អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

វិធីសាស្រ្ត ​ងាយស្រួល ១០ ​យ៉ាង​ធ្វើឱ្យ​ប្រព័ន្ធ​ប្រតិបត្តការ ​Windows​ 7​ ដំណើរការ​កាន់​តែ​ប្រសើរ​ឡើង

Thursday, December 27, 20120 comments



តើអ្នកចង់​ឱ្យ​ប្រព័ន្ធ​ប្រតិបត្តិការ ​Windows 7 ​ដំណើរការ​លឿន​ជាង​មុន​ដែរ​ឬ​ទេ? នេះ​ជា​វិធីសាស្ត្រ ​២២យ៉ាង​ដែល​ខ្ញុំ​បាន​បញ្ចូល​វិធីសាស្ត្រ​ទាំងនេះ​ពី​បទពិសោធន៍​របស់ខ្ញុំ។

១. ធ្វើឱ្យដំណើរការបានប្រើពេលបើកម៉ាស៊ីនមុនដំបូង
ចូល Start => ​Run =>​ msconfig =>​OK

បន្ទាប់មក​វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​ដូច​រូប​ខាង​ក្រោម​ហើយចុច​លើ​ Startup ​Tab ​និង​ដោះ​ Check ​កម្មវិធី​រូម​ទាំង​ Service ​ដែល​អ្នក​មិន​មាន​តម្រូវការ​ឱ្យ​វា​ដំណើរការ​ពេលបើក​ម៉ាស៊ីន​ដំបូង។​ កម្មវិធី​និង ​Services​ ទាំងអស់នេះ​វា​នឹង​ដំណើរ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 7​ រាល់ពេល​ដូច្នេះ​ការ​បិទ​ពួកវា​ចេញ​វា​អាច​បន្ថយ​ពេល​ដែល​បើក​ម៉ាស៊ីន​ ដំបូង។​ សូម​កុំបិទ​កម្មវិធី​ណា​ដែល​ចាំបាច់​ពេល​ពេល​ម៉ាស៊ីន​ដំណើរការ​មុនដំបូង​ឱ្យ ​សោះ។
២. បិទ Aero Experience
ពេល​ដែល​អ្នក​បិទ​មិន​ឱ្យ​ Aero ​Experience នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ ​Windows 7 ​ដំណើរការ​នោះ​វា​ធ្វើ​ឱ្យ​កុំព្យូទ័រ​របស់​ដំណើរការ​រឹត​តែ​ប្រសើរ​ឡើង។​ វិធីសាស្ត្រ​នេះ​វា​ប្រសិទ្ធភាព​ក្នុង​ការ​ជំនះ​ឱ្យ​ប្រព័ន្ធ​ប្រតិបត្តិការ ​Windows 7​ ដំណើរ​បាន​កាន់​តែ​ប្រសើរ។​ ដើម្បី​បិទ ​Aero​ Experience ​បាន ​Right​ Click ​នៅលើ ​Desktop ​ហើយចូលទៅកាន់​ Personalize​ បន្ទាប់​មក​ជ្រើស​រើស​យក ​Basic ​and​ High​ Contrast ​Themes។

៣. បង្កើន​ Virtual Memory ​(Paging File)
ប្រព័ន្ធ​ប្រតិបត្តិការ ​Windows 7​ វា​ប្រើប្រាស់ ​Memory ​ច្រើន​ជាង​ប្រព័ន្ធ​ប្រតិបត្តិការ ​Windows XP ​ប៉ុន្តែ​វា​ប្រើ​ប្រាស់​ Memory​ តិច​ជាង​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows​ Vista។ ​ប្រសិនបើ​អ្នក​មាន​ម៉ាស៊ីន​កុំព្យូទ័រ​ដែល​ដំណើរការ​កម្មវិធី​ជាច្រើន​និង​ ប្រព័ន្ធ​ប្រតិបត្តិការ ​Window ​អ្នក​ក៏​អាច​ធ្វើការ​ដំឡើង​ Memory​ បណ្ដោះ​អាសន្ន​ចំពោះ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 7។ ​Virtual​ Memory​ វា​ដំណើរការ​ជាមួយ​ Memory​ ពិត។​ ទំហំ​របស់ ​Hard​ Disk​ នឹង​ប្រើប្រាស់​ដូចជា​ Memory ​បណ្ដោះអាសន្ន​ដើម្បី​រក្សាទុក​ព័ត៌មាន​នៃ Temporary​ ដែល​ប្រើប្រាស់​មិនសូវ​ប្រើប្រាស់​ដោយ​កម្មវិធី​និង​ប្រព័ន្ធ​ ប្រតិបត្តិការ។ ​ដោយដំឡើង Memory ​បណ្ដោះ​អាសន្ន​នៅក្នុង​ម៉ាស៊ីន​ប្រព័ន្ធ​ប្រតិបត្តិការ ​Windows 7​ ដែល​ប្រាកដ​ធ្វើ​ឱ្យ​ប្រព័ន្ធ​ប្រតិបត្តិការ​និង​កម្មវិធី​ដំណើរការ​ទៅ​បាន​ យ៉ាង​រលូន។ ​ចុច Right ​Click​ នៅ​លើ ​My Computer ​ហើយ​រើស​យក​ Properties​ បន្ទាប់​មកចូល​ Advanced​ System​ Settings​ ចុច​លើ​ Advanced Tab​ បន្ទាប់​មក​ចុច​លើ​ប៊ូតុង ​Settings..។

