អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

ដំឡើកុំព្យូទ័រ

Monday, December 31, 20120 comments



សមាសភាពរបស់កុំព្យូទ័រ 
ក្នុងសៀវភៅនេះបង្រៀនអំពីរបៀបដំឡើងកុំព្យូទ័រPCរបស់លោកអ្នក ដែលមានគំរូដំឡើងក្នុងរូបភាពលោកអ្នកអាចរៀនពីក្នុងសៀវភៅនេះក្លាយទៅជា អ្នកជំនាញខាងដំឡើងកុំព្យូទ័រPCនៅតាមក្រុមហ៊ុនឬនៅតាមកន្លែងធ្វើការ។ លោកអ្នកអាចទិញគ្រឿងកុំព្យូទ័ររួចហើយសាកល្បងដំឡើងកុំព្យូទ័រដោយខ្លួនឯង ផ្ទាល់តែម្តងគឺចំណាយរយ:ពេលប្រហែលជាពីរទៅបីម៉ោងលោកអ្នកអាចសំរេចតាមបំណងដែលចង់បាន នៅពេលដែលយើងដំឡើងកុំព្យូទ័រដោយខ្លួនគឺអាចជ្រើសរើសពីទំហំល្បឿន និងគុណភាពដែលលោកអ្នកគិតថាវាល្អប្រសើរ។
1.ជំហានមូលដ្ឋានក្នុងការដំឡើងកុំព្យូទ័រ PC របស់លោកអ្នក
ការដំឡើងកុំព្យូទ័រPCរបស់លោកអ្នកដែលជ្រើសរើសទិញសមាសភាព សំខាន់ៗនិងមានគុណភាពប្រសើរបង្ហាញក្នុង(រូបភាព1)ហើយកាលណាអ្នក ភ្ជាប់វារួមទៅជាមួយកាបribboncables(រូបភាព2)និងមានស្តង់ដាកាបconnector ផ្សេងទៀតដែលធម្មតាសំរាប់ផ្គត់ផ្គង់ជាមួយសមាសភាពជាច្រើន។ឧទាហរណ៍កាប power connector ដែលមានតូនាទីសំរាប់បញ្ជូនពីក្នុង power supply សំរាប់ផ្តល់ទៅអោយ motherboard ទាំងមូល
រូបភាព 1 បង្ហាញពីសមាសភាពរួមទាំងអស់ដែលលោកអ្នកត្រូវការដំឡើងកុំព្យូទ័រ PC របស់លោកអ្នកដែលមិនទាន់មាន case
នៅខាងលើ mainboard ដែលមានដំឡើង RAM, CPU និងដែកត្រជាក់ heatsink រួចជាស្រេច ហើយខាងលើ mainboard គឺមាន AGP video card និង PCI modem card ហើយនៅខាងស្តាំដៃគឺ hard drive ដែលមានភ្ជាប់ជា មួយកាប ribbon cable និងនៅខាងស្តាំដៃគឺ CD-RW drive និង floppy drive។ មានសមាសភាពជាច្រើនដូចជាPCIexpansioncardនិងmainboard ដែលឧបករណ៍ប្រភេទទាំងនេះមូលភ្ជាប់ជាមួយវីសនៅពេល​ដំឡើងលើcase ដើម្បីអោយមានសុវត្ថិភាព
រូបភាព 2 កាប Ribbon cable សំរាប់ភ្ជាប់ជាមួយ Drive
នៅខាងស្តាំដៃគឺ hard drive និងកាប ribbon cable និងនៅខាង ស្តាំដៃមាន floppy drive និងកាប ribbon cable។ ប​ន្ទាប់ពីដំឡើងសំណុំរបស់ កុំព្យូទ័ររួចមកលោកអ្នកនឹងត្រូវការដំឡើង operating system ពេលដែល ដំឡើងបញ្ចូល CD ទៅក្នុង CD drive តាមតម្រូវការ។ កុំព្យូទ័ររបស់លោកអ្នក
បានផ្គុំឡើងរួចរាល់ហើយមុនពេលដែលយើងដំឡើងកម្មវិធីsoftware។យើង នឹងត្រូវការឆ្លងកាត់ការដំឡើងoperatingsystemជាជំហានដោយពិស្តារដែល បាននិយាយក្នុងមេរៀនផ្សេងទៀត។ លោកអ្នកអាចពិន្យិតមើលតើប្រព័ន្ធ system របស់ BIOS លោកអ្នកដំណើរការបានប្រសើរដែរឬទេ ក្រោយពី ពិន្យិតមើលអស់រយ:ពេលយ៉ាងយូរអ្នកអាចចាប់ផ្តើមដំណើរការកុំព្យូទ័រ។
1.1 សុវត្ថិភាពនៃសមាសភាពកាន់ដៃ
មានបីចំណុចដើម្បីប្រើប្រាស់សមាសភាពកាន់ដៃអោយមានសុវត្ថិភាព។
ដំបូងលោកអ្នកកំណត់អោយបានច្បាស់ដើម្បីនាំបញ្ចូលចរន្តអគ្គីសនីដែលបង្កើត ឡើងដោយប្រើដៃរបស់លោកអ្នកមុ​នដែលបញ្ចូលតង់ស៊ីតេ។ អ្នកនឹងប៉ះលោហ: របស់កុំព្យូទ័រ PC case មុនពេលដែលស្ទាបសមាសភាពដែលនៅខាងក្នុង។ លោកហ:ឆ្លងនឹងនាំយកបង្កើតជាចរន្ត chargeទុកព្រឹត្តិការណ៍នេះលោកអ្នកអាចពាក់ឧបករណ៍ដែលឈ្មោះថាwriststrap ដែលកៀបភ្ជាប់ដង្កៀបរបស់វា ជាមួយនិង PC case ហើយពាក់ដូចនាឡិកាដៃ។ power supply បង្កើតជាចរន្តអគ្គីសនីឆ្លងតាមលោហ:និងមានម៉ាសដីទីពីរកាលណាអ្នកស្ទាបគឺអាច បង្កើតចរន្តឆក់តិចមានតង់ស៊ីតេទាបដើម្បីដកយកMainboardចេញសូមការ កាន់ទាញចេញក្នុងរូបភាព 3 ខាងក្រោម ។
