លើសពីនេះទៅទៀត FreeNAS អាចឱ្យអ្នកគ្រប់គ្រងទៅលើ Storage ដោយបង្កើត User និង Group សម្រាប់ផ្ដល់សិទ្ធនិងមុខងារជាច្រើនផ្សេងទៀតដូចនឹងឧបករណ៍ NAS Server ។ ទោះបីជា FreeNAS មានតម្រូវការម៉ាស៊ីនទាប ប៉ុន្តែវាក៏នូវមានដែនកំណត់ជាមួយ HardWare មួយចំនួនផងដែរ ។ ខាងក្រោមនេះយើងនឹងបង្ហាញពីការដំឡើង និង អនុវត្តប្រើប្រាស់ជាមួយម៉ាស៊ីន Pentium មួយ ។
លក្ខណពិសេស ៖
របៀបដំឡើង FreeNAS
ជាដំបូងលោកអ្នកត្រូវ Burn កម្មវិធី FreeNAS ចូលទៅក្នុងស៊ីឌី ហើយដើម្បីដំឡើងកម្មវិធី FreeNAS បានយើងត្រូវការ HardDisk ចំនួនពីរ ដែលមួយមានទំហំតូចសម្រាប់ផ្ទុកប្រព័ន្ធដំណើរការ FreeNAS និងមួយទៀតមានទំហំធំសម្រាប់ចែករំលែកប្រើនៅលើបណ្ដាញ ។ បន្ទាប់ពីរៀបចំប្រព័ន្ធម៉ាស៊ីនរួច យើងត្រូវកំណត់កុំព្យូទ័រឱ្យ Boot ចេញពី CD មុន បន្ទាប់មកដាក់ឌីសកម្មវិធី FreeNAS ចូល ហើយរងចាំកម្មវិធី FreeNAS ដំណើរការដូចរូប ៖
លោកអ្នកត្រូវជ្រើសរើសយកជម្រើសទី ១ ប៉ុន្តែប្រសិនបើលោកអ្នកមិនជ្រើសរើសអ្វីទេ នោះកម្មវិធីនឹងជ្រើសរើសជម្រើសទី ១ ដោយខ្លួនឯង ហើយបន្តរដំណើរការរហូតដល់ផ្ទាងដូចរូបខាងក្រោម
ដូចរូបខាងលើ លោកអ្នកត្រូវជ្រើសរើសជម្រើសទី ១ រួចចុចប៊ូតុង OK ដើម្បីដំឡើងកម្មវិធី FreeNAS ទៅលើឌិស។
បន្ទាប់មកជ្រើសរើស ឌិសដែលមានទំហំតូចជាងគេដើម្បីដំឡើងកម្មវិធី FreeNAS រួចចុច OK និង Yes នៅពេលផ្ទាំងបន្ទាប់ ។
លោកអ្នកគ្រាន់តែរង់ចាំការដំឡើងកម្មវិធីដំណើរការចប់ រួចចុច OK នៅពេលចេញផ្ទាំងសារបញ្ចាក់ពីការដំឡើងបាន Success។ បន្ទាប់មកដកឌិសកម្មវិធីចេញ ហើយ Restart ម៉ាស៊ីន។ ពេលបើកមកវិញម៉ាស៊ីនរបស់អ្នកនឹងដំណើរការកម្មវិធី FreeNAS ដែលបានដំឡើង ហើយសូមរងចាំរហូតដល់កម្មវិធីដំណើរការចប់បានដូចរូបបន្ទាប់៖
របៀបដាក់លេខ IP Address ដើម្បីបើកកម្មវិធី FreeNAS នៅលើ web browser បានសូមដាក់លេខ IP Address ឱ្យម៉ាស៊ីនរបស់អ្នកតាមការអនុវត្តខាងក្រោម៖
- ដំបូងចុចលេខ ១ជ្រើសរើស Configure network interface ដើម្បីដាក់លេខ IP Address។
- ចុចលេខ ១ ដើម្បីជ្រើសរើស Interface (Ex-1)em0)
- Delete Existing config?(y/n) ជ្រើសរើស n រួចចុច Enter
- Configure Interface for DHCP?(y/n) ជ្រើសរើស n រួចចុច Enter
- Configure Ipv4?(y/n) ជ្រើសរើស y ដើម្បីដាក់លេខ IP Address បន្ទាប់មកវាយឈ្មោះ Interface របស់អ្នកដូចមានក្នុងដង្កៀប [….] ហើយបញ្ចូល IP Address និងលេខ Netmask (Ex.192.168.56.2/24) ចុច Enter រួចវាយអក្សរ n នៅពេលវាទាមទារឱ្យដាក់លេខ IPv6។
