នែនាំពីវិធីបង្កើត Apple ID សំរាប់ US App Store ទាញយក Apps ថ្មីៗល្អៗ

ដោយសារតែ App
Store មានការកំណត់តាមតំបន់ និងពិបាកក្នុងការចុះឈ្មោះគណនីនោះ itkhmershare សូមធ្វើការនែនាំលោកអ្នកពីវិធីចុះឈ្មោះគណនី iTunes (US
Store) ដើម្បីងាយស្រួលក្នុងការទាញយក App ឬ Game ពី Store របស់ US
ធានាថាលោកអ្នកនឹងអាចទាញយកកម្មវិធីពី App Store US
ពិតៗ ហើយនឹងធ្វើបានសំរេច ១០០%។
បើសិនជាលោកអ្នកមានការពិបាកនោះអាចធ្វើសំនើរសូមមកយើងបាន
យើងនឹងធ្វើការចុះឈ្មោះអោយនៅរៀងរាល់ចុងសប្ដាហ៍។
តំរូវការ៖
- គណនី email ដែលមិនទាន់បានចុះឈ្មោះជាមួយ iTunes ពីមុន (គួរប្រើ Gmail)
- គួរប្រើ iTunes ជំនាន់ថ្មីបំផុត
- ម៉ាស៊ីនត្រូវមានភ្ជាប់បណ្ដាញ internet
១/. រើសយកប្រទេស US ពី iTunes
បើក iTunes
(បើអ្នកកំពុង Signin iTunes សូមចាកចេញសិន)
រួចទាញរបាផ្នែកខាងស្ដាំទៅក្រោមបំផុត
ត្រង់សញ្ញាទង់ជាតិរើសយកប្រទេស United States។
២/. រើស FREE Apps សំរាប់ធ្វើការចុះឈ្មោះ (ត្រូវតែរើសយក Free)
នេះគឺជាចំនុចសំខាន់បំផុត បើសិនជាអ្នកមិនរើសយកកម្មវិធី FREE នោះទេ នៅជំហានរើសយកប្រភេទកាដនឹងមិនលេចចេញ None មកទេ។
៣/. រើសយក Create Apple Account
៤/. ផ្ទាំងអេក្រង់ Welcome to the iTunes Store នឹងលោតចេញមក ចុចត្រង់ Continue
៥/. ចុចគ្រីសត្រង់ I have read and agree to these terms and conditions បន្ទាប់មក Continue ដើម្បីបន្ត
៦/.
អេក្រង់ Provide Apple ID Details នឹងបន្តលេចមក
អ្នកត្រូវបំពេញព័ត៌មានទាំងអស់គួរចងចាំដោយខ្លួនឯងផងក្រែងងាយ
ស្រួលរក password ពេលណាភ្លិច។ បន្ទាប់មកចុច Continue ដើម្បីបន្ត។
៧/.
ផ្ទាំង Provide a Payment Method នឹងលេចចេញមកដើម្បីចុះឈ្មោះ
iTunes Free។ ត្រង់ Payment Method រើសយកកាដប្រភេទ None
បន្ទាប់មកបំពេញអាស័យដ្ឋានអេមេរិកណាមួយតាមគំរូដូចក្នុងរូបនិងគេហទំព័រ ដែលមានអាស័យដ្ឋានអាមេរិកជាគំរូ (ត្រូវដូចចំនួនខ្ទង់ក្នុងលេខទូរសព្ទ័ ធ្វើតាមរូបនែនាំណា)។ រួចរាល់អស់ចុច Continue
៨/.
វានឹងចេញផ្ទាំងប្រាប់ថាអោយអ្នកបញ្ជាក់នឹងចុចលើឈ្នាប់ដែលបាន
ផ្ញើចូល email ថាអ្នកពិតជាម្ចាស់របស់ email នេះមែន។
ចុចលើ Done រួចចូលទៅបើកប្រអប់សំបុត្រអេឡិចត្រូនិក (email) របស់អ្នក (វាអាចចូលទៅក្នុង Inbox ឬ Spam mail) ដែល Apple ផ្ញើមកក្រោមចំណងជើងថា “Please verify the contact email address for your Apple ID”។
៩/.
Apple នឹងប្រកាស់ប្រាប់ថា email របស់អ្នកត្រូវបានទទួលស្គាល់
និងអាចប្រើប្រាស់បាន។
ពេលនេះអ្នកអាចប្រើគណនីថ្មីរបស់ខ្លួននេះបានហើយ៕
No comments:
Post a Comment