រូបភាព 3: ទាញ mainboard ចេញក្រៅដោយកាន់នៅជ្រុងសងខាង
1.2សិក្សាលើសមាសភាពកុំព្យូទ័រ PC
គន្លឹះនៃសមាសភាពលោកអ្នកត្រូវការទិញដើម្បីយកមកដំឡើងគឺ:
  • Case និង Power Supply
  • Mainboard ឬហៅថា Motherboard
  • CPU ជាមួយដែកត្រជាក់ Heatsink និងកង្ហា Fan
  • RAM (Memory Chip)
  • Video Card
  • Hard Drive
  • CD-RW ឬ DVD Drive
  • និងមានឧបករណ៍ Removable Media Drives ផ្សេងទៀត
  • Sound Card (ប្រសិនបើនៅលើ mainboard គ្មាន onboard sound)
  • Modem
  • Network Interface Card (NIC) និង PCI Cards
  • Operating System
  • Monitor
  • Keyboard និង Mouse
សមាសភាពដូចខាងលើគឺជាតម្រូវការទាំងអស់សំរាប់ដំឡើងកុំព្យូទ័ររបស់លោកអ្នកទាំងមូល និងមានសមាសភាពរូបវិទ្យាជាច្រើនphysicalដែលអាច ភ្ជាប់រួមនិងមានភាពងាយស្រួលប្រើប្រាស់ស្តង់ដាសមាសភាពទាំងនេះមិនជាចាំ បាច់ក៏បានដែរមិនសំខាន់ខ្វះក៏បានដែរ។
2. Case និង Power Supply
Caseកុំព្យូទ័រដែលជាផ្នែកមួយមានទំហំធំជាងគេដែលក្តោបក្តាប់ សមាសភាពតូចនៅក្នុងវាទាំងអស់ មានប្រភេទ case ដែលធ្វើដូចជា tower cases, mid-tower cases និងម៉ូដែល desktop ។ រូបភាព 4 បង្ហាញពី case ដែលជាប្រភេទ Enlight mid-tower ATX case មានពណ៌សប្រើជា មួយ AMD Athlon និង power supply 360 វ៉ាត់។
រូបភាព 4: PC case ប្រភេទថ្មី
2.1 ទំហំ Case និង ទំរង់របស់វា
លោកអ្នកអាចជ្រើសរើសដោយខ្លួនឯងចង់បានប្រភេទបែបណា tower mid-tower case ដែលអាចដំឡើងជាមួយទំរង់ATXមានប្រភេទខ្លះតូចទាបដែលចំណាយspace អស់តិចប៉ុន្តែប្រហែលជាពិបាករកមើលប្រភេទ mainboard ដែលអាចដំឡើងដាក់ក្នុងវា ប្រភេទ mainboard Pentium 4 សព្វ ច្រើនតែមានទំហំខ្ពស់ៗ ម្យ៉ាងទៀតប្រសិនបើយើងប្រើ case ដែលមានទំហំធំ ទំលាយងាយស្រួលក្នុងពេលធ្វើការដូចជាដំឡើងបន្ថែម card ដែលលោកអ្នក ចង់បានបន្ថែម ការជ្រើសរើសដូចជា mid-tower full-tower ATXcase សំរាប់ដំឡើងកុំព្យូទ័រដំបូងរបស់លោកអ្នក។ ដែល case ទាំងនេះត្រូវបានរចនា ជាគូរជាមួយ ATX mainboard សព្វថ្ងៃនេះមានប្រភេទ case ជាច្រើនដែល មានតម្លៃរវាង $40 និង $100 ការជ្រើសរើសគុណភាព case គឺល្អប្រសើរ។
2.2 ញ្ចូលប្រអប់ Power Supply ទៅក្នុង Case
សព្វថ្ងៃនេះគេផលិត Case ជាច្រើនដែលមាន Power supply ជាប់ជាមួយ (រួប 5) នៅក្នុង power supply មាន power connector ភ្ជាប់ទៅលើ power របស់ mainboard, hard drive, CD-RW drive។
រូប 5 : ការបង្ហាញប្រភេទ PC case ប្រភេទថ្មី
power supply នៅខាងលើធ្វេងដៃនៃcase ចាំថាមានកាប power connector ដែលមាននៅក្នុង power supply។
កំណត់អោយបានច្បាស់ថាcaseនិងpowersupplyរបស់លោក អ្នកគឺអាចដំឡើងជាមួយប្រភេទនៃ mainboard លោកអ្នកចង់បានដើម្បីដំឡើង លោកអ្នកទិញប្រភេទ ATX style mainboard អោយត្រូវជាមួយ case និង power supply
3. ប្រភេទ Power Connector
មានប្រភេទ mainboard សព្វថ្ងៃនេះដែលប្រើជាមួយ ATX style លោកអ្នកអាចភ្ជាប់ ATX power supply និង case ការភ្ជាប់ដោយមើល ATX power បង្ហាញក្នុងរូបភាព 6
