វិធីសាស្ត្រងាយៗដើម្បីលុប Account Google+ របស់អ្នក
Wednesday, December 26, 20120 comments
Google+ គឺជាបណ្តាញទំនាក់ទំនងសង្គមមួយដែរ ដែលមានលក្ខណៈស្រដៀងទៅនឹង Facebook។ យើងអាចប្រើអាចសម្រាប់ជជែកកម្សាន្ត ឬទំនាក់ទំនងជាមួយមិត្តភក្តិ ឬក្រុមគ្រួសារជាដើម។
ប៉ុន្តែចុះបើយើងចង់ឈប់ប្រើ Account Google+ នោះវិញ តើយើងគួរធ្វើដូចម្តេចទៅ? ដូច្នេះយើងសូមណែនាំលោកអ្នកពីវិធីងាយៗ ដើម្បីលុប Account Google+ របស់អ្នក៖
ជំហានទី១ ៖ នៅពេលដែលយើង Log in ចូលទៅក្នុង Account Google+ របស់យើងហើយ គឺយើងត្រូវចុចលើ Icon Setting ដែលនៅខាងលើផ្នែកខាងស្តាំ រួចជ្រើសយកពាក្យ Google+ settings
ជំហានទី២ ៖ នៅក្នុង Tab Account overview ផ្នែក Services យើងត្រូវចុចនៅលើ link ដែលនៅបន្ទាប់ពីពាក្យថា Delete profile and social features
ជំហានទី៣៖ ចុចនៅលើ radio button ដែលនៅពីមុខពាក្យ Delete Google+ account រួចគូសធីកនៅក្នុងប្រអប់ដែលនៅពីមុខពាក្យ Required បន្ទាប់មកចុច Remove selected services
បន្ទាប់ពីអនុវត្តតាម៣ជំហានខាងលើរួចមក Account Google+ របស់អ្នកនឹងត្រូវបានលុប ក្រោយរយៈពេលពីរ ឬបីថ្ងៃ៕
Post a Comment