រប់គ្រងប្រព័ន្ធ network administrator អាចប្រើជាប្រក្រតី កាលណា មាន hubs ថ្មីត្រូវាបានបញ្ចូលបន្ថែមទៅក្នុងប្រព័ន្ធ network ។ វាអាចប្រើដើម្បី ជំនួសចំងាយរបស់ LAN ឧទាហរណ៍ អ្នកអាចប្រើកាប 10BASE-2 ភ្ជាប់ជាមួយ 10BASE-T networks ពីរដែលបានសង់ខុសគ្នា។
Hierarchical Star
វិធីផ្សេងទៀតអាចប្រើ ដើម្បីភ្ជាប់ hub ជាច្រើនគឺជាប្រភេទ hierarchical star ។ វិធីនេះបង្ហាញដូចរូប 1.18 ដែលប្រើ hub នៅចំណុច កណ្តាលដើម្បីភ្ជាប់ទៅ hubs ជាច្រើនដែលមាន workstations ជាច្រើនភ្ជាប់ ជាមួយវា។
រូប 1.18: ប្រភេទ hierarchical star topology បានបង្កើតឡើងដែលមាន hubs ជាច្រើន
Star-Wireless
គឺជាប្រភេទ hybrid topology ដែលមានថ្មីៗ បានទទួលអត្ថប្រយោជន៍ ជាច្រើននៃបច្ចេកវិទ្យា wireless technology ។ បច្ចេកវិទ្យា Wireless LAN ការអនុវត្តន៍តម្រូវការអោយអ្នកប្រើប្រាស់ user មួយភ្ជាប់ទៅ access point ទៅប្រព័ន្ធ data network ដែលប្រើខ្សែ ។ ការដំឡើងដូចជា hybrid topology នៃ star ដែលបានផ្ទុកជាមួយប្រព័ន្ធ wireless (មើលក្នុងរូប 1.19)
រូប 1.19: បច្ចេកវិទ្យា Wireless បន្ថែម network topologies ថ្មី
ប្រព័ន្ធ Multi-Tiered Network Topology
ដោយផ្ទុកបណ្តា network topologies ជាច្រើនលោកអ្នកអាច អភិវឌ្ឍន៍រចនា អ្នកអាចជ្ួបប្រទេះ នៅពេលដែលសង់វានៅលើសំណង់ធំៗ ដូចជារចនាសំរាប់ campus network ។ ការរចនា campus មានលក្ខណ: ច្រើនយ៉ាង បង្ហាញក្នុងរូប 1.20 កត់ចំណាំការរចនា partial mesh star topology ។ ប្រភេទ topology នេះត្រូវបានប្រើដើម្បីផ្គត់ផ្គង់បានល្អប្រសើរ។

រូប 1.20: The partial mesh topology can be used to provide scalability, fault tolerance, and redundancy.
3.6 Wireless Topology
ប្រព័ន្ធ Wireless networks គឺជាប្រភេទដែលអនុវត្តប្រើមួយឬពីរ wireless topologies ក្នុងហេដ្ឋារចនាសម្ព័ន្ធឬដែលបានគ្រប់គ្រង wireless topology និង ad-hoc​។ ហេដ្ឋារចនាសម្ព័ន្ធ wireless topology គឺប្រើ ប្រាស់ LAN ដែលប្រើខ្សែចូលរួមជាមួយឧបករណ៍ wireless devices។ ឧបករណ៍ Wireless ទំនាក់ទំនងជាមួយ LAN ប្រើខ្សែដោយឆ្លងកាត់តាម base station ដូចជា access point (AP)wireless access point (WAP)។ AP គឺជាទំរង់ bridge មួយរវាង wireless និង LAN ប្រើខ្សែរួចហើយបញ្ជូន រវាង wireless stations ឬរវាងប្រព័ន្ធ system និងប្រព័ន្ធ network client ដែល ប្រើខ្សែដោយ ឆ្លងកាត់តាម AP ។
ប្រព័ន្ធ Ad Hoc Wireless
ក្នុង wireless ad hoc topology​ បណ្តាឧបករណ៍ទំនាក់ ទំនងដោយ ផ្ទាល់រវាងវាផ្ទាល់ដោយមិនប្រើប្រាស់ access point ។ ប្រព័ន្ធ peer-to-peer network រចនាឡើងសំរាប់ប្រើភ្ជាប់ជាមួយចំនួនកុំព្យូទ័រឬឧបករណ៍ wireless តិច ។ ឧទាហរណ៍ប្រព័ន្ធ ad hoc wireless network អាចបង្កើតឡើង រវាង laptops ភ្ជាប់ប្រព័ន្ធ systems ad-hoc wireless ដែលបានផ្គត់ផ្គង់ដោយ មិនប្រើខ្សែអាចចែកចាយ files ។
រូប 1.21: ប្រព័ន្ធ wireless topologies