រូបភាព 6 : ATX power connector
ប្រភេទpowerconnectorសព្វថ្ងៃនេះត្រូវបានបង្កើតក្នុងគោល បំណងជាមធ្យោបាយប្រើប្រាស់ងាយស្រួល។ កាប connector នេះអាចផ្គត់ ផ្គង់ power ទៅអោយ ATX mainboard។ សារ:សំខាន់ជាច្រើននៃ power connector ដូចជាប្រភេទ 20-pin ATX power គឺរចនាឡើងងាយស្រួល ប្រើប្រាស់។ ប្រសិនបើលោកអ្នកដោតខុសច្រឡំកាប connector នោះ វាបណ្តាលអោយគ្រោះថ្នាក់ដល់សមាសភាពដែលភ្ជាប់នៅលើmainboard នៅពេលដែលភ្ជាប់ចរន្តអគ្គីសនីបញ្ចូលមានតង់ស្យុងខ្ពស់លើជើង pin ។ ចំពោះ ប្រភេទATX power supply ថ្មីមានលក្ខណ:ពិសេសគឺមានតែ បួន pin power connector (រូប 7) ដែលប្រើជាមួយ Pentium 4 mainboard។ប្រសិនបើលោកអ្នកកំពុងដំឡើង AMD Athlon លោកអ្នកមិនត្រូវការប្រើលក្ខណ:ពិសេស កាបជើង 4-pin connector ឡើយ
រូបភាព 7 : លក្ខណ:ពិសេសរបស់ 4-pin Pentium 4

ប្រសិនបើលោកអ្នកកំពុងដំឡើងប្រព័ន្ធ AMD system ដែលផ្តាច់ចេញពីក្នុង power connector នេះ ប្រសិនបើលោកអ្នកកំពុងតែដំឡើងប្រព័ន្ធ Pentium 4 system ត្រូវកំណត់ power supply របស់លោកអ្នកអោយបាន ច្បាស់លាស់ចាំបាច់ប្រើ 4-pin power supply ក្នុងការបន្ថែមស្តង់ដាកាប ATX power supply មានក្នុងប្រភេទ cases ថ្មីៗដូចជាប្រភេទ ATX case សំរាប់ប្រើជាមួយ Pentium 4 ហើយប្រសិនបើ power supply របស់លោក អ្នកត្រូវការដោះផ្លាស់ប្តូរ លោកអ្នកអាចរក្សាទុក case នៅដ៏ដែលគ្រាន់តែទិញ ATX power supply ដើម្បីយកមកប្តូរ។ ការផ្លាស់ប្តូរ power supply គឺជាតម្រូវការតែមួយគត់របស់លោកអ្នករួចហើយភ្ជាប់ជាមួយវីសលើ case កុំព្យូទ័រ។
3.1 ទំហំនៃ Power Supply
ជ្រើសរើស power supply គ្រប់គ្រាន់ល្មមដែលមានអនុភាពយ៉ាង ហោចណាស់ក៏ 300 វ៉ាត់ power supply ដែលមានទំហំធំនិងបង្កអោយមាន សំលេងលឺខ្លាំងហើយប្រើចរន្តអគ្គីសនីចុះអស់ច្រើន។ ប្រសិនបើការដំឡើង កុំព្យូទ័ររបស់លោកអ្នកជាមួយ AMD Duron ឬ Athlon CPU គឺកំណត់អោយ បានច្បាស់ពីការប្រើជាមួយ power supply គឺជា AMD Athlon ដែលបាន បង្ហាញ ប្រភេទ AMD Athlon តម្រូវការប្រភពថាមពល power មានសុវត្ថិភាព ជាមួយ Pentium CPU ។ ប្រសិនបើលោកអ្នកមិនបានកំណត់ច្បាស់លាស់ពី លក្ខណ:ពិសេស case និង power supply របស់វាគឺ AMD Athlon
 3.2 ចំពោះកាប Case Connector និង Switch
បណ្តាកាប connector ពីក្នុង case ភ្ជាប់ពី supply power ប៉ុន្តែភ្ជាប់ ពីខាងមុខ front panel របស់ case កុំព្យូទ័រទៅលើ mainboard។ បណ្តាកាប ទាំងនេះគឺមានខ្សែតូចៗដែលអាចដោតបញ្ចូលទៅក្នុង pin លើ mainboard (រូបភាព.8)
រូបភាព.8: ខ្សែភ្លើងតូចៗដែលភ្ជាប់នៅពីខាងមុខនៃ PC case ទៅលើ mainboard
ខ្សែលួស Power SW ភ្ជាប់ជាមួយប៊ូតុងលើ case ទៅក្នុង mainboard ដើម្បីអោយដឹងថា mainboard កាលណាលោកអ្នកចង់បាន កុំព្យូទ័រ PC បិទឬបើក ប្រភេទកាបដែលមានជើង pin ពីរនេះអាចភ្ជាប់បញ្ចូល ទៅក្នុងដោយផ្ទាល់ទៅលើ mainboard។ មូលដ្ឋាន switch ពីរជាធម្មតាអាច ដំឡើងដោយផ្ទាល់ទាំងពីរ ពីព្រោះវាត្រូវបានរចនាឡើងដើម្បីបិទបើក សៀគ្វី ជើង pin ទាំងពីរនោះមិនមានបញ្ហាឡើយ។ ពិនិត្យមើលការណែនាំ បង្រៀនលើ mainboard ដោយប្រុងប្រយ័ត្នដើម្បីកំណត់លក្ខណ:របស់ជើង pin ភ្ជាប់ទោះខ្សែលួសលើកាប case panel នៅខាងមុខ។ ពិនិត្យលើ mainboard ដោយប្រុងប្រយ័ត្នមុនពេលដំឡើងវាទៅក្នុងcase ព្រោះថាលោកអ្នកអាចជួប បញ្ហាជាមួយជើងនៃ pin កាលណា mainboard គឺនៅក្រៅ case។ ជាទូទៅ pin មានជាច្រើនជួរនឹងបានផ្គត់ផ្គង់លើ mainboard (រូបភាព9) វាយងាយ ស្រួលខុសនៅពេលដោតចូល pin ប្រសិនបើលោកអ្នកមិនមានការប្រុងប្រយ័ត្ន មើលការនែនាំ mainboard។
