Home
Technic
ស្វែងយល់ពី Ports នីមួយៗនៅផ្នែកខាងក្រោយកុំព្យូទ័រតើគេបង្កើតមកសម្រាប់ធ្វើអ្វីខ្លះ?
ស្វែងយល់ពី Ports នីមួយៗនៅផ្នែកខាងក្រោយកុំព្យូទ័រតើគេបង្កើតមកសម្រាប់ធ្វើអ្វីខ្លះ?
Wednesday, December 26, 20120 comments
ផ្នែកខាងក្រោយនៃកុំព្យូទ័រទាំង Laptop & Desktop របស់អ្នកគឺពោរពេញទៅដោយកន្លែងតភ្ជាប់ជាច្រើនដោយ Port ហើយនិង Connector ទាំងអស់នោះគឺជាកន្លែងដែលអ្នកអាចស៊កសម្រាប់តភ្ជាប់ឧបករណ៍(Device) ផ្សេងៗតាមតែអ្នកចង់បានឬចង់ប្រើប្រាស់។ USB របស់កុំព្យូទ័រសព្វថ្ងៃនេះគឺវាមានភាពងាយស្រួលសម្រាប់តភ្ជាប់ទៅ កាន់ជម្រើស(Option) ផ្សេងៗទៀត ដោយវាតភ្ជាប់ដោយស្វ័យប្រវត្តិតែម្ដងហើយពិសេសនោះគឺការប្រើប្រាស់ វាបានច្រើនជាងមុន។
វាធ្វើការតាមពហុតរភាពនៃប្រភេទការតភ្ជាប់ដែលអ្នកអាចគិតដល់ដោយ ស្វែងរកនៅលើ PC របស់អ្នក ហើយប្រើវាតាមតែអាចធ្វើទៅបានដែលគេបានកំណត់តួនាទីរបស់វា ស្រេច។
យើងនឹងចាប់ផ្ដើមជាមួយការតភ្ជាប់ដ៏ទំនើបមួយចំនួនហើយធ្វើការ ត្រលប់មកក្រោយវិញនៅចុងបញ្ចប់យើងនឹងបានឃើញ Connections នោះនៅក្នុង PC នាថ្ងៃអនាគតហើយវាមានមុខងារផ្សេងៗពីគ្នា។
នេះជាការលើកឡើងជាឧទាហរណ៍មួយចំនួនសំដៅទៅលើកុំព្យូទ័រ Desktop ភាគច្រើននៃការតភ្ជាប់អាចក៏មានភ្ជាប់មកជាមួយកុំព្យូទ័រប្រភេទ Laptop ក្នុងការផ្ដល់មុខងារងាយស្រួលអ្នកអ្នកប្រើទាំងអស់។
កំណែទម្រង់នៃឧបករណ៍ USB
USBគឺត្រូវបានគេស្គាល់ហើយវាជាឈ្មោះសាមញ្ញខ្លីមួយឥមានការ ប្រែប្រួលគឺត្រូវបានគេរក្សាឈ្មោះនេះទុកជាធម្មតា។អ្នកបានស្គាល់ USB 2.0 នេះគឺជាការជំនួសឱ្យមុខងាររបស់ USB 1.0 ដោយ USB1.0មានរយៈ´´ពេលខ្លីនៅលើទីផ្សារប៉ុន្តែ USB 2.0 អាចមានរយៈពេលយូរនៅលើទីផ្សារក្នុងការបំពេញតម្រូវការរបស់អ្នក ប្រើជាមួយនឹងការផ្ទុកបានយ៉ាងច្រើនគួរសមសម្រាប់ការបញ្ជូន ទិន្នន័យវាបានក្លាយជាជម្រើសដ៏ធំរបស់អ្នកប្រើទាំងអស់។ នៅខណៈពេលនៃការអនុម័តជាលក្ខណៈស្តង់ដារនោះគេបានបង្ហាញនូវមុខ មាត់ថ្មីរបស់វានោះមានន័យថាទោះបីជា USB 2.0 មានលក្ខណៈគ្រប់គ្រាន់ហើយក៏ដោយការកំណែទម្រង់ថ្មីរបស់វានៅតែបន្ត កែប្រែទៅមុខឥតឈប់។ ចូរក្រឡេចមើលភាពប្រណិតនៃ USB មួយចំនួនដែលគេបានភ្ជាប់មកជាស្រេចនៅផ្នែកខាងក្រោយនៃកុំព្យូទ័រ របស់អ្នកនិងលក្ខណពិសេសៗរបស់វាដែលបានកែប្រែតៗមក។
ស្តង់ដារ USB 2.0 ports.