4. ស្តង់ដា IEEE Standard
IEEE ជាពាក្សសរសេរកាត់ Institute of Electrical and Electronic Engineers មានន័យថាវិទ្យាស្ថានវិស្វករនៃអគ្គីសនីនិងអេឡិចត្រូនិក។ វិទ្យាស្ថាននេះអភិវឌ្ឈន៍នៃការផលិតបច្ចេកវិទ្យា Network និង Protocol ស្តង់ដា IEEE standard
តារាងស្តង់ដា IEEE 802 Networking

លក្ខណ:ទូទៅ
ឈ្មោះ
802.1
Internetworking
802.2
សំរាប់ LLC (Logical Link Control) sublayer
802.3
CSMA/CD (Carrier Sense Multiple Access with Collision Detection) សំរាប់ Ethernet networks។
802.4
សំរាប់ប្រើ passing bus
802.5
Token Ring networks
802.6
Metropolitan Area Network (MAN)
802.7
Broadband Technical Advisory Group
802.8
Fiber-Optic Technical Advisory Group
802.9
Integrated Voice និង Data Networks
802.10
Standards for Interoperable LAN/MAN Security (SILS) (Network Security)
802.11
សំរាប់ប្រើ Wireless networks


4.1
FDDI

វិទ្យាស្ថានស្តង់ដាជាតិអាមេរិកកាំង American National Standards Institute (ANSI) បានអភិវឌ្ឈន៍ស្តង់ដា Fiber Distributed Data Interface (FDDI) នៅពាក់កណ្តាលឆ្នាំ 1980 បានបង្កើតប្រព័ន្ធ Network យ៉ាងលឿន networking system ដើម្បីអនុវត្តប្រើប្រាស់ ។ FDDI គឺប្រើដូចជា ring network ប៉ុន្តែមិនដូចស្តង់ដា 802.5 standard ប្រភេទ FDDI ប្រើ dual ring technology មានខ្សែពីរស្រទាប់ស្តង់ដា 802.5 IEEE standard ។
រូប 1.22 ទំរង់របស់ FDDI
FDDI មានលក្ខណ:ពិសេសដូចខាងក្រោមគឺ:
        ល្បឿនបញ្ជូនទិន្នន័យ FDDI គឺ 100Mbps មានកំរិតខ្ពស់បំផុត
        Topology FDDI ប្រើប្រាស់ dual ring topology សំរាប់ការពារដាច់។
        មធ្យោបាយ FDDI គឺប្រើ fiber-optic cable ដែលអាចបញ្ជូនទិន្នន័យ បានចំងាយពីរគីឡូម៉ែត្រ។ វាមានលទ្ធភាពដើម្បីប្រើ FDDI protocols លើ copper wire ដូចជា Copper Distributed Data Interface (CDDI)។
        វិធីអនុញ្ញាតដូចជា Access 802.5 ដែល FDDI ប្រើប្រាស់ token-passing access ចូល។
តារាងស្តង់ដា IEEE 802 Network Standards
ស្តង់ដា
ល្បឿន
Physical Topology
Logical Topology
Media
Access Method
802.3
10Mbps

Bus and Star
Coaxial and twisted pair
CSMA/CD
802.3u
100Mbps (Fast Ethernet)
Star
Bus
Twisted pair
CSMA/CD
802.3z
1000Mbps
Star
Bus
Twisted pair
CSMA/CD
802.3ae
10-Gigabit

ការភ្ជាប់
Backbone
N/A
Fiber/Not Required
802.5
4Mbps and 16Mbps
Star
Ring
Twisted pair
Token passing
FDDI
100Mbps
Dual ring
Ring
CDDI.
Token passing

 

ស្តង់ដា 802.11 IEEE Standards

លក្ខណ:ពិសេសស្តង់ដា 802.11 standards នៃ wireless LAN Ethernet networks រួមមានបួនស្តង់ដា wireless standards ដូចជា 802.11, 802.11a, 802.11b និង 802.11g ។ ស្តង់ដា wireless standards នីមួយៗមានលក្ខណ:ពិសេសខុសៗគ្នា:
        ល្បឿនស្តង់ដា 802.11 standards គិតជា Mbps រវាងប្រព័ន្ធ network standards។
        មធ្យោបាយស្តង់ដា 802.11 standards ដែលប្រើប្រេកង់វិទ្យុ radio frequency (RF) សំរាប់បញ្ជូនដែលពឹងផ្អែកលើស្តង់ដាប្រេកង់វិទ្យុ radio frequencies រួមមាន 2.4GHz និង 5GHz។
       ស្តង់ដា Topology 802.11 wireless អាចអនុវត្តប្រើកក្នុង ad-hoc ឬហេដ្ឋារចនាសម្ព័ន្ធ topology
        Access method 802.11 uses Carrier Sense Multiple Access/Collision Avoidance (CSMA/CA) ។
លក្ខណ:ពិសេសស្តង់ដា 802.11គឺ:
IEEE 802.11 អាចបញ្ជូនបានល្បឿន 1 ឬ 2Mbps ហើយមានប្រេកង់វិទ្យុ Radio Frequency (RF) នៃ 2.4GHz ដូចគ្នា។ មានភាពខុសគ្នាពីរយ៉ាងគឺដំណើរការ បញ្ជូនទិន្នន័យឆ្លងកាត់ RF media ម្យ៉ាងទៀតប្រើប្រេកង់ frequency hopping spread spectrum (FHSS)។
IEEE 802.11a គឺជាស្តង់ដាដើមមានល្បឿនរហូតដល់ 54Mbps ក្នុង 5GHz band ទំនាក់ទនង់បាន 6Mbps, 12Mbps​ឬ 24Mbps ។
IEEE 802.11b ស្តង់ដា 802.11b standard ផ្តល់សំរាប់ការបញ្ជូនល្បឿន អតិបរិមា 11Mbps ។
IEEE 802.11g ឺជាស្តង់ដា wireless standard ដែលគេនិយមប្រើបំផុតសព្វ ថ្ងៃនេះ ស្តង់ដា 802.11g អាចបញ្ជូនបានចំងាយ 150 feet ហើយបានល្បឿន 54Mbps ធៀបជាមួយ 11 megabits ក្នុងមួយវិនាទីរបស់ស្តង់ដា 802.11b។