រូបភាព 9: ជ្រុងនៃ mainboard
កាបលួសពីក្នុង case នឹងភ្ជាប់នៅទីនេះ វាមានភាពងាយស្រួលច្រឡំនៅពេល ដែលលោកអ្នកដោតបញ្ចូលក្នុងលើ mainboard
 3.3 ្សែកាបលួស Connector
មានខ្សែកាបលួសតូចៗជាច្រើនដែលប្រើដោតដោយដៃខ្សែលួសconnector ទាំងនោះមានប្រភេទរួចដូចខាងក្រោម:
  • Power Switch (P SW): អាចភ្ជាប់ពីរដោយផ្ទាល់ទៅលើ pin ទាំងពីរ លើ mainboard វាអាចបិទបើកកុំព្យូទ័របាន។
  • Reset Switch (Reset): អាចភ្ជាប់ទាំងពីរដោយផ្ទាល់ទៅលើលក្ខណ: pin ពីរលើ mainboard។ ប្រសិនបើប្រើ Ctrl+Alt+Del វាមិនអាច reboot កុំព្យូទ័រ PC របស់លោកអ្នកឡើងវិញបានឡើយ លោកអ្នកអាច មានមធ្យោបាយប្រើ reset switch ដើម្បី restart កុំព្យូទ័ររបស់លោក អ្នក មានប៊ូតុងតូចនៅខាងមុខ case សំរាប់ reset។ ដោយប្រើ reset switch ដើម្បីបិទបើកកុំព្យូទ័ររបស់លោកអ្នកម្តងទៀត។
  • Power LED: LED នៅខាងមុខសំរាប់បំភ្លឺ Light-Emitting Diode គឺជាអំពូលដ៏តូចមួយនៅខាងមុខ case កុំព្យូទ័ររបស់អ្នក។ អំពូល LED សំរាប់បំភ្លឺនៅពេលដែលចរន្តឆ្លងកាត់វា ចរន្តដ៏តិចបំផុតដែលបំភ្លឺដោយ LED ត្រូវបានផ្គត់ផ្គងឡើងដោយ mainboard។
  • HD LED: នៅខាងមុខ case panel LED កាលណា hard drive កំពុងធ្វើសកម្មភាពវានិងមានពន្លឺភ្លឺ ប្រសិនបើកាបនេះត្រូវបានដំឡើង ខុសកុំព្យូទ័ររបស់លោកអ្នកនៅតែដំណើរការបានល្អ លើកលែងតែ hard drive មិនមានភ្លើង LED ភ្លឺហើយវាមិនមានសកម្មភាពអ្វីទាំងអស់។
  • Speaker connection: គឺជាកាបដ៏តូចមួយដែលភ្ជាប់ទៅ case speaker ទៅលើ mainboard។ វាប្រើដូចជា hard drive LED ដែល មានអំពូលភ្លឺនៅខាងមុខ panel ដើម្បីបង្ហាញសកម្មភាពលើ hard drive វាមិនមានគ្រោះថ្នាក់ដល់ប្រព័ន្ធ system របស់លោកអ្នកឡើយ ប្រើសិនបើដោតវា​ច្រឡំ។
4. ប្រើប្រាស់ Case ពីប្រព័ន្ធ System ដែលមានរួចស្រេច
ប្រសិនបើអ្នកមិនទាន់ដំឡើងប្រព័ន្ធsystemដែលមានរួចស្រេច លោកអ្នកអាចចង់បង្កើតដោយខ្លួនឯងផ្ទាល់ដោយគូសបង្ហាញពីររបៀបភ្ជាប់ លោកអ្នកអាចភ្ជាប់ឡើងវិញវាអោយបានច្បាស់ដោយប្រើមធ្យោយបានងាយ។
ដើម្បីជាជំនួយអោយដឹងពីការដំឡើង PC និងសមាសភាពជាច្រើនហើយនិង របៀបនៃការភ្ជាប់ ឧទាហរណ៍ របៀបបង្កើត jumper លើ hard drive របៀប ដោតបញ្ចូល Jumper ទៅលើ mainboard ដោយប្រើដៃឬប្រើដង្កៀបនៅពេល ដោះចេញវិញ ។ រូបភាព 10 ប្រើដៃដើម្បីដោះចេញជ្រុងម្ខាងនៃ Case
រូបភាព 10: សន្ទះខាងរបស់ Case
4.1 បញ្ចូលនិងវីសលើរន្ធរបស់ Mainboard
ប្រសិនបើលោកអ្នកកំណត់ថាmainboardរបស់អ្នកនឹងមានរន្ធសំរាប់ កំណត់ចំណាំមើលក្នុងរូប11។ប្រភេទរន្ធទាំងនេះសំរាប់មូលភ្ជាប់ជាមួយcase។ ប្រសិនបើនៅបាតខាងក្រោមនៃmainboardមានបន្ទះលោហ:ដាក់ផ្ទាល់ case នោះអាចបណ្តាលអោយ mainboard ខូច។
រូបភាព 11: រន្ធនៅជ្រុងនៃ mainboard
