មានវិធីជាច្រើនសម្រាប់អ្នកដែលចង់រៀន និង ពង្រឹងសមត្ថភាព លើភាសាអង់គ្លេស ដូចជា ជួលគ្រូមកបង្រៀន, ទៅរៀននៅសាលា និង វិទ្យាស្ថានណាមួយ និង រៀនវគ្គខ្លីនៅតាមអ៊ិនធ័រណិត។ ក្នុងចំណោមវិធីខាងលើនេះ មានវិធីមួយដែលយើងចំណាយថវិការតិច គឺការរៀន ភាសាអង់គ្លេសដោយឥតគិតថ្លៃតាម Online។ យើងត្រូវការតែកុំព្យូទ័រមួយ ដែលភ្ជាប់ជាមួយនឹង អ៊ិនធ័រណិត រួចចូលទៅកាន់គេហទំព័របង្រៀនភាសាអង់គ្លេស បន្ទាប់មកយើងរៀនដោយខ្លួនឯង ដោយមិនចាំបាច់បង់ថវិកានោះទេ។ តើវាពិតជាល្អណាស់ មែនទេ?
ខាងក្រោយនេះ អាយធីកូនខ្មែរនឹងបង្ហាញពីគេហទំព័រចំនួន ៦ ផ្តល់អាចឲ្យយើងរៀនភាសាអង់គ្លេសដោយឥតគិតថ្លៃ។
១. Lang-8

Lang-8 ជាគេហទំព័រដែលផ្តោតសំខាន់ទៅលើការសរសេរ ជាភាសាបរទេស។ អ្នកសរសេរជាភាសាបរទេស ដែលអ្នកកំពុងតែរៀនវា បន្ទាប់មក នឹងមានអ្នកដែលជាម្ចាស់ភាសា មកធ្វើការកែតម្រូវឲ្យ យើង។ ហើយយើងក៏អាចជួយធ្វើការកែតម្រូវការសរសេររបស់អ្នកដែលរៀនភាសា ដើមរបស់យើងបានដែរ។ ចំនុចពិសេសមួយទៀតនេះ ភាសាខ្មែរយើងក៏មានបរទេសរៀនដែរ ដូចនេះ សូមចុះឈ្មោះទាំងអស់គ្នា ដើម្បីចូលទៅរៀន និង ជួយកែប្រែកំហុសនៃការសរសេររបស់ជនជាតិ ផ្សេង ដែលស្រឡាញ់ចូលចិត្តភាសាខ្មែរ។ នៅក្នុងគេហទំព័រនេះដែរ យើងអាចរាប់អានមិត្តភក្តិ ដូចនៅក្នុង Facebook អញ្ចឹងដែរ។
២. Elllo

Elllo ផ្តោតសំខាន់ទៅលើជំនាញនៃការស្តាប់ភាសាអង់គ្លេស។ យើងអាចស្តាប់ការនិយាយជាភាសាអង់គ្លេសពីមនុស្សទៅជុំវិញ ពិភពលោក និង មានប្រធានបទផ្សេងៗគ្នា ដូចជានិយាយពី កីឡា ឬ ដំណើរកំសាន្ត ជាដើម។ វាមិនមែនមានតែសំលេងនោះទេ គឺវាទាំងអស់អត្ថបទ និង សំលេង ដែលធ្វើឲ្យយើងងាយ ស្រួលក្នុងការរៀន។ នៅក្នុងនោះយើងក៏អាចស្តាប់បទចំរៀងជាភាសាអង់គ្លេសពិរោះៗ ឬ ក៏វីដេអូ ផងដែរ។
៣. Fun Easy English

Fun Easy English ផ្តោតសំខាន់ទៅលើមូលដ្នានគ្រឹះនៃចំនេះដឹងភាសាអង់គ្លេស និង គន្លឹះនៃការ បង្រៀន។ ក្នុងនោះវាក៏មានបង្រៀននៃការបញ្ចេញសម្លេង, វេយ្យាករណ៍, សំនួនភាសានិយាយ, ពាក្យសាមញ្ញ, ការសរសេរ និង ជាច្រើនទៀត។ ភាគច្រើននៃវគ្គបង្រៀននិមួយៗ គឺជាវិដេអូ ប៉ុន្តែ វគ្គខ្លះក៏មានភ្ជាប់មកជាមួយនឹងអត្ថបទ និង រូបភាពផងដែរ។
៤. Go4English

Go4English គឺជាគេហទំព័ររបស់ British Council។ វាបានផ្តល់ពីពត៌មានផ្សេងៗនៃការរៀនភាសា អង់គ្លេស និង សំនួរសាកល្បងសម្រាប់ គ្រូ, សិស្ស និង កុមារផងដែរ។ ក្នុងនោះក៏មានការរៀន ពាក្យ, វេយ្យាករណ៍, ល្បែងកំសាន្ត និង ផ្សេងៗទៀត។
៥. Busuu

រាល់ភាសាដែលយើងបានជ្រើសរើសដើម្បីរៀន Busuu នឹងផ្តល់ វគ្គ មួយចំនួន ដែលរួមបញ្ចូលជា មួយនឹង លំហាត់នៃការសរសេរ, ពាក្យ, ការអាន និង ជាច្រើនទៀត។ ក្នុង វគ្គ ទាំងអស់នោះដែរ យើងអាចរៀនភាសាអង់គ្លេស ដោយជាមួយជាក្រុមផ្សេងៗ និង ចូលរួមជជែកពិភាក្សាជាមួយនឹង សមាជិកដទៃទៀតបានដែរ។
៦. Livemocha

Livemocha គឺជាគេហទំព័រដែលផ្តោតសំខាន់ ទៅលើការរៀនភាសាបរទេស តាមវគ្គ និងជាសមាគមន៍។ ដើម្បីចាប់ផ្តើមរៀន យើងអាចរើសយក វគ្គ ណាមួយ រួចហើយ ធ្វើការឆ្លើយ។ យើងក៏អាចជជែកពិភាក្សា ឬ សួរសមាជិកក្រុមបានផងដែរ។


Post a Comment