USB 2.0 គឺជាប្រភេទ Port ដែលមានលក្ខណៈស្តង់ដារ។ នៅបច្ចុប្បន្ននេះយើងប្រើ Port របស់ USB 2.0 ដើម្បីភ្ជាប់ទៅកាន់ឧបករណ៍៖ mice(mouse), keyboards, hard drives, optical drivers, printers,Scannerហើយនិង ផ្នែក ដទៃផ្សេងៗទៀតអាចត្រូវបានរកឃើញនៅក្នុង USB 2.0 ដែលយើងអាចដោតចូលទៅក្នុង Port មួយនៃ Port ទាំងនោះ។ ការលេចឡើងនៃ USB 3.0 (បង្កើនល្បឿនទ្វេដងនៃការបញ្ចូលទិន្នន័យនៅលើUSB)ប៉ុន្តែ USB 2.0 គឺនៅតែមានការពេញនិយមដដែល។ទោះបីជា USB 2.0 នៅតែមានការនិយមប្រើប្រាស់របស់អតិថិជននៅពេលនេះក៏ដោយប៉ុន្តែយើង មិនអាចនិយាយបានថាទៅថ្ងៃអនាគត USB 2.0 នៅតែប្រើឬមួយគេរក្សាវាទុកដូច USB 1.0 ឬយ៉ាងណាទេ។យើងអាចនិយាយបានថា USB 3.0 នឹងមកជំនួសឱ្យការប្រើប្រាស់របស់ USB 2.0 បន្តិចម្ដងៗហើយនៅពេលនេះហើយ USB 3.0ជាមុខមាត់ថ្មីរបស់ USB 2.0ដែរ។
USB 2.0 port ជាមួយលក្ខណៈពិសេស BIOS auto-install
ប្រភេទលក្ខណៈពិសេសនៃ USB port នេះគឺនៅលើការបង្កើត Motherboard របស់ Asus ថ្មីៗនេះ។ នេះគីជាស្តង់ដារមួយនៃ USB 2.0 port ហើយអាចត្រូវបានគេប្រើចំពោះការតភ្ជាប់លក្ខណៈធម្មតាទៅកាន់គ្រប់ ឧបករណ៍ប្រើលក្ខណៈUSB 2.0។ ទោះបីជាយ៉ាងណាក៏ដោយវាមានសមត្ថភាពដំឡើង BIOSដោយស្វ័យប្រវត្តិនូវពេលអ្នកភ្ជាប់វា។ អ្នកអាចថតចម្លងនូវកម្មវិធី BIOS flash ពិសេសៗពី USB flash memory key ដូច BIOS ដែលអ្នកចង់ឬបានដំឡើងដែរ។ បន្ទាប់មកចុច Button next ទៅកាន់ port នៅពេលដែលប្រព័ន្ធគឺដំណើរការហើយ BIOS នឹងចាប់ផ្ដើមដំឡើងដោយស្វ័យប្រវត្ត។នេះគឺជាលក្ខណៈពិសេសមួយរបស់វា ដែលយើងគួរតែដឹងនឹងយល់ឱ្យច្បាស់ចំពោះមុខងារ USB។
USB 2.0 portsដែលត្រូវបានគេបន្ថែមក្រោយពីកំណែទម្រង់ថ្មី
ប្រភេទ Port ថ្មីទាំងនេះគឺអ្នកអាចឃើញមាននៅលើបន្ទះ Motherboards ដែលបង្កើតដោយក្រុមហ៊ុន Asusនិង Gigabyte ហើយនិងរោងចក្រដទៃទៀត។ គេបានបន្ថែមចំនួន USB port ដើម្បីឱ្យវាអាចភ្ជាប់ដំណើរការបានជាមួយផ្នែកមួយចំនួនរបស់ ទូរស័ព្ទដៃដូចជាsmartphones ហើយនិងពពួក tablets។នេះគឺជាតម្រូវការបច្ចេកវិទ្យាដើម្បីឆ្លើយតបទៅនឹងតម្រូវ ការរបស់ឧបករណ៍សម្រាប់ភ្ជាប់ទៅកាន់iPad ដែលតម្រូវឱ្យមានការទៅលើដំណើរការរបស់ USB port។