នៅលើ mainboard របស់អ្នកមានរន្ធប្រាំបីដែលនៅជ្រុងរបស់ mainboard នៅពេលដែលលោកអ្នកមូលវីសត្រូវមានទ្រនាប់ធ្វើពីជ័រកុំអោយ ឆ្លងចរន្តអគ្គីសនីលើសៀគ្វី។

4.2 I/O របស់កុំព្យូទ័រនៅខាងក្រៅ
មាន port I/O ជាច្រើនលើ mainboard នៅខាងក្រៅ case វានឹងចាំបាច់ដើម្បីរុញ mainboard បញ្ចូលដែលគេហៅថា I/O(input/output) របស់ case មើលក្នុងរូប.12។ ប្រឡោះ I/O តាមធម្មតាធ្វើពីលោហ:ដែលមាន ច្រើននៅខាងក្រៅនៃ mainboard មានកាប connector ជាច្រើនដែលបញ្ចូល ទៅលើ mainboard នឹងទទួលពី I/O ដែលមានដូចជា serial ports, parallel port, PS/2 keyboard connector និង PS/2 mouse ហើយមាន USB port និង Firewire IEEE 1394 connector ត្រូវបានភ្ជាប់ពី I/O (ប្រសិនបើលោក អ្នកភ្ជាប់រៀបរៀង Video លោកអ្នកអាចជ្រើសរើស mainboard ជាមួយ Firewire port ម្យ៉ាងទៀតលោកអ្នកអាចទិញ PCI card ដែលផ្តល់អោយ ការភ្ជាប់ប្រព័ន្ធ Firewire
រូបភាព 12: ជ្រុងនៃ mainboard មាន I/O port
មានប្រភេទ keyboard និងឧបករណ៍ផ្សេងទៀតដែលឆ្លងកាត់ I/O នេះដែលនៅពីខាងក្រោយ case។ ប្រហោង I/O នីមួយៗមានលេចចេញក្រៅ នៃធុង Case ប្រសិនបើជាមិនអាចដំឡើង mainboard ដាក់ Case ដែលមាន ប្រឡោះប្រហោងចេញក្រៅ លោកអ្នកអាចរុញ mainboard ដើម្បីអោយមាន ប្រហោះដាក់ I/O។
Mainboard ឬហៅថា motherboard ក៏បានដែរ
mainboard និង CPU គឺជាសមាសធាតុដែលមានសារ:សំខាន់បំផុត របស់កុំព្យូទ័រ mainboard របស់លោកអ្នកផ្គត់ផ្គង់ការភ្ជាប់ទៅសមាសភាព ទាំងអស់ផ្សេងទៀតត្រូវតែភ្ជាប់ជាមួយវាមើលក្នុងរូប13។mainboardនិងCPU បំរើសំរាប់គណនានិងដំណើរការប្រភពរបស់កុំព្យូទ័ររបស់លោកអ្នក។
រូប 13: mainboard របស់កុំព្យូទ័រ PC
ចាំថាពណ៌សមានរាងជាចតុកោណកែងគឺជា socket នៅខាងធ្វេងដៃ សំរាប់ដំឡើង CPU ។ នៅផ្នែកខាងលើ CPU socket គឺមាន Slot បីគឺសំរាប់ RAM។ mainboard នឹងកំណត់ប្រភេទ CPU ដែលលោកអ្នកត្រូវប្រើវា ហើយនៅ ខាងស្តាំដៃមាន PCI expansion slots (ពណ៌ស)។ mainboard របស់ លោកអ្នកនឹងកំណត់ចំនួនអតិបរិមានៃ expansion PCI card និងចំនួន memory RAM ដែលត្រូវដំឡើង ហើយ mainboard នឹងកំណត់ពីរប្រភេទនៃ CPU ដែលលោកអ្នកអាចប្រើពីព្រោះប្រភេទ mainboard នីមួយៗត្រូវបានរចនា សំរាប់ដំឡើង CPU មានលក្ខណ:ពិសេសខុសៗគ្នា។ ឧទាហរណ៍ mainboard Pentium 4 CPU មិនអាចប្រើជាមួយ AMD Athlon CPU បានឡើយ។
កំណត់ mainboard របស់លោកអ្នកបានច្បាស់លាសថាតើប្រើ 4x AGP video slot ឬយ៉ាងណា។ ម្យ៉ាងទៀតលោកជ្រើសរើសប្រភេទ mainboard ដែលមានសៀវភៅទូន្មានណែនាំ ពីការទិញសមាសភាព ឬអាច ស្រាវជ្រាវមើល តាម google.com ដែលងាយរកកម្មវិធី Software driver របស់វា។
5. CPU របស់កុំព្យូទ័រ PC
បង្ហាញក្នុងរូប 14 គឺជាប្រភេទ AMD Athlon 2000+ XP processor។ ដែលប្រភេទ AMD processor ធុនទ្រាំនិងមានភាពរឹងមាំហើយមានតម្លៃថោក ជាង Intel Pentiums។ ទាំងពីប្រភេទ Intel ឬ AMD CPU គឺជាប្រភេទដែល ពេញនិយមប្រើប្រាស់សព្វថ្ងៃនេះ។
រូប 14: CPU chip