បន្ទាប់ពី​អ្នក​បាន​ចុច​លើ​ប៊ូតុង ​Settings… ​រួចហើយ​វានឹង​បង្ហាញ​ផ្ទាំង​មួយ​ដូច​រូប​ខាង​ក្រោម ​រួច​ចុច​លើ​ Advanced​ Tab​ ហើយ​ចុច​លើ​ប៊ូតុង Change…។

អ្នកនឹង​បាន​ឃើញ​ទំហំ ​Memory ​បណ្ដោះ​អាសន្ន​ពិត​ប្រាកដ​មួយ។​ Memory​ បណ្ដោះអាសន្ន​ហើយ​អាច​ហៅ​ម៉្យាង​ទៀត​ថា​ Paging File។​ វា​និង​ទាញ​យក​ទំហំ ​Hard Disk​ និង​ Memory ​ដែល​ទំនេរ​របស់​អ្នក។​ ហើយ​អ្នក​ត្រូវ​តែ​ប្រាក​ដថា​ទំហំ​របស់​វា​គឺ​មិន​ត្រូវ​តូច​ជាង​ទំហំ​ដែល​ ផ្ដល់​ដោយ​ Microsoft ​ទេ។ ជា​ធម្មតា​ទំហំ ​Paging file ​ដែល​ផ្ដល់ឱ្យ​គឺ​ 1.5​ នៃ Memory ​(មានន័យ​ថា​យក​ទំហំ​ Memory ​ពិតប្រាកដ​គុណ​នឹង​1.5)។ ​ឧទាហរណ៍​ទំហំ​ដែល​ផ្ដល់​ឱ្យ​គឺ​នៃ​ Memory​ ពិតប្រាកដ ព្រោះ​ប្រព័ន្ធ​ប្រតិបត្តិការ ​Windows 7​ របស់​ខ្ញុំ​មាន​ RAM​ ទំហំ ​3GB​ ដូច្នេះ​គឺត្រូវ​បញ្ចូល​ទំហំ​ 4605MB​ ទៅ​ក្នុង​ប្រអប់​ Initial ​Size​ (MB)និង ​Maximum​ Size​ (MB)។

បន្ទាប់​មក​ចុច​លើ​ប៊ូតុង​ Set​ ហើយ​ត្រូវ​ធ្វើការ ​Restart​ កុំព្យូទ័រ។
ចំណាំ៖ ទំហំ​នៃ Memory​ បណ្ដោះ​អាសន្ន​គឺ​ត្រូវ​តែ​ធំ​ជាង​ទំហំ​ដែល​ផ្ដល់​ឱ្យ​ដោយ​ Microsoft។
៤. បិទ Visual Effects
ពេលអ្នកបិទ Visual Effects វានឹង​កាត់បន្ថយ​ការ​ទាញ​យក ​RAM និង​ VGA​ មក​ប្រើ​ប្រាស់។ ​បើ​អ្នក​ចង់​ចូល​ទៅ​បិទ​ Visual​ Effects ​អ្នក​អាច​អនុវត្ត​តាម​ចំនុច​ទីបី​បាន។
មើលរូប៖

៥. ប្រើ Disk Clean up ​ដើម្បី​សម្អាត​ឯកសារ​មិន​មាន​ប្រយោជន៍
លុបរាល់​ឯកសារ​មិនមាន​ប្រយោជន៍​ (Temporary Files) ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ ​Windows 7​នៅ​ក្នុង ​Hard ​Disk។ វា​កាត់​បន្ថយ​រាល់​ Access​ Time ​នៅ​លើ​ប្រព័ន្ធ​និង​ឯកសារ​របស់​អ្នក​ជា​ច្រើន​ធ្វើ​ការ​ឱ្យ​ប្រព័ន្ធ​ ដំណើរការ​កាន់​តែ​ប្រសើរ​ជាង​មុន។ ចុច ​Right Click ​នៅ​លើ​ Disk ​ណាមួយ​បន្ទាប់​មក​ជ្រើស​យក ​Properties​ ជ្រើស​យក ​General ​Tab ​និង​ចុច​លើ​ប៊ូតុង ​Disk​ Cleanup។

