
ខាងក្រោមនេះគឺជាគេហទំព័រទាំង ៣ ដែលពួកយើងលើកយកមកបង្ហាញ៖
១. Logo Ease : www.logoease.com
Logo Ease គឺជាគេហទំព័រមួយដែលអាចឲ្យយើងធ្វើការរចនា Logo ដោយឥតគិតថ្លៃ។ បន្ទាប់ពីយើងចូលទៅកាន់គេហទំព័ររបស់វាហើយ យើងចុចលើប៊ូតុង Start your logo។
បន្ទាប់មកវា នឹងបង្ហាញទំព័រមួយទៀតដើម្បីឲ្យយើងធ្វើការរចនា Logo។ វាមានគំរូស្រាប់ៗជាច្រើនដើម្បីឲ្យយើង ធ្វើការរចនា ហើយបន្ទាប់ពីយើងធ្វើការរចនារួចរាល់ហើយ យើងចុចលើប៊ូតុង Save ជាការស្រេច។ ប៉ុន្តែបើយើងចង់គ្រប់គ្រងទៅលើ Logo ដែលយើងបានធ្វើរួច ដូចនេះយើងត្រូវធ្វើការចុះឈ្មោះជាមុនសិន។

២. Logo Snap : www.logosnap.com
Logo Snap ក៏ដូចជា Logo Ease ដែរ វាជាគេហទំព័រដែលអាចឲ្យយើងធ្វើការរចនា Logo ដោយឥត គិតថ្លៃ វាមានគំរូស្រាប់ៗទៅតាមប្រភេទរបស់វា ដើម្បីឲ្យយើងយកមកផ្សំ ឬ រចនា ធ្វើជា Logo។ យើងអាចដាក់អក្សរ ប្តូរពុម្ពអក្សរ និង ផ្សេងៗទៀត។ បន្ទាប់ពីយើងធ្វើការរចនារួច យើងទាញយក Logo នោះមកដាក់លើ កុំព្យូទ័ររបស់យើង។
៣. Logo Maker : www.logomaker.com
Logo Maker ក៏ដូចជាគេហទំព័រដែលបានបង្ហាញខាងលើដែរ។ វាមានគំរូស្រាប់ជាច្រើន ដែលអាចឲ្យរចនា Logo, Business Card និង Posters ជាដើម។
Post a Comment