ចំណាំ: សញ្ញាបូក plus sign (+) បន្ទាប់ពីលេខ 2000 គឺសំរាប់ ប្រភេទ AMD វាមានន័យថាល្បឿន AMD processor clock speed គឺ 2 GHz តាមពិតល្បឿន clock របស់ AMD Athlon 2000+ គឺ 1.67 GHz។ Athlon អាចរត់ល្បឿន clock ពិតរបស់វាគឺ 1.67 GHz ធៀបជាមួយ Pentium 4 ក្នុងល្បឿន 2 GHz។ មានពីរប្រភេទ CPU ដែលប្រើសព្វថ្ងៃនេះគឺ AMD Athlon XP (Socket A) និង Intel Pentium 4 Socket 478 CPU។
5.1 ដែកត្រជាក់និងកង្ហា
CPU ទាំងអស់នឹងត្រូវការដែកត្រជាក់ heatsink មួយនិងកង្ហាមួយ បង្ហាញដូចក្នុងរូប 15 ដែកត្រជាក់គឺសំរាប់កាត់បន្ថយកំដៅពី CPU ដែលពេល ដែលម៉ាស៊ីនកុំព្យូទ័រកំពុងដំណើរការ។
រូបភាព 15:ដែកត្រជាក់ Heatsink និងកង្ហា
AMD CPU ភាពពិតគឺកាលណាដំណើរការយូរឡើងកំដៅដោយខ្លួនវា ផ្ទាល់ក្តៅឡើងៗ ដែលធ្វើអោយប្រព័ន្ធទាំងមូល shut down។ ដើម្បីដំឡើង ប្រព័ន្ធ system Athlon 2000+ XP ត្រូវទិញប្រអប់ box version ដែលរួមមាន ដែកត្រជាក់ heatsink មួយនិងកង្ហាមួយ។
6. RAM របស់កុំព្យូទ័រ PC
RAM គឺជាការចងចាំបណ្តោះអាសន្ន វាជួយអោយកុំព្យូទ័រគិតក្នុងពេល ភ្លាមៗ។ កាលណាកុំព្យូទ័របានបិទព័ត៌មានដែលរក្សាក្នុង RAM ទាំងអស់ត្រូវបាត់ វាមានសារ:សំខាន់រក្សា save file ទុកនៅពេលដែលលោកអ្នកធ្វើការលើវា។ជា ពិសេសប្រសិនបើលោកអ្នកមិនបានប្រើ UPS ផ្គត់ផ្គង់ថាមពល power ដែលធ្វើ អោយម៉ាស៊ីនកុំព្យូទ័រដាច់ភ្លើងគ្មានចរន្តប្រើតែម្តង general សព្វថ្ងៃនេះគេប្រើ ប្រាស់ RAM ជាអតិបរិមាចាប់ពី 256 MB ទៅដល់ 1GB ។ ប្រសិនបើលោកអ្នក ធ្វើការជាមួយ video ត្រូវប្រើ memory ច្រើនបំផុតដើម្បីធ្វើការងារស្រួល RAM កាន់តែច្រើនដំណើរការកាន់តែលឿន។
រូប 16: RAM memory chip
7. Video Card របស់កុំព្យូទ័រ PC
លោកអ្នកនឹងត្រូវការទិញ AGP video card ដែលប្រើជាមួយ PCI video card ជាការប្រសើរ ត្រូវកំណត់ប្រើលើ mainboard មានលើ AGP slot សំរាប់ AGP video card។ លើ video card និងមានកាប connector ភ្ជាប់ ទៅ monitor របស់លោកអ្នកដោយផ្ទាល់ មើលក្នុងរូបភាព.17 មានប្រភេទ video monitor ជាច្រើនដែលប្រើជាមួយកាប analog connector ដូចជា CRT computer monitor។
រូប 17: AGP video card
មានប្រភេទ video card ថ្មីៗបំផុតតែងតែមានកាប monitor connector ពីរមួយសំរាប់ប្រើជាមួយ CRT monitor និងមួយផ្សេងទៀតសំរាប់ ប្រើជាមួយ digital connector ជាមួយLCD monitor។ នៅពេលដែលប្រើ LCD monitor ផ្គត់ផ្គង់ការភ្ជាប់ analog ប្រសិនបើលោកអ្នកមានគំរោងការប្រើ LCD monitor ត្រូវជ្រើសរើស video card ជាមួយកាប digital connector។
មានច្រើនប្រភេទ mainboard ដែលមានបង្កើត video connector នៅលើតែ ម្តងដែលអាចប្រើបានជាមួយ video card។
8. Hard Disk Drive របស់កុំព្យូទ័រ PC
hard drive មានតួនាទីសំរាប់ផ្ទុករក្សាទិន្នន័យនៅលើវាបន្ទាប់ពីកុំព្យូទ័រ បានបិទចរន្ត។ ទំហំរបស់ hard drive មានខ្នាតគិតជា gigabytes ដែលសព្វ ថ្ងៃនេះមានទំហំ 80 GB Western Digital hard drive ដូចបង្ហាញរូប.18 ពី hard drive មាន platter ច្រើនពេលវិលជុំវិញ។ hard drive អាចរក អាននិងកត់ត្រា ទិន្នន័យ។ ល្បឿនរបស់ hard drive គេតែងតែគិតជា RPM ឬក្នុងមួយវិនាទី។
រូប 18: Hard Disk Drive
កាប ribbon cable នឹងអាចភ្ជាប់ទៅលើ hard drive (នៅខាង ឆ្វេងដៃ)ដើម្បីផ្ញើសញ្ញារវាង drive និង mainboard។ មានកាប 4-pin Molex power connector ពី PC case របស់ power supply និងផ្គត់ផ្គង់ថាមពល ទៅ hard drive (ខាងស្តាំដៃ)។ ធម្មតាមានវីសបួនដែលផ្គត់ផ្គង់ជាមួយ drive នឹងបញ្ចូល hard drive ទៅលើ PC case។