USB 3.0 portsជំនាន់ចុងក្រោយ
USB 3.0 គឺជាជំនាន់ចុងក្រោយរបស់ USB ហើយវាក៏ត្រូវបានគេដឹងផងដែរថាវាជា USB ដែលមានល្បឿនលឿនបំផុតបើប្រៀបធៀបទៅជំនាន់មុខនៃប្រភេទ USB។វាមានល្បឿន 5 gigabits នៃការបញ្ជូនទិន្នន័យក្នុងមួយវិនាទី ឬ(626 MB ក្នុង១វិនាទី)។ កុំព្យូទ័រភាគច្រើនត្រូវបានគេភ្ជាប់ USB 3.0 ផ្សេងៗពីគ្នានៅលើបន្ទះ Motherboardហើយ ត្រូវបានគេបង្កើតឡើងជាលក្ខណៈ Chip ហើយមានលក្ខណៈដាច់ពីគ្នានៅលើ Motherboard ប៉ុន្តែ Chipset របស់ AMD មួយចំនួនគឺមាន USB 3.0 បង្កើតឡើងនៅក្នុង PC’s core logic។ Intel នឹងបង្កើត USB 3.0ដាក់នៅលើនៅក្នុងហៅថា core logic នូវជំនាន់ក្រោយនៃ Ivy Bridge chipsets។
USB 3.0 ថ្មីនេះអ្នកក៏អាចដាក់ប្រើបានជាមួយ USB 2.0 បាន ប៉ុន្តែអ្នកអាចទទួលបានល្បឿនបញ្ជូនទិន្នន័យរបស់ USB 2.0 ប៉ុណ្ណោះ។ ចំណែកខ្សែរបស់ USB 3.0 គឺមានភាពខុសគ្នារវាងខ្សែរបស់ USB ពីមុនផងដែរដូច្នេះ យើងត្រូវប្រាកដថាប្រភេទខ្សែដែលយើងប្រើប្រាស់នោះគឺត្រឹមត្រូវ សម្រាប់ USB 3.0 របស់អ្នកឬទេ។
ប្រភេទនៃ eSATA
External storage ដែលមានល្បឿនលឿនក្នុងការចម្លងទិន្នន័យដោយអ្នកអាចធ្វើការកែប្រែ បាននៃវីដេអូឌីជីថលនិងរូបភាពឌីជីថលជាដើម។អ្នកបានគិតថា USB 3.0 គឺអាចដាក់បំពេញគ្រប់កម្រិតនូវភាពចន្លោះប្រហោងប៉ុន្តែពេលខ្លះ ការប្រើប្រាស់របស់អ្នកមិនបានអនុវត្តន៍ឱ្យបានពេញអស់ឡើយ។
ប្រភេទនៃsSATA (external Serial Advanced Technology Attachment) port
ការបញ្ចូល eSATA ឬហៅថាexternal SATA។ ដំណភ្ជាប់នៃ eSATA ចុងក្រោយគឺមានមានល្បឿន 6gbps SATA drivesហើយគ្រប់ connectionឬដំណភ្ជាប់ទាំងអស់គឺអាចមានល្បឿនលឿនជាង USB 3.0 បន្តិចបន្តួច។ ភាពផ្លាស់ប្ដូរថ្មីៗនៃ external SATA គឺយើងត្រូវមានការដាក់ស្រោមព័ទ្ធជុំវិញដើម្បីការពារវាកុំឱ្យ ឆាប់ខូចនិងប្រើបានជាមួយ RAID ផ្សេងៗទៀតប្រសិនបើអ្នកចង់បន្ថែមភ្ជាប់ឧបករណ៍រក្សាទិន្នន័យច្រើន។
មុខងារដំណភ្ជាប់សម្រាប់បណ្ដាញNetwork
ភាពជាក់ស្ដែងនៃការតភ្ជាប់បណ្ដាញ Network លើកុំព្យូទ័រ Desktop PC នៅគ្រប់ទីកន្លែងគឺយើងឃើញប្រើ Ethernet Jack។
ឧបករណ៍Gigabit ethernet port