ការប្រើប្រាស់ NAS Server
ជាមួយនឹងម៉ាស៊ីន FreeNAS ដែលកំពុងដំណើរការ នោះជាពេលដែលត្រូវបើកផ្ទាំងកម្មវិធីនៅលើវិបសាយហើយ ។ បើកកម្មវិធី Web Browser នៅលើកុំព្យូទ័រផ្សេងទៀតនៅលើ Network ជាមួយគ្នានឹងកុំព្យូទ័រដំឡើង FreeNAS នេះ រួចវាយ IP Address នៃម៉ាស៊ីន FreeNAS ដែលអ្នកបានដាក់ ។ ជាឧទាហរណ៍សម្រាប់ម៉ាស៊ីនដែល IT Khmer Share សាកល្បងដូចខាងក្រោម
លើកដំបូងដែលអ្នកបានបើកផ្ទាំងកម្មវិធី FreeNAS នៅលើវិប វានឹងត្រូវការឈ្មោះអ្នកប្រើប្រាស់ និង លេខសំងាត់ ។ ឈ្មោះអ្នកប្រើប្រាស់មានស្រាប់នេះគឺ Admin និងមានលេខសំងាត់ freenas ។
បន្ទាប់ពីវាយឈ្មោះរួច លោកអ្នកនឹងបានឃើញផ្ទាំងកម្មវិធី FreeNAS នៅលើវិបដូចខាងក្រោម
ការបញ្ចូលឌិសសម្រាប់ចែកចែករំលែក
ជាដំបូងលោអ្នកត្រូវបញ្ចូលបង្កើតឌិសសម្រាប់ទុកទិន្នន័យ ដោយចុចលើ Storage រួចចុចប៊ូតុង Create Volume
បន្ទាប់ពីចុចលើ Create Volume រួចវានឹងចេញផ្ទាំងដូចខាងក្រោម
ដាក់ឈ្មោះនិងជ្រើសរើស ឌីសសម្រាប់ Share នៅលើ Network រួចជ្រើសរើសយក UFS ឬ ZFS ហើយចុចប៊ូតុង Add Volume រួចលោកអ្នកនឹងបានឃើញ Volume ដែលបង្កើតរួច។ បន្ទាប់មកចុចលើ
ប៊ូតុង Share ហើយជ្រើសរើស Window រួចចុចប៊ូតុង Add Windows Share
ដាក់ឈ្មោះឱ្យទីតាំងដែល Share នៅលើ Network រួចជ្រើសរើសទីតាំងឌិស (FreeNAS) រួចចុចធីកលើ Alow Quess Access ដើម្បីឱ្យកុំព្យូទ័រទាំងអស់នៅលើ Network អាចប្រើទីតាំងនេះរួមគ្នាបាន ។ បន្ទាប់មកចុចលើ Storage នៅខាងស្ដាំ រួចចុចលើ Volume ដែលអ្នកបានបង្កើតរួចចុចលើរូប Change Permissions ដើម្បីផ្ដល់សិទ្ធដល់ Guess ឱ្យបានពេញលេញក្នុងការប្រើប្រាស់ទាំង Read , Write និង Execute ដូចរូប
រួចចុចធីកទាំងអស់ត្រង់ Other ដូចរូប
រួចចុចប៊ូតុង Change ជាការស្រេច ។ បន្ទាប់មកចុចលើ Service ហើយចុចបើក Service មួយឈ្មោះថា CIFS ។
ក្រោយមកលោកអ្នកអាចបើកប្រើទីតាំងដែលបាន Share នៅលើម៉ាស៊ីន FreeNAS នេះនៅលើកុំព្យូទ័រទាំងអស់នៅលើបណ្ដាញ Network ។ នៅក្នុង Windows ត្រូវបើក RUN (Windows +R) បន្ទាប់មកវាយ \\FreeNAS(ឈ្មោះទីតាំងដែលបាន Shareពី FreeNAS Server ) ។ ដូចនេះលោកអ្នកអាចប្រើទីតាំងនេះសម្រាប់ចែករំលែកប្រើបានពីគ្រប់ កុំព្យូទ័រទាំងអស់នៅលើ Network ។ សម្រាប់ការបង្កើត User និងការគ្រប់គ្រងទៅលើម៉ាស៊ីន NAS ដែលអ្នកបានបង្កើត និង ការប្រើ Service ជាច្រើនទៀតនឹងបង្ហាញនៅលេខបន្ទាប់ទៀតកាន់តែលម្អិតជាងមុន ។
Post a Comment