អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

ហេតុអ្វីបានជា​កុំព្យូទ័រ​ដំណើរ​ការ​យឺត

Sunday, December 2, 20120 comments

មានហេតុផលជា​ច្រើន​ដែល​ធ្វើ​ឲ្យ​កុំព្យូទ័រ​របស់អ្នក​កាន់តែយឺត វាអាចបណ្តាល​មកពី​បញ្ហា hardware ឬ software ប៉ុន្តែ​សូមកុំ​ព្រួយបារម្មណ៍អំពី​បញ្ហា​នេះ អ្នកនឹងបានដឹងពី​ដំណោះ​ស្រាយជា​ច្រើន ដើម្បី​ឲ្យ​កុំព្យូទ័រ​របស់អ្នក​មាន​ដំណើរ​លឿន​ដូចធម្មតាវិញ តាមរយៈ​ទស្សនាវដ្ដី​អាន លេខ៤១ នេះ ។
ហេតុផល​ដែល​ធ្វើ​ឲ្យ​កុំព្យូទ័រដើរយឺត
1. ​បញ្ហា Software រួមមាន ៖
• មិន​ធ្លាប់​សម្អាត Registry
• ការ​បង្កើត temporary files កាន់តែ​ច្រើន​ឡើងៗ​
• ការ Start-up Programs ច្រើន​ពេក
• ​បញ្ហា Virus, Spyware និង Malware
• មិន​ធ្លាប់ DefragDisk
• មិន​ធ្លាប់ Update Windows
• មិន​ធ្លាប់ Update Drivers របស់ Device
​ដំណោះ​ស្រាយ​បញ្ហា Software ៖
• ការសម្អាត Registry
• សូមសម្អាត​នូវ​បញ្ហា error, សម្អាត files ដែល​មិនចាំបាច់នៅ​ក្នុង hard disk
• ការសម្អាត temporary files
• ​ធ្វើការ Update Windows ឲ្យ​បានទៀងទាត់ (៧​ថ្ងៃ​ម្តង ឬ​១ខែម្តង)
• Update Drivers របស់ Device ឲ្យ​បានត្រឹមត្រូវ
• សម្អាត browser caches និង temporary files ចេញពី Web Browser និង Hard Disk ចេញ​ឲ្យ​អស់ ដើម្បី​បង្កើន​ទំហំ Hard Disk
​ដំណោះ​ស្រាយ​ទាំងអស់​ខាងលើ​មានជំហាននៃការសម្អាតដូចតទៅ ៖
ធ្វើ Disk Cleanup
ចូល​ទៅកាន់ Windows explorer បន្ទាប់មក right click លើ drive C:\ ជ្រើសយក Properties



ចុចលើ Disk Cleanup



​ជ្រើសរើស​យក files ដែល​ត្រូវលុប ហើយចុច OK បន្ទាប់មក Windows នឹង​ដំណើរ​ការ​ការសម្អាត files ទាំងនោះ​ចេញពីកុំព្យូទ័រ ។



បិទStart-up កម្មវិធី និង Services ណា​ដែល​មិនចាំបាច់
ដើម្បី​បិទ​នូវ​កម្មវិធី និង services ណា​ដែល​មិនចាំបាច់យើងត្រូវ ៖
ចូល Run វាយ msconfig.exe



នៅ​ក្នុង System Configuration ចុច Startup tab ដោះ Tick ​កម្មវិធី​ណា​ដែល​មិនចង់​ឲ្យ​វា​ដំណើរ​ការ​នៅពេល​បើកកុំព្យូទ័រ បន្ទាប់មក​ចុច OK



សម្អាត Virus, Spyware និង Malware
ដើម្បី​សម្អាត Virus, Spyware និង Malware សូម​ជ្រើសរើស​យក​កម្មវិធី​ណាមួយ​ដែល​មាន  ប្រ​សិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​កម្ចាត់​ពពួក Virus ក៏​ដូចជា Spyware និង Malware ដូចជា​កម្មវិធី Avira, Avast, AVG Anti-Virus, Toolwiz Care, Dr.WebCureIt ។ ល ។
​ធ្វើការ Defrag Disk ឲ្យ​បានញឹកញាប់
1. ចូល​ទៅកាន់ explorer បន្ទាប់មក right click លើ drive C:\ ជ្រើសយក Properties បន្ទាប់មក​ចុច Tools tab



2. ចុច Defragment now…
3. ​ជ្រើសរើស​យក Drive របស់ Windows បន្ទាប់មក​ចុច Defragment Disk



2. ​បញ្ហា Hardware រួមមាន៖
• ​ទំហំ Hard Disk មិនគ្រប់គ្រាន់
• ​បញ្ហា Drivers របស់ Device
• Computer Processor ឬ RAM មាន​កម្លាំង​តូចពេក
​ដំណោះ​ស្រាយ​បញ្ហា Hardware:
• ​សូមកុំ​ព្យាយាមផ្ទុកឯកសារ​នៅពេល hard disk ជិតពេញ
• Hard disk ត្រូវមាន free space ចាប់ពី 2 GB ឡើងទៅ
• សូមឆែកមើល Device Manager ដើម្បី​ដោះស្រាយ​បញ្ហា Driver ឬ Hardware ដែល​មិនបាន Update Drivers ខាងក្រោម​ជា​បញ្ហា ៖


• Upgrade Computer Processor ឬ RAM ដើម្បី​មាន​ដំណើរ​ការ​ខ្ពស់ ព្រោះ​ជាធម្មតា Windows ឬ កម្មវិធី​ដែល​ទើបតែ​ចេញ version ថ្មីៗ នោះវា​ក៏​ទាមទារទាំង CPU និង RAM ធំៗ​ទើបអាច​ដំណើរ​កម្មវិធី​នេះបាន ផ្ទុយទៅវិញកាលណាកុំព្យូទ័រអ្នកមាន CPU និង RAM មាន​ទំហំ​តូចវិញនោះ ហើយចង់​ដំណើរ​ការ Windows ឬ កម្មវិធី​ណា​ដែល​ទើបតែ​ចេញ version ថ្មីៗ វានឹង​បណ្តាល​ឲ្យ​ដំណើរ​កុំព្យូទ័រ​អ្នកយឺត ។
Share this article :

Post a Comment