អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

វិធី​ Unblock Website នៅ​លើ​ Browser Chrome និង Firefox

Monday, February 25, 20130 comments


តើ​អ្នក​ធ្លាប់​បាន​ត្រូវ​គេ​ Block គេហទំព័រ​មិន​ឱ្យ​បើក​ចូល​មើល​បាន​មែន​ទេ? នៅ​ពេល​នេះ​ IT Khmer Share នឹង​បង្ហាញ​អំពី​គន្លឹះ​ នៅ​ក្នុង​ការ​បើក​មើល​គេហទំព័រ​ទាំង​នោះ​​បាន​យ៉ាង​ងាយ​ស្រួល​ ដោយ​លោក​អ្នក​គ្រាន់​តែ​អនុវត្ត​ជាមួយ​យើង​ដូច​ខាង​ក្រោម៖
១. ដំបូង​លោក​អ្នក​ត្រូវ​ ចូល​ទៅ​កាន់​គេហទំព័រ http://www.personalitycores.com/projects/proxmate/ ជា​មុន​សិន។
២. ក្រោយ​មក​សូម​ចុច​ជ្រើសរើស​យក Add-on ណា​មួយ​សម្រាប់ Browser របស់​អ្នក​ ក្នុង​នោះ​វា​មាន​ Add-on ពីរ​សម្រាប់​ Browser Chrome និង Firefox ។
2-unblockwebsite
៣. នៅ​ក្នុង​ជំហាន​នេះ លោក​អ្នក​ត្រូវ​ចុច​ជ្រើសរើស​យក អាយ​ខុន ProxMate ណា​មួយ​ដែល​ត្រូវ​នឹង​ Browser របស់​អ្នក​ បន្ទាប់​មក​សូម​ចុច​ដំឡើង​វា​តាម​ធម្មតា។
នៅ​ក្នុង​ឧទាហរណ៍​ ខ្ញុំ​សូម​​លើក​យក​ Browser Chrome មក​ដើម្បី​បង្ហាញ អ្នក​ទាំង​អស់​គ្នា។
ដូច​នេះ​ពេល​ដែល​អ្នក​ចុច​លើ​វា​ហើយ នោះ​​វា​នឹង​បើក​ចូល​ទៅ​កាន់​ Tab ថ្មី សូម​ចុច​លើ Add to chrome ដើម្បី​ចាប់​ផ្ដើម​ដំឡើង។
3-unblockwebsite
​៤. បន្ទាប់​ទៀត​ សូម​ចុច​លើ​ Add ដើម្បី​បន្ត​ចាប់​ផ្ដើម ។
4-unblockwebsite
៥. ខណៈ​ដែល​អ្នក​ បាន​ដំឡើង​ ProMate ហើយ​នោះ សូម​អ្នក​មើល​ទៅ​រូប​អាយ​ខុន ProMate ដែល​មាន​នៅ​ខាង​លើ Browser ។ សូម​ចុច​ Right Click លើ​វា ហើយ​ចុច​លើ​ពាក្យ Option ។
5-unblockwebsite
៦. សូម​ចុច​ជ្រើសរើស​យក​ឈ្មោះ​គេហទំព័រ​មួយ​ចំនួន​ដែល​មាន​បង្ហាញ​ក្នុង​នេះ​ស្រាប់​ដើម្បី​ ដាក់​ឱ្យ​វា​ដំណើរ​ការ​ឡើង​វិញ​។
6-unblockwebsite
៧. ប្រសិន​បើ​អ្នក​ចង់​បញ្ចូល​គេហទំព័រ​ដែល​ត្រូវ​គេ Block ហើយ​អ្នក​ចង់​ Unblock វិញ​សូម​ចុច​លើ Use own Proxy រួច​វាយ​បំពេញ​ Proxy URL និង Proxy Port ជា​ការ​ស្រេច។
7-unblockwebsite
៨. ប្រសិន​បើ​អ្នក​ចង់​ Disable វា​វិញ​ សូម​ចុច Right Click លើ​រូប​អាយ​ខុន ProMate នោះ
 Resource by : cm.com.kh

Share this article :

Post a Comment