កំណត់រយៈពេលដើម្បីផ្ញើសារចេញទៅគណនីផ្សេងលើបណ្ដាញ Gmail
Friday, December 28, 20120 comments
ជាធម្មតានៅពេលដែលអ្នកចង់ផ្ញើសារចេញអ្នកត្រូវចុច send now ដើម្បីផ្ញើសារទៅភ្លាមៗប៉ុន្តែពេលខ្លះអ្នកចង់ពន្យារពេលក្នុងការ ផ្ញើសារចេញក្នុងរយៈពេលណាមួយ តើអ្នកត្រូវធ្វើដូចម្ដេច?
ដើម្បីអាចកំណត់រយៈពេលក្នុងការផ្ញើសារចេញបាននៅបណ្ដាញផ្ញើសារ អេឡិចត្រូនិក Gmail អ្នកត្រូវអនុវត្តនូវជំហានដូចខាងក្រោម៖
១. ដំបូងអ្នកត្រូវបើកចូលទៅក្នុង Browser របស់អ្នក រួចចូលទៅកាន់គេហទំព័រ www.rightinbox.com ដើម្បីដំឡើងកម្មវិធី Right Inbox បន្ទាប់មកអ្នកត្រូវចុចលើ Install Now។
២. អ្នកត្រូវមើលការណែនាំដើម្បីដំឡើងវាទៅតាម Browser របស់អ្នក។ ពេលនេះយើងនឹងលើកពីការដំឡើងតាម Google chrome មកបង្ហាញអ្នកទាំងអស់គ្នា។ នៅពេលដែលអ្នកចុចលើ Install Now វានឹងបើកទៅកាន់ web page ថ្មីមួយទៀត បន្ទាប់មកអ្នកត្រូវមើលក្នុងជំហានទី១ ដោយចុចលើពាក្យ Click here ដើម្បីទាញយកមុខងារនោះ។ បន្ទាប់មកវានឹងលោតចេញផ្ទាំងតូចមួយនៅខាងក្រោម Browser របស់អ្នក ពេលនេះអ្នកត្រូវចុចលើ Continueដើម្បីបន្តដំណើរការទៅមុខទៀត ។
៣. បន្ទាប់មកទៀតវានឹងលោតចេញផ្ទាំងតូចមួយទៀតនៅលើ Browser របស់អ្នក ដូចនេះអ្នកត្រូវចុចលើ Add ដើម្បីដាក់ឱ្យវាដំណើរការ។
៤. នៅពេលបញ្ចប់ការដំឡើងវានឹងចេញផ្ទាំងជោគជ័យមួយបង្ហាញដល់អ្នក។
៥. នៅពេលនេះអ្នកអាចបើកចូលទៅក្នុងគណនី Gmail របស់អ្នកបានហើយ។ ពេលនោះវានឹងមានផ្ទាំងសារមួយគឺ Right Inbox for Gmail is ready! អ្នកត្រូវចុច Continueម្ដងទៀត។
៦. វានឹងចេញផ្ទាំងមួយទៀតដើម្បីសុំការអនុញ្ញាតពី Google Accountរបស់អ្នកដើម្បីបញ្ចប់ដំណើរការនេះអ្នកត្រូវចុចលើ Continue បន្ទាប់មកចុចលើ Grant Access ជាការស្រេច។
៧. វានឹង restart គណនីរបស់របស់អ្នក បន្ទាប់មកអ្នកអាចប្រើវាហើយ។ ដើម្បីចូលទៅកំណត់ពេលអ្នកអាចចុចលើ Compose ដើម្បីបង្កើតសារដែលអ្នកចង់ផ្ញើទៅរួចចុចលើ Send Later ហើយជ្រើសរើសយករយៈពេលដែលចង់ផ្ញើ។ ពេលនោះសាររបស់អ្នកនឹងរក្សាទុកនៅក្នុង Draft រហូតដល់រយៈពេលកំណត់នោះវានឹងផ្ញើសារទៅដោយស្វ័យប្រវត្តិ។
នៅទីបញ្ចប់អ្នកអាចអនុវត្តការកំណត់រយៈពេលក្នុងការផ្ញើអ៊ីមែល ចេញបានយ៉ាងងាយស្រួលនិងចំណេញពេលវេលា។ម្យ៉ាងទៀតអ្នកអាចកំណត់បាន ពេលវេលាជាក់លាក់ក្នុងការផ្ញើសារចេញទៅគណនីទាំងឡាយណាដែលត្រូវ ការផ្ញើទៅកាន់បានទៀតពេល៕
Post a Comment