បច្ចុប្បន្ននេះមានមិត្តយុវវ័យច្រើនណាស់ដែល និយមលេង Facebook។ អ្នកលេងភាគច្រើនមានមិត្តភ័ក្ដិរាប់រយនាក់ និងខ្លះទៀតឈានដល់ទៅរាប់ពាន់នាក់ឯនោះ។ មានមិត្តភ័ក្ដិច្រើនប្រាកដជាល្អហើយ ប៉ុន្តែមានពេលខ្លះប្រាកដជាមានការរំខានបន្តិចហើយ ចំពោះមិត្តយុវវ័យដែលមានមិត្តភក្តិច្រើននៅលើ Facebook ធ្លាប់មានចិត្តមិនចង់លេង Facebook ជាមួយនរណាម្នាក់ទេ? ចង់កំណត់ចំនួនមិត្តភ័ក្ដិទេ? មិត្តភ័ក្ដិម្នាក់នោះបង្កការរំខានដល់អ្នក? មិនចង់រាប់អានគេជាមិត្តទៀតមែនទេ? បើចង់កុំបារម្ភអី IT Khmer Share អាចជួយអ្នកបាន!
IT Khmer Share នឹងបង្ហាញពីវិធី Block ការ Request Friend របស់អ្នកផ្សេង ពេលគេ Add អ្នកជា Friend នៅលើ Facebook។ ក្រោយពេលដែល Block ហើយនោះ អ្នកប្រើប្រាស់ Facebook ដែលចង់ Add អ្នកជា Friend នោះវានឹងលោត Message “This Request Can’t Be Sent”។ តើធ្វើយ៉ាងម៉េចទៅ?
- Login ចូល Facebook
ក្រោយពេលដែលបើកWebsite facebook.com រួចហើយនោះ វាប្រាកដជាទាមទារនូវការបំពេញEmail Address និងPassword ដើម្បីLogin Account របស់អ្នក។
- បន្ទាប់ចូល Accounts ហើយយក Privacy Settings
- នៅខាងក្រោម Block List ចុចលើពាក្យEdit your lists of blocked people and application
ចូលទៅកាន់Block List ដើម្បីកំណត់ឬ Block នរណាម្នាក់ ដោយគ្រាន់តែបញ្ចូលឈ្មោះនិង Email Address របស់គេជាការស្រេច។ - នៅត្រង់ Block users សូមវាយឈ្មោះអ្នកដែលចង់ Block ដាក់ក្នុងប្រអប់ពាក្យថា Name និងវាយ E-mail address របស់គេដាក់ក្នុងប្រអប់ Emai រួចចុកលើពាក្យ Blockខាងមុខប្រអប់ ទាំងពីរជាការស្រេច៕
ឈ្មោះ និងEmail Address ដែលមានបង្ហាញក្នុងរូប គឺត្រូវបានBlock៕
Post a Comment