អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

ខ្ចី Video ពី​ VLC​ មកធ្វើជា Wallpaper

Sunday, April 21, 20130 comments


VLC Media Player គឺជាកម្មវិធីដ៏ពេញនិយមមួយ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ប្រើសម្រាប់លេង Video និង Audio បានស្ទើរតែគ្រប់ប្រភេទ code ទាំងអស់។ ជាមួយនិងសមត្ថភាពដ៏ប្រពៃនេះ VLC ក៏មានលក្ខណៈពិសេសមួយទៀត ដែលអាចឲ្យលោកអ្នកយកVideo ដែលកំពុងត្រូវបានលេង មកធ្វើជា Wallpaper បានទៀតផង។ ដូចនេះ សូមចាប់ផ្តើមជាមួយ IT Khmer Shareទាំងអស់គ្នា។
ជាដំបូង សូមទាញយកកម្មវិធី VLC Media Player ពីទីនេះ។ បន្ទាប់ពីដំឡើងរួច សូមដំណើរការកម្មវិធី
បន្ទាប់មក សូមចុច Tools (Menu) > Preferences


បន្ទាប់មកទៀត សូមចុច Video ដែលនៅខាងឆ្វេងដៃ និងប្តូរ Output ជា DirectX (DirectDraw) Video Output រួចចុច Save។

បន្ទាប់មក សូមបើកយកវីដេអូណាមួយមកលេង និងចុច Video (Menu) > DirectX Wallpaper។

នាពេលនោះ លោកអ្នកគ្រាន់តែធ្វើការ Minimize កម្មវិធី VLC លោកអ្នកនឹងអាចមានវីដេអូជា Wallpaper បានហើយ។
ចំនាំ នេះគ្រាន់តែជាការខ្ចី Video ពី VLC មកធ្វើជា Wallpaper ប៉ុណ្ណោះ ដូចនេះលោកអ្នកនឹងបាត់បង់ Video Wallpaper របស់លោកអ្នក នាពេលដែលលោកអ្នកបិទកម្មវិធី VLC។ លោកអ្នកនឹងធ្វើការ​​ Refresh (F5) ដើម្បីប្តូរពីផ្ទាំងខ្មៅមកជា Wallpaper វិញ។
Resource by: sombokit.com
Share this article :

Post a Comment