អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

វិធី​បំបាត់​ផ្ទាំង​ពណ៌​ខ្មៅ​ក្នុង Window7

Monday, December 31, 20120 comments



មាន​អ្នក​ប្រើ​ប្រាស់ Windows 7 មួយ​ចំនួន​តែង​ជួប​ប្រទះ​នូវ​បញ្ហា​នេះ​ដោយ​​ក្នុង​កុំព្យូទ័រ​បាន​បង្ហាញ ផ្ទាំង​ពណ៌​ខ្មៅ​​ បន្ទាប់​ពី​បាន​ធ្វើ​ទំនើបកម្ម​ថ្មី latest Microsoft security update។ គឺ​ចាប់​យតាំង​ពី​អំឡុង​ថ្ងៃ​ទី ២៥​ខែ វិច្ឆិកា​រហូត​មក​​ទល់​ពេល​នេះ​
Black Screeb in Window7
ផ្ទាំង ពណ៌ ខ្មៅ មុន ពេល ខ្ញុំ ដោះ ស្រាយ
បញ្ហា​នេះ​គឹ​​ធ្វើ​អោយ​មនុស្ស​ជា​ច្រើន​មាន​ការ​ងឿងឆ្ងល់​ជា​ខ្លាំង​ព្រោះ​ធម្មតា​ប្រសិន​បើ​កុំព្យូទ័រ​យើង​មិន​មាន Licience ត្រឹម​ត្រូវ​ទេ វា​នឹងបង្ហាញ​ផ្ទាំង​ខ្មៅ​បញ្ជាក់​ប្រាប់​ថា  This copy of Window is not genuine ប៉ុន្តែ​ក្នុង​ករណី​នេះ​វិញ​វា​កើត​មាន​ចំពោះ​កុំព្យូទ័រ​ជា​ច្រើន​ មិន​ថា​កុំព្យូទ័រ​យើង​មាន Licience ឬ​គ្មាននោះ​ទេ​។
ប៉ុន្តែ​ក្រោយ​ៗ​មក​ក្រុម​ហ៊ុន Security company Prevx ក៏​បាន​បង្ហាញ​របាយការណ៍​អំពី​​បញ្ហា​នេះ​ហើយ​ក៏​បាន​​រក​ឃើញ​​វិធី​​ដោះ​ស្រាយ​ដែល​​បាន​​។ ប៉ុន្តែ​សម្រាប់​អ្នក​ប្រើ​ប្រាស់ Window 7 ប្រភេទ 64bits គឺ​មិន​ទាន់​ធានា​ថា ធ្វើ​បាន​ឬ​មិន​បាន​​នោះ​ទេ​ តែ​សម្រាប់​ប្រភេទ 32bits គឺ ដោះ​ស្រាយ​បាន​។​ ខ្ញុំ​ក៏​ជួប​បញ្ហា​នេះ​ក្នុង​ប៉ុន្មាន​ថ្ងៃ​មុន​ដែរ ឥឡូវ​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​​ខ្ញុំ​សូម​បង្ហាញ​វិធី​ធ្វើ​ដូច​ខាង​ ក្រោម៖
  1. សូម​ Restart កុំព្យូទ័រ
  2. ពេល​ចាប់​ផ្ដើម​កុំព្យូទ័រ​ឡើង​វិញ​សូម​រង​ចាំ​ រហូត​ដល់​ពេល​ផ្ទាំង​ខ្មៅ​បាន​បង្ហាញ​ចេញ​សូម ​​បញ្ជាក់​ថា​កុំព្យូទ័រ​របស់​អ្នក ចាំ​បាច់​ត្រូវ​មាន​​ភ្ជាប់​អ៊ិនធឺណេត​ជា​មុន​សិន​ ព្រោះ​ថា​មិន​គ្មាន​អ៊ិនធឺណេត​ទេ ផ្ទាំង​ខ្មៅ​ក៏​មិន​បង្ហាញ​ដែរ​(black screen does not appear to affect this)
  3. សូម​ចុច​លើ​គ្រាប់​ CTRL, ALT and DEL ឬ​អាច​ចុច​ស្ដាំ (Right Click) ហើយ​រើស​យក Start Task Manager.ពេល​វា​ចេញ​ផ្ទាំង Log on សូម​ចុច​ Start Task Managerនៅ ក្នុង Task Manager សូម​ចុច​លើ Application Tabសូម​បន្ថែម​ New Taskពេល​នោះ​សូម​បំពេញ​ក្នុង​ប្រអប់​ដោយ​បញ្ចូល​​ C:\Program Files\Internet Explorer\iexplore.exe ដើម្បី​ដំណើរ​ការ Internet Explorer បន្ទាប់​មក​សូម​ចម្លង​ពាក្យ​នេះ​ http://info.prevx.com/download.asp?GRAB=BLACKSCREENFIX​​​​​​ដាក់​ក្នុង​ប្រអប់ Address Barនៅ​ពេល​ដែល​ធ្វើ​បែ​ប​នេះ កុំព្យូទ័រ​របស់​អ្នក​នឹង​ទាញ​យក​សំណុំ​ឯកសារ​មួយ​ ដោយ​ស្វ័យប្រវត្តិ​ដូច​នេះ សូម Save as ពេល​វា​ទាញ​យក​រួច​រាល់​យើង​អាច​ចុច​ពីរ​ដង Double ដើម្បី​ដំណើរ​ការ​ Software នោះ​​ចុច OK ឬ Run ពេល​នោះ​​ផ្ទាំង​ខ្មៅ​នឹង​អាច​ដោះ​ស្រាយ​បាន​​.
  4. ចុង​បញ្ចប់​វា​នឹង​​ទាប​ទា​អោយ​យើង Reboot កុំព្យូទ័រ​ឡើង​វិញ​ដូច​នេះ​សូម​ចុច Yes ក្រោយ​ពី Restart ហើយ​ផ្ទាំង​ខ្មៅ​នឹង​បាត់​ជា​រៀង​រហូត..ចប់៕
Fixed window 7 b;ack screen
សូមចុច YES ដើម្បី Restart
Share this article :

Post a Comment