អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

របៀប​ប្ដូរ Icon នៅ​លើ Tab នៃ​វិប​សាយ​នីមួយៗ ក្នុង Firefox

Monday, February 25, 20130 comments


ជា​ធម្មតា ចំពោះ​វិប​សាយ​នីមួយៗ គឺ​តែង​តែ​មាន Icon សម្រាប់​សំគាល់​រៀងៗ​ខ្លួន ហើយ Icon នោះ វា​នឹង​ត្រូវ​បាន​បង្ហាញ​នៅ​លើ Tab របស់ Browser នៅ​ពេល​ដែល​យើង​បើក​វា។

ចុះ​ប្រសិន​បើ​រូប Icon របស់​វិប​សាយ​នោះ​យើង​មើល​ទៅ​មិន​សូវ​ស្អាត ហើយ​យើង​ចង់​ប្ដូរ​វា​ចេញ​តើ​យើង​គួរ​ធ្វើ​ដូច​ម្ដេច? ថ្ងៃ​នេះ IT Khmer Share នឹង​លើក​យក​នូវ​វិធី​ប្ដូរ Icon នៅ​លើ Tabនោះ​មក​បង្ហាញ​ជូន​អ្នក​ទាំងអស់​គ្នា។​ សូម​ធ្វើ​តាម​ការ​ណែនាំ​ខាងក្រោម៖
មុន​ដំបូង​យើង​ត្រូវ​ចូល​ទៅ​ក្នុង​វិប​សាយ​ណា​ដែល​យើង​ចង់​ប្ដូរ Icon រួច Right Click លើ​កន្លែង​ទំនេរ​ណាមួយ រួច​ជ្រើស​រើស​យក​ពាក្យ Bookmark This Page ។
2-change_favicon
បន្ទាប់មក យើង​ត្រូវ​ដំឡើង​នូវ Add on មួយ​ដែល​មាន​ឈ្មោះ​ថា Bookmark Favicon Changer បន្ថែម​ទៅលើ Firefox របស់​យើង ដោយ​ចូល​ទៅ​ក្នុង​វិប​សាយ​មួយ​នេះ https://addons.mozilla.org/en-US/firefox/addon/bookmark-favicon-changer/ រួច​ចុច​លើ​ពាក្យ Add to Firefox។
3-change_favicon
បន្ទាប់ពី Restart Firefox មកវិញ យើង​ត្រូវ​ចូល​ទៅ​ក្នុង Bookmarks ហើយ​ស្វែង​រក Page ដែល​យើង​បាន Save អំបាញ់មិញ ហើយ Right Click នៅ​លើ​វា ជ្រើស​រើស​យក​ពាក្យ Change Favicon
4-change_favicon
ពេល​នោះ​វា​នឹង​ចេញ​នូវ​ផ្ទាំង​មួយ​ដើម្បី​ឲ្យ​យើង​ជ្រើស​រើស​នូវ Icon។ ដូច​នេះ​យើង​រើស Icon ដែល​យើង​ចង់បាន រួច​ចុច Open ។
5-change_favicon
បន្ទាប់​មក​យើង​ត្រូវ Restart Firefox របស់​យើង​ឡើង​វិញ ពេល​នោះ នៅ​ពេល​ដែល​យើង​បើក​ចូល​ទៅ​ក្នុង​វិប​សាយ​ដែល​យើង​បាន​ប្ដូរ​នោះ វា​នឹង​ចេញ​នូវ Icon ថ្មី​ដែល​យើង​បាន​ដាក់។
6-change_favicon
Share this article :

Post a Comment