Network Card សំរាប់ Wireless Desktop
wireless card របស់ laptop
wireless card របស់ laptop មានអង់តែន
ប្រភេទ Linksys Wireless-G Access Point សំរាប់ភ្ជាប់ប្រព័ន្ធ network ដែលមានចំនួនកុំព្យូទ័រ ច្រើន។
ប្រភេទ Multi Function អាចប្រើបាន ច្រើនមុខងារ។
រូប 1.23 ឧបករណ៍ Wireless ដែលនិយមប្រើ
4.2 I បច្ចេកវិទ្យ nfrared Wireless
បច្ចេកវិទ្យា Infrared ត្រូវបានដំណើរការ ដែលសព្វថ្ងៃនេះ infrared បានវិវត្តន៍ជាប្រព័ន្ធ networking ដើម្បីបញ្ជូនទិន្នន័យតាម Infrared Data Association (IrDA) ។ IrDA ដែលប្រើតាមពន្លឺកាំរស្មើដើម្បីបញ្ជូនទិន្នន័យ រវាងឧបករណ៍ពីរ Infrared wireless អាចបញ្ជួនទិន្នន័យបាន 10Mbps ទៅ 16Mbps ។
USB-IrDA Wireless Infrared សំរាប់ភ្ជាប់ជាមួយ port USB
Infrared របស់ Laptop
ការភ្ជាប់ Infrared របស់ទូរស័ព្ទដៃជាមួយlaptop
Infrared របស់ O2
រូប 1.24: ឧបករណ៍ Infrared
4.3 បច្ចេកវិទ្យា Bluetooth
Bluetooth ប្រើសំរាប់តម្លៃថោក ដែលមានចំងាយជិតដើម្បីបង្កើតភ្ជាប់ ទៅឧបករណ៍ផ្សេងទៀត ។ ឧបករណ៍ Bluetooth អាចផ្គត់ផ្គង់ការបញ្ជូនបាន ចំងាយ 10 ម៉ែត្រដែលប្រើប្រព័ន្ធ ad-hoc network ។ Bluetooth បង្កើតភ្ជាប់ ដោយប្រើវិទ្យុសំរាប់បញ្ជូន ស្តង់ដារបស់ Bluetooth Standard គឺអាចបញ្ជូន បានចំងាយពេលជិតៗជា file សំលែង ឬ ការបញ្ជូនទិន្នន័យអតិបរិមា 720Kb/s ក្នុងមួយ channel. ។ Bluetooth ប្រតិ្តបត្តិការក្នុងប្រេងកង់ 2.4 ទៅ 2.48GHz ហោយប្រើ spread spectrum មួយ បច្ចេកវិទ្យា frequency-hopping ។​ Bluetooth មានសារ:ប្រយោជន៍ ប៉ុន្តែល្បឿនរបស់វាគឺបានតែ 720Kbps ដែលត្រូវបានកំណត់ ។ Bluetooth 2.0 និងដំឡើងល្បឿនសំរាប់បញ្ជួនទិន្នន័យ បាន 3Mbps បើធៀបជាមួយស្តង់ដា 802.11b ឬ g គឺមានល្បឿនយឺតជាង ប៉ុន្តែ ងាយស្រូលដំឡើង។
Bluetooth-Adapter ប្រើជាមួយ USB Port
Bluetooth ភ្ជាប់ជាមួយ USB port របស់ laptop
Bluetooth wireless headset
Bluetooth សំរាប់ពាក់ស្តាប់
ការបញ្ជូនតាម Bluetooth របស់ Palm Tungsten T5

រូប 1.25: ឧបករណ៍ដែលប្រើប្រាស់ Bluetooth
Share this article :

Post a Comment