ប្រភេទ drive ដែលទិញប្រើគឺមាន 7,200 RPM ដែលមានន័យថា platter spins រត់បាន 7,200 ជុំរយ:ពេលក្នុងវិនាទី។ បណ្តា drive លោកអ្នកនឹង ប្រើជាមួយ IDE drive។
9. CD-RW, DVD និងឧបករណ៍ Removable Media Drive
លោកអ្នកនឹង CD-RW drive ដែលអាចលេង music CD ដំឡើងកម្ម វិធី software ដែលមាន​នៅលើ CD ហើយចុងក្រោយព័ត៌មានដែលមានសារ: សំខាន់ពីក្នុង CD។ drive ដែលយើងបានទិញដូចក្នុងរូប 20
រូបភាព 19: CD-RW drive
លោកអ្នកអាច Copy ទិន្នន័យពីក្នុង CD បញ្ចូលទៅក្នុង hard drive ឬ tape drive។ មានប្រភេទ CD-RW និង DVD drive ដែលប្រើជាមួយ IDE device។ វាត្រូបានគេហៅថា internal device ដែលមានន័យថាគឺនៅខាងក្រៅ PC case។ ប្រសិនបើលោកអ្នកមានផែនការដើម្បីចែកចាយឧបករណ៍ device រវាងកុំព្យូទ័រ PC ច្រើនលោកអ្នកអាចប្រើ external drive ហើយអាចធ្វើចលនា រវាងកុំព្យូទ័រ PC។ ម្យ៉ាងទៀតលោកអ្នកអាចដំឡើងប្រព័ន្ធ network នៅតាមផ្ទះ របស់លោកអ្នកដោយប្រើឧបករណ៍ device ភ្ជាប់ពីខាងក្រៅPC។
ប្រភេទ floppy drive (បង្ហាញក្នុងរូប 22) គេមិនប្រើ IDE device ប៉ុន្តែវា មានស្តង់ដាកាបសំរាប់ប្រើជាមួយវា។
រូបភាព 20: Floppy drive
Floppy drive ត្រូវបានហៅថា 3.5 drive ហើយ Floppy drive និង hard drive តាមធម្មតាតែងតែរុញបញ្ចូលទៅក្នុង PC case ជាមួយបួនវីសសំរាប់ មូលភ្ជាប់លើ case របស់កុំព្យូទ័រ។
10. Sound Card របស់កុំព្យូទ័រ PC
មានប្រភេទ mainboard ខ្លះដែលបង្កើតផ្គត់ផ្គង់ sound នៅលើវាតែ ម្តង។ គុណភាពខ្ពស់ល្អប្រសើរ sound គឺប្រើ PCI sound card ដែលអាចប្រើ សំរាប់ multimedia និងលេង games ឬស្តាប់ចំរៀង music លើ Internet
ប្រសិនបើលោកអ្នកចង់ប្រើ Linux ដែលជា operating system របស់ លោកអ្នកចង់បានប្រើប្រាស់ ដូចនេះ sound បង្កើតលើ mainboard ដែលវាផ្គត់ ផ្គង់ជាមួយ Linux បានរៀបចំនៅលើ mainboard សព្វថ្ងៃនេះគេច្រើននិយម ប្រើជាមួយ Linux 9 ដែលផ្គត់ផ្គង sound នៅលើ mainboad តែម្តងងាយ ស្រួលដំឡើង Sound និងងាយស្រួលប្រើប្រាស់។
11. Monitor របស់កុំព្យូទ័រ PC
Monitor កុំព្យូទ័រគឺមានសារ:សំខាន់ដើម្បីបង្ហាញបញ្ចូលពីខាងក្រៅពី កុំព្យូទ័រ PC។ មានប្រភេទ monitor ច្រើនសព្វថ្ងៃនេះសំប៉ែតគឺជាប្រភេទ LCD (Liquid Crystal Display) ដែលមានគុណភាពខុសពី CRT (Cathode Ray Tube) នឹងចំណាយអស់ប្រាក់ច្រើនសំរាប់ទិញវា។ ប្រភេទ CRT monitor ចំណាយ ប្រាក់ប្រហែល $90 ដែលមានទំហំ 17" .28។ គន្លឹះប៉ារ៉ាម៉្រែតសំរាប់ CRT monitor ដែលអាច refresh ឡើងវិញដែលមាន resolution និង dot pitch លោកអ្នកចង់បានយ៉ាងហោចណាស់ 75 Hz ឬធំជាងគឺ 85 Hz ក៏ប្រសើរឡើង ដែរ ប្រសិនបើ refresh rates ទាបអាធ្វើអោយភ្នែកលោកអ្នកព្រឹល ដែលមើលលើ Monitor ឃើញញ័រ។ ហើយ Resolution និងអនុញ្ញាតប្រើហោច ណាស់គឺ 1024 ដោយ 768 pixels សំរាប់ 17" monitor និងប្រភេទ 17" CRT ផ្គត់ផ្គង់ 1280 x 1024 pixel resolution។ ចំពោះ LCD 15" monitor ត្រូវបាន រចនាឡើង 1024 x 768 pixels។
12. Modem
