អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

វិធី​ផ្លាស់ទី Emails ប្រចាំថ្ងៃ​ទៅកាន់ Specific Folders នៅក្នុង Outlook

Wednesday, December 19, 20120 comments



លោកអ្នកដែលនិយមប្រើកម្មវិធី Outlook ប្រាកដជាធ្លាប់សាកល្បង ឬជួបប្រទះនូវវីធី ឬចម្ងល់ទាក់ទងនឹងការបង្កើត Folder សម្រាប់ដាក់សារអេឡិចត្រូនិចដោយឡែកៗ ជាមិនខាន។ ភាគច្រើនគេនិយមប្រើកម្មវិធី Microsoft Office Outlook សម្រាប់ធ្វើការភ្ជាប់សារអេឡិចត្រូនិច មកជាប់ក្នុងម៉ាស៊ីនអ្នក ដែលលោកអ្នកអាចបើកមើលបាន ទោះបីគ្មាន Internet ក៏ដោយ។ ក្រោយពេលដែលលោកអ្នកបានទទួលសារអេឡិចត្រូនិចនោះ ដែលផ្ញើមកពីអ្នកផ្ញើដដែល នោះលោកអ្នកប្រាកដជាចង់រៀបចំវាជា Folder ដើម្បីងាយស្រួលមើល និងមិនពិបាកស្វែងរក។
សូមសាកល្បងធ្វើការអនុវត្តន៍ជាមួយ IT Khmer Share នូវវិធីដោយស្វ័យប្រវត្តិ ក្នុងការទាញយក សារអេឡិចត្រូនិច ចូលក្នុង Folder ជាក់លាក់ យ៉ាងងាយស្រួល។
——————–
ជាដំបូង សូមលោកអ្នកចុច Mouse ស្តាំ (right click) ទៅលើសារអេឡិចត្រូនិច ដែលលោកអ្នកចង់ផ្លាស់ទី ចូលទៅកាន់ បន្ទាប់មកសូមចុចលើ Create Rule.



ជំហានបន្ទាប់៖ វានឹងលោតប្រអប់ Create Rule ចេញមក សូមលោកអ្នកជ្រើសរើស និងកំណត់លក្ខខណ្ឌសម្រាប់ អាសយដ្ឋានសារអេឡិចត្រូនិចមួយនេះ (សារដែលលោកអ្នកបាន Select ខាងលើ) ។



បន្ទាប់មក សូមចុចលើ Folder ណាមួយដែលលោកអ្នកចង់រក្សាទុក ឬបង្កើតជា Folder ថ្មី។



ជាចុងក្រោយ សូមចុចលើប៊ូតុង OK នៅក្នុងផ្ទាំង Create Rule បន្ទាប់មកចុច OK បន្តបន្ទាប់រហូតដល់ចប់។ តែប៉ុន្នេះ លោកអ្នកនឹងអាចទទួលសារអេឡិចត្រូនិច ដោយអស់ក្តីបារម្ភនឹងភាពរញ៉ែរញ៉ៃ និងគ្មានរបៀបមុនពេលរៀបចំ ទៀតហើយ។



Share this article :

Post a Comment