១. Free Up Disk Space
នៅពេលដែល Disk space របស់កុំព្យូទ័ររបស់លោអ្នកនៅកាន់តែតិច ក៏ជាមូលហេតុធ្វើអោយកុំព្យូទ័រមានល្បឿនយឺតដែល ។ ប្រើ Disk Cleanup ដើម្បីលុបនូវ Files មួយចំនួនចោលដូចជា temporary Internet files, Empty the Recycle Bin, Windows temporary, optional Windows components ដែលមិនប្រើ, Microsoft ActiveX controls and Java applets……។- ដើម្បីចូលទៅកាន់ Disk Cleanup សូមចុច Start menu -> Programs -> Accessories -> System Tools -> Disk Cleanup រួចសូមជ្រើសរើស drive ដែលលោកអ្នកចង់ធ្វើការ Cleanup ហើយចុច OK button ។
- សូមរង់ចាំដំនើការ Search ចប់
- សូមធីកលើប្រភេទ File ដែលលោកអ្នកចង់ធ្វើការសំអាត (Cleanup) រួចចុច OK button
- បន្ទាប់សូមចុច Yes button សំរាប់បញ្ជាក់ថាលោកអ្នកពិតជាចង់ធ្វើការសំអាតលើ File ខាងលើ
- ក្រោយមកកុំព្យូទ័រចាប់ផ្តើមធ្វើសំអាត Disk រួចរង់ចាំរហូតដំនើរការចប់ Disk Cleanup នឹងបិទដោយខ្លួនឯង ។
២. Speed Up access to Data
Disk Defragmentation អាចជួយធ្វើអោយងាយស្រួល និងមានល្បឿនលឿនក្នុងការបើកឯកសារ និង ទិន្នន័យ (access data) ផ្សេងៗព្រោះ Disk Defragmentation បានធ្វើអោយរាល់ data ទាំងអស់នៅក្នុង Hard Disk ស្ថិតនៅតាមលំដាប់លំដោយនិងមានសណ្តាប់ធ្នាប់ ។ ជាទូទៅសូមលោកអ្នកការធ្វើ Disk Defragmentation ក្នុងរយៈពេល 1ខែម្តង និងនៅពេលផ្សេងៗទៀតដូចជា:-
- នៅពេលដែលលោកអ្នកមានបន្ថែម File ដែលមានទំហំទៅក្នុង HDD
- Free space Hard Disk នៅសល់ 15% រឺតិចជាងនេះ
- នៅពេលលោកអ្នក install កម្មវិធីថី្ម រឺ Windows ថ្មី
- ដើម្បីធ្វើ Disk Defragment ដំបូងសូមចុចលើ Star menu -> Programs -> Accessories -> System tools ->Disk Defragmenter
- បន្ទាប់សូមជ្រើសរើសនូវ Drive ណាមួយដែលលោកអ្នកចង់ធ្វើការ Defragment រួចចុច Defragment button ហើយរង់ចាំរហូតដំនើការចប់រួចចុច Close រឺ View Report button ហើយសូមធ្វើការបិទ Disk Deframenter
៣. Detect and Repair disk error
ក្រៅពី Disk Cleanup និង Defragment នៅមាន Error Checking ក៏អាចធ្វើអោយដំនើការ របស់កុំព្យូទ័រមានល្បឿនលឿនដែលព្រោះ Error Checking អាចធ្វើការស្វែរក និងជួយជួសជុលនូវ Bad sector របស់ Hard disk និង file system errors ។- មុននឹងធ្វើការ Error checking សូមបិទ File និងកម្មវិធីផ្សេងៗដែលកំពុងបើក រួចសូម double click លើ My Computer
- រួច right click លើ Drive ណាមួយដែលលោកអ្នកចង់ធ្វើ Error checking រួចរើសយក Properties
- បន្ទាប់សូមចុចលើ Tools tap
- សូមចុច Check Now… button រួចហើយសូមធីកលើពាក្យ
-
- Scan for and attempt recovery of bad sectors ប្រសិនបើលោកអ្នកចង់ធ្វើការស្វែងរក Bad sector និងជួសជុល Bad sector
- Automatically fix file system errors ប្រសិនបើលោកអ្នកគិតថា Hard disk របស់លោកអ្នកគ្មាន Bad sector
៤. ការពារកុំព្យូទ័ររបស់អ្នកកុំអោយមាន spyware
Spyware ក៏ជាមូលហេតុមួយធ្វើអោយកុំព្យូទ័រមានដំនើរការយឺតផងដែរ ដូច្នេះសូមលោកអ្នកប្រើកម្មវិធីសំរាប់កំចាត់ spyware ដូចជា Microsoft Windows Defender ដែលមានស្រាប់លើ Windows Vista និងអាច download free សំរាប់ Windows XP sp2 (លោកអ្នកអាច download កម្មវិធីនេះបានតាមរយៈ website http://downloads.ant.com.khរឺលោកអ្នកអាចប្រើកម្មវិធីផ្សេងក៏បានសំរាប់កំចាត់ spyware ។
៥. ប្រើ ReadyBoost
ប្រសិនបើលោកអ្នកប្រើ Windows Vista លោកអ្នកអាចប្រើ ReadyBoost ដើម្បីបង្កើនល្បឿនកុំព្យូទ័រ ។ ReadyBoost ជា Tools មួយសំរាប់បង្កើនទំហំ Memory អោយប្រព័ន្ធដំនើរការ ដោយកាត់យកពី USB Flash រឺ memory card មកធ្វើជា Memory របស់ប្រព័ន្វដំនើរការ(Ram) ។- ដើម្បីប្រើ ReadyBoost ដំបូងសូមលោកអ្នកភ្ជាប់ USB Flash រឺ Memory card ហើយ Double click
- Right click នៅលើ drive របស់ Flash រឺ memory card រួចជ្រើសរើសយកពាក្យ Properties ហើយ click លើ ReadyBoost tap
- ជ្រើសយកពាក្យ Use this Drive ហើយកំនត់ទំហំទៅតាមលោកអ្នកចង់បាន រួចចុច OK button
Post a Comment