អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

ការដំឡើងWindows7ជាភាសាខ្មែរ

Thursday, December 27, 20120 comments



សព្វថ្ងៃនេះវិទ្យាសាស្ត្រមានការវិវឌ្ឍន៍ជាខ្លាំង យ៉ាងណាមិញនៅក្នុងការប្រើប្រាស់ Windows ក៏មានការកែប្រែឱ្យជាភាសាជាតិផងដែរ។ តើយើងត្រូវធ្វើយ៉ាងណាដើម្បីឱ្យ​Windows ដើរជាភាសាខ្មែរ?
ជាការពិតណាស់ អ្នកដែលើប្រើប្រាស់ Windows 7 សព្វថ្ងៃយើងអាចអនុញ្ញាតឱ្យ Windows របស់យើងដើរជាភាសាខ្មែរបានយ៉ាងងាយស្រួល និង ជួយលើកតម្កើននូវភាសាជាតិផងដែរ ដូច្នេះ ហើយយើង ត្រូវអនុវត្តន៍ជាជំហាន ដូចខាងក្រោម៖
១. ដំបូងយើងដោតឡូត File ជាភាសាខ្មែរសិនសម្រាប់ដាក់ក្នុងកុំព្យូទ័ររបស់យើង​នូវ File មាន​ឈ្មោះ​ថា Window Khmer7។
ទាញ​យក​ File
២. បន្ទាប់មកយើងធ្វើការដំឡើងវា
៣.នៅពេលដែលយើងដំឡើងវារួចហើយ យើងចូលទៅក្នុង Control Panel​ ហើយជ្រើសយកRegion and Language

៤. រួចបន្ទាប់មកទៀតយើងជ្រើសរើស Keyboards and Languages ហើយយក​ Cursor ដាក់ខាងក្រោមរួច ជ្រើសរើសយក  ខ្មែរ រួចចុច OK.

៥. បន្ទាប់មកវាសួរដើម្បី Log Off ដូចនេះ យើងចុចលើ Log Off now រួចវានឹង restart​ កុំព្យូទ័រ

៦. ជាទីបញ្ចប់យើងនឹងបាន Windows ដែលប្រើដោយអក្សរខ្មែរយ៉ាងស្រួល ម្យ៉ាងវិញទៀតយើងក៏អាចប្តូរ ពុម្ពអក្សរតាមតម្រូវការរបស់យើងផងដែរដោយ ចូលទៅ Desktop ខាងក្រៅ Right Click មួយរួចយក >ការតម្រូវតាមបុគ្គល >រួចយក> ពណ៌ផ្ទាំងបង្អួច > រួចយក> ការកំណត់រូបរាងដែលមានកម្រិតខ្ពស់ >ហើយចុចទៅលើ >ធាតុ> ដើម្បីផ្លាស់ប្តូរ និង >កែពុម្ពអក្សរ >តាមតម្រូវចិត្ត។​បន្ទាប់​បាន​ដំឡើង​តាម​ជំហាន​ខាង​លើ​រួចមក​អ្នក​និង​ ទទួល​បាន​លទ្ធផលដូច​ខាង​ក្រោម៕

Share this article :

Post a Comment