៦. ប្រើ Defragment Disks ដើម្បីរៀបចំឯកសារ
Defragmentation វា​ជា​ជំនួយ​មួយ​ដើម្បីធ្វើការ​រៀបចំ​ឯកសារ​នីមួយៗ​ឱ្យ​មាន​របៀប​និង​ ធ្វើការ​គ្រប់គ្រង​ទំហំ​ដែល​ទំនេរ​នៅ​លើ Hard Drive នីមួយ​ឱ្យកាន់​តែ​ប្រសើរ​ឡើង។ ​អ្នក​ចាំ​ត្រូវ​ប្រើប្រាស់​មុខងារ​នេះ​ឱ្យ​បាន​ញឹកញាប់​ជាពិសេស​ពេល​ដែល​ អ្នក​មាន​ទិន្នន័យ​ច្រើន។ ដើម្បីចូល​ទៅ​កាន់ ​Defragment ​ដោយ​ចុច​លើ ​Start Menu ​បន្ទាប់​មក​ចូល​ Accessories ​ចូល System ​Tools​ ហើយ​ជ្រើស​យក ​Disk ​Defragmenter ។

៧. ប្រើ Error-Checking ដើម្បីត្រួតពិនិត្យ​នៅលើ Hard Disk
នេះ​ជា​វិធីសាស្ត្រ​ផ្សេង​ទៀត​ដើម្បី​ធ្វើឱ្យ​តួនាទី​នៃ Hard Disk ​នឹងកាន់​ប្រសើរ។ ​វា​នឹង​ត្រួតពិនិត្យ​និង​កែ​ប្រែ ​System ​File​ មួយ​ចំនួន​ឬ​ Hard​ Disk​ ដែល​មាន​បញ្ហា​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ ​Windows 7។​ ចុច Right​ Click ​លើ ​Hard ​Disk​ ណាមួយ​ហើយ​ជ្រើស​យក ​Properties​ បន្ទាប់​មក​ចូល ​Tools ​Tab​ ហើយ​ចុច​លើ​ប៊ូតុង​ Check now…។

៨. បិទ Side Bar (Gadgets)
ប្រសិនបើ​អ្នក​មិន​ចង់​ប្រើ ​Side Bar​ និង ​Gadgets ​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ ​Windows 7​ នោះ​ទេ​អ្នក​អាច​ដក​វា​ចេញ​បាន។ វាធ្វើ​ឱ្យ​ការ​ទាញ​យក RAM មក​ប្រើត្រូវ​កាត់​បន្ថយ។ ​បើ​អ្នក​ចង់​ដក​វា​ចេញ​អ្នក​គ្រាន់​តែ​ចុច​លើសញ្ញា​ X ​ជាការស្រេច។

៩. លុប​កម្មវិធីណាដែលមិនមែនតម្រូវការ
ពេលខ្លះ​យើង​ដំឡើង​កម្មវិធី​ក្នុង​គោល​បំណង​ដើម្បី​សាក​ល្បង ​(Testing) ​កម្មវិធី​នោះ​សម្រាប់​មួយ​រយៈ​ពេលខ្លី។ អ្នក​អាច​លុប​ (Uninstall)​ កម្មវិធី​ចាស់ៗ​ទាំង​នោះ​ចេញ​ឬ​កម្មវិធី​ដែល​មិន​មាន​តម្រូវការ​សម្រាប់​ អ្នក​និង​ប្រព័ន្ធ​ប្រតិបត្តការ​ Windows 7។ ទោះបីជា​អ្នក​មិន​បាន​ប្រើប្រាស់​កម្មវិធី​ទាំង​នេះ​មែន​ប៉ុន្តែ​ Services ​និង ​System​ Files​ នៃ​កម្មវិធី​ទាំងនេះ​វា​បាន​ទាញ​យក​ពី​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ ​Windows 7 ​គ្រប់​ពេល។
១០. បិទ Windows Defender
ពេល​អ្នក​ប្រើប្រាស់​កម្មវិធី​កំចាត់​មេរោគ​ផ្សេងៗ​ដូចជា៖​ Panda,​ Norton, ​AVG,​ MacAfee​ ដើម​ ប៉ុន្តែ​ចូរ​ចងចាំ​ថា​អ្នក​ចាំបាច់​ត្រូវ​តែ​បិទ Windows defender។ ​ព្រោះ ​Windows ​defender ​គឺ​វា​មាន​តួនាទី​ដូចជា​កម្មវិធី​កំចាត់​មេរោគ​ដទៃ​ទៀត​អញ្ចឹង។ ដូច្នេះ​គឺ​វា​មិន​មាន​ត្រូវការ​ដើម្បី​ដំណើរ​កម្មវិធី​ដែល​មាន​លក្ខណ​ ដូចគ្នា​នៅ​ក្នុង​ពេល​តែមួយ​នោះ​ទេ​គឺ​ត្រូវ​បិទ​កម្មវិធី​ណាមួយ​ចេញ។
Share this article :

Post a Comment