Gigabit Ethernet គឺត្រូវបានគេបង្កើតឱ្យមានស្ទើរគ្រប់ប្រព័ន្ធសម្រាប់បណ្ដាញ Networking មានទាំងការប្រើខ្សែសម្រាប់តភ្ជាប់និងប្រើប្រព័ន្ធ Wireless។ប៉ុន្តែពេលខ្លះការបញ្ជូនទិន្នន័យលើបណ្ដាញ Network មានសភាពយឺតហើយការមានការលំបាកខ្លះដែរសម្រាប់ការប្រើខ្សែហេតុ ដូច្នេះហើយបានជាមកដល់ពេលនេះគេបានធ្វើកំណែទម្រង់ដល់ 802.11ac Wireless ដើម្បីផ្ដល់ភាពងាយស្រួលនិងមានល្បឿនលឿនជាងមុន។
មុខងារបញ្ជូនទិន្នន័យតាមរយៈឧបករណ៍ Bluetooth
Motherboard មួយចំនួនអាចប្រើប្រាស់បានជាមួយwireless connectivityមានន័យថាវាបញ្ជូនទិន្នន័យបានលឿន។ នោះមានន័យថាគេប្រើ 802.11n Wi Fi នៅលើ board ដែលវាអាចមានល្បឿនរហូតដល់ 600 megabits ក្នុងមួយវិនាទីជាមួយនឹង Bluetooth capable device ដូច smartphones ដែរ។
ឧបករណ៍សម្រាប់បញ្ជូននិងបញ្ចេញសំឡេង(Audio Connections)
កាលពីមុនយើងឃើញមាន Sound card ផ្សេងៗប្រើសម្រាប់បញ្ចូល(audio output)និងមុខងារបញ្ចេញសំឡេង(input)នៅលើកុំព្យូទ័រតែមួយ។ផ្ទុយទៅ វិញ PC ឬកុំព្យូទ័រសព្វថ្ងៃមាន audio នៅក្នុងនឹងស្រាប់ហើយមាន audioជាច្រើនដែលវាមានលក្ខណៈនិងមុខងារខុសគ្នា។
មុខងារឧបករណ៍Analog mini jacks
ភាពច្រើនគេប្រើប្រាស់ audio connection គឺ analog minijacke នៅផ្នែកខាងក្រោយនៃ PC។ ប្រសិនបើអ្នកមានក្នុងចំណោមទាំងនោះ ជាមួយបណ្ដាញតំណភ្ជាប់ច្រើនលើ PCសម្រាប់ភ្ជាប់ speakerអ្នកនឹងបានប្រើបីឬបួន outputបញ្ចេញសំឡេងដែលមានប្រភេទពណ៌ផ្សេងៗគ្នាមានដូចជា ពណ៌បៃតង ខ្មៅ ទឹកក្រូច ហើយនិង ប្រផេះ ចំពោះ speaker setup របស់អ្នកសម្រាប់ multichannel audio។ ពណ៌ផ្កាឈូកមួយគឺប្រើសម្រាប់ microphone input ហើយត្រង់ជើងដោតពណ៌ខៀវគឺប្រើសម្រាប់បញ្ចូល inputសំឡេង។
ដំណើរការឧបករណ៍សម្រាប់តភ្ជាប់ពីមុនបច្ចុប្បន្ននិងពេលអនាគត
គ្រប់ប្រភេទទាំងអស់នៃ connectorsដែលបានភ្ជាប់ទៅកាន់អេក្រង់(monitor )វាហាក់បីដូចជាជាយូរមកហើយដែរហើយគេហៅវាថា VGA parallel port មានមុខងារសម្រាប់បញ្ចូលទិន្នន័យពីCPU ទៅបង្ហាញឱ្យបានឃើញនៅលើអេក្រង់កុំព្យូទ័រ។ VGA card នេះគឺវាមានសារសំខាន់ខ្លាំងណាស់សម្រាប់ការបង្ហាញរូបភាពឱ្យច្បាស់ ឬមិនច្បាស់ក៏វាអាស្រ័យលើ VGA នេះដែរ។
ឧបករណ៍បង្ហាញទិន្នន័យVGA (Video Graphics Array) connector
ប្រព័ន្ធដែលផ្គត់ផ្គង់ឱ្យ graphics ច្បាស់នោះភាគច្រើនទាក់ទងជាមួយនឹង VGA connector។ ភាគច្រើននៃMonitor សព្វថ្ងៃគឺត្រូវការ VGA ជាចាំបាច់ទើបដំណើរការល្អជាចុងក្រោយយើងគិតពីសម័យកាលដែលប្រើ analog connector ដោយគ្មាន VGA ថាតើវាយ៉ាងដូចម្ដេចដែរ។
មុខងារDVI (Digital Visual Interface) port
DVI (digital visual interface) បានបង្ហាញដំបូងនៅក្នុងឆ្នាំ១៩៩៩ នៅខណៈពេលដែល VGA បានផុសចេញជាលើកដំបូងនៅដើមឆ្នាំ១៩៨៧។ ទោះជាយ៉ាងណាក៏ដោយទាំងពីរទាំង DVI និង VGA នឹងត្រូវបានដល់ទីបញ្ចប់ទាំងពីរនៅក្នុងឆ្នាំ២០១៥ខាងមុខនេះ។ DVI គឺបានអនុម័តជាលើកដំបូងយ៉ាងធំជា digital connection សម្រាប់ monitor កុំព្យូទ័រហើយវានឹងមកជំនួសវិញដោយ DisplayPort។
មុខងារលើDisplay Port
Display Port វាហាក់បីដូចជាមានភាពសាំញ៉ាំបន្តិចនិងហាក់ដូចជាលើសពីតម្រូវការ ដែលចង់បាននៃការផ្ដល់ឱ្យមានPort សម្រាប់ភ្ជាប់ឧបករណ៍ HDMI។គេឧបករណ៍ឬ Port HDMI នេះសម្រាប់ភ្ជាប់ភ្ជាប់និងបញ្ចូលរូបភាពពីកុំព្យូទ័រទៅកាន់ អេក្រង់ TV ឬអេក្រង់កុំព្យូទ័រដោយមានរូបភាពភ្លឺច្បាស់ល្អជា DVI។
DisplayPort អាចបង្ហាញផងដែរតាមរយៈសញ្ញា audioបានរហូតដល់៨បណ្ដាញជាមួយល្បឿនផ្ដល់ឱ្យ bandwidth 49 megabits ក្នុង១វិនាទី។
លក្ខណៈរបស់HDMI (High-Definition Multimedia Interface) port
HDMI គឺមានលក្ខណៈស្រដៀងទៅនឹង interface របស់ HDTV ប៉ុន្តែវាមានលក្ខណៈធំទូលាយការដាក់បង្ហាញនៅលើ PC និង graphics cardទាំងអស់។
HDMI 1.4a ផ្ដល់ឱ្យ bandwidth គ្រប់គ្រាន់ដើម្បីដំណើរការ 1080p នៅក្នុងកម្រិត 120Hzដែលធ្វើឱ្យវីដេអូនិងសំឡេងឮច្បាស់ល្អ។
HDMI ក៏មានសមត្ថភាពខ្ពស់ផងដែរនៃការផ្ដល់ជាសញ្ញា audioហើយភាគច្រើន graphics card មានលក្ខណៈដាច់ៗពីគ្នាដែលមានលក់សព្វថ្ងៃនឹងមាន audio ល្អដូច graphics ដែរ។
មុខងារMini-DisplayPort portsសម្រាប់ភ្ជាប់ទៅកាន់ឧបករណ៍របស់Apple
Mini-DisplayPort គឺមានប្រជាប្រិយភាពសម្រាប់ភ្ជាប់តាមរយៈ Apple ដោយរាប់បញ្ចូលទាំងផ្នែករបស់ DisplayPort 1.2 ផងដែរ។គ្រប់ជំនាន់ Graphics cards ត្រូវបានគេដាក់រួមបញ្ចូលគ្នាទាំងជំនាន់ក្រោយនេះដែលបង្កើតឡើងជា មួយ AMD Radeon HD 6000 ហើយនិង HD 7000 series graphics cards។
ចំពោះMini-HDMI port
Mini-HDMI គឺគេមិនបានភ្ជាប់មកជាមួយកុំព្យូទ័រមានច្រើនដូច port ផ្សេងៗទេដែលភាគច្រើនយើងតែងតែឃើញមាននៅលើឧបករណ៍ប្រើប្រាស់ អេឡិចត្រូនិកដូចជា Digital camerasផ្សេងៗ។
ទោះបីជាវាមិនសូវមាននៅលើកុំព្យូទ័រក៏ដោយក៏អ្នកអាចស្វែងរកការ តភ្ជាប់តាមរយៈ Graphics card ដែលមានលក្ខណៈដាច់ៗពីគ្នាដែលបង្កើតឡើងជាមួយ Nvidia 500 series GPUsដោយក្នុងនោះអ្នកអាចភ្ជាប់វាបាន mini-HDMI ទៅ HDMI ជាមួយគ្នា។
បង្ហាញពីអាយុកាលនៃ Port
មួយចំនួននៃដំណភ្ជាប់នៅតែបានដាក់ឱ្យប្រើប្រាស់នៅក្នុងប្រព័ន្ធ មួយចំនួននៅឡើយបើទោះបីជាមានការប្រើប្រាស់ក្នុងកម្រិតតិចតួចយ៉ាង ណាក៏ដោយ។ហើយមួយចំនួននោះក៏នៅតែឃើញមានប្រើសម្រាប់ការធ្វើ ជំនួញផងដែរហេតុផលដោយសាវានៅមានដំណើរការលើ hardware ចាស់ដើម្បីជំនួយដល់ដំណើរការ Applications មួយចំនួន។
Port សម្រាប់ភ្ជាប់PS/2 mouse ឬ keyboard connector
PS/2 គឺជា Port សម្រាប់ភ្ជាប់ Mouse & Keyboard សេរីចាស់ៗ។ Motherboard ដែលបានភ្ជាប់មកជាមួយ PS/2 មានពីរនៃប្រភេទ PS/2 នេះដូចមានបង្ហាញមួយក្នុងរូបខាងលើនេះ។ PS/2ជាអាចដំណើរការបានល្អជាមួយ Motherboard សេរីមុនដោយជួនកាល់ប្រភេទ port USB មិនអាចដំណើរការបានតែ PS/2 អាចដំណើរការBoot បានហើយក្រៅពីនេះក៏នៅតែមានគុណសម្បត្តិល្អជាច្រើនទៀតដែលឱ្យគេ នៅតែបន្តភ្ជាប់មកជាមួយស្ទើរគ្រប់កុំព្យូទ័រ។
មុខងារឧបករណ៍FireWire (IEEEE 1394) port
FireWireឬ IEEE 1394 គឺនៅតែមានការពេញនិយមប្រើប្រាស់ដដែលវាគឺកម្រឃើញគេធ្វើការ កែប្រែថ្មីនៅលើបន្ទះ motherboardថ្មីៗ។វាគឺមានប្រយោជន៍ប្រសិនអ្នកមាន camcorders or pro audio gearសេរីមុន។
មុខងារឧបករណ៍ភ្ជាប់Parallel printer port
parallel printer port គឺនៅតែឃើញមាននៅលើបន្ទះ Motherboard ថ្មីៗមួយចំនួនបើទោះបីនៅពេលនេះគេប្រើ USB port មកជំនួសក៏ដោយ។ Printer មួយចំនួនប្រាកដណាស់គឺនៅតែត្រូវការវាក្នុងការប្រើប្រាស់វាឱ្យ មានរយៈពេលយូរប៉ុន្តែចំនួននៃឧបករណ