សព្វថ្ងៃនេះមានប្រភេទ modem ច្រើនហើយអាចភ្ជាប់ជាមួយ Internet មានសារ:សំខាន់។ modem និង Internet ជាសេវាដែលអ្នកផ្គត់ផ្គង់ពី DSL Internet connection ដែលមានកាប modem និងកាប cable access ចូលទៅ Internet ប្រភេទដែលយឺតបំផុត 56k dial-up modem។ ដែល បង្ហាញដូចរូបខាងក្រោនេះ។
រូបភាព 21: Modem card របស់កំព្យូទ័រ PC
រូបខាងលើជា PCI modem card ប្រភេទនៃ expansion card គឺជា PCI card។ វាអាចបញ្ចូល PCI slot ទៅក្នុង mainboard។ ដែល PCI card ទាំងអស់គឺត្រូវដំឡើងលើ mainboardសព្វថ្ងៃនេះគេនិយមប្រើជ្រើសរើស កាប cable modem ឬ DSL modem ពីព្រោះវាមានល្បឿន download លឿន
Modem មានពីរប្រភេទគឺ internal ឬ external។ ប្រភេទ Internal modem ប្រើនៅខាងក្នុង PCI slot ក្នុង mainboard របស់លោកអ្នក ហើយ internal modem គឺត្រូវបានហៅថា Win Modem គឺភ្ជាប់នៅខាងក្រៅដែលមាន port សំរាប់ភ្ជាប់វា។
13. Network Interface Card (NIC)
Network Interface Card (NIC) និង PCI controller card ផ្សេង ទៀតដែលផ្តល់អោយកុំព្យូទ័រ PC របស់លោកអ្នកបានបន្ថែមទំហំកាប៉ាស៊ីតេ។ ប្រសិនបើលោកអ្នកភ្ជាប់នៅកុំព្យូទ័រផ្ទះរបស់លោកអ្នកឬកុំព្យូទ័ររកស៊ីដែលបង្កើត ជាប្រព័ន្ធ network មានទំហំតូចលោកអ្នកនឹងត្រូវការដើម្បីដំឡើង network interface card នៅលើកុំព្យូទ័រ PC នីមួយៗដើម្បីភ្ជាប់រួម(ឬអាចមាននៅលើ mainboards ដែលមានបង្កើត LAN connection)។

14 Keyboard និង Mouse របស់កុំព្យូទ័រ PC
Keyboard មានតួនាទីសំរាប់បញ្ចូលតួអក្សរ ASCII ចូលទៅក្នុងកុំព្យូទ័រ
ហើយ mouse មានតួនាទីសំរាប់ចង្អុលបង្ហាញលើ Interface របស់កម្មវិធី។ ម្យ៉ាងទៀតលោកអ្នកអាចប្រើ keyboard ដែលមាន USB port នៅលើ keyboard អាចប្រើ Short key ដូចជាចុចចូល Internet ចូលក្នុង folder ឬបង្កើតអ្វីផ្សេងទៀត ចំណែកឯ mouse មានប្រភេទប្រើកង់មូលដែលបង្វិល លើតុផ្ទៃរាបស្មើនិងប្រភេទថ្មីដែលគេនិយមប្រើសព្វថ្ងៃនេះគឺប្រើកាំរស្មី LASER រូបភាពខាងក្រោមបង្ហាញពី keyboard និង mouse មានកង់មូលទាំងអស់ភ្ជាប់ ទៅក្នុង case និងមាន monitor។
រូប 22: ប្រព័ន្ធ system ទាំងមូលរបស់កុំព្យូទ័រ PC
ប្រព័ន្ធកុំព្យូទ័រ System case បូករួមជាមួយ keyboard, mouse និង monitor ដែលប្រើដើម្បីដំឡើងកុំព្យូទ័រ PC ផ្ទាល់របស់លោកអ្នក។
15. Operating System
ឥឡូវនេះគឺនិយមប្រើ operating system គឺ Microsoft Windows ដែលមាន Interface ងាយស្រួលប្រើប្រាស់សព្វថ្ងៃនេះមាន version ថ្មីគឺ Windows XP។ នៅក្នុងមេរៀនចុងក្រោយបង្អស់មានបង្ហាញពីការដំឡើង Windows XP លើប្រព័ន្ធ system និងមានការបង្ហាញពីការដំឡើង Linux ជាជំហានៗងាយ យល់។ ការដំឡើង Windows XP គឺគ្រាន់តែបញ្ចូល boot CD រួចហើយចាប់ផ្តើមចែក Partition និង Format ក្នុង CD Windows ក៏បាន ដែរឬអាចប្រើកម្មវិធីផ្សេងទៀតសំរាប់ចែក partition និង format បានដែរ។ ក្រោយពេលចែក partition រូចមកលោកអ្នកមាន Drive ជាច្រើនដែលមាន Primary partition និង logical partition។ ការដំឡើងកម្មវិធី Windows នៅលើ primary partition លោកអ្នកគ្រាន់តែចំណាយពេលប្រហែល 45នាទី ចប់សព្វគ្រប់។
Share this article :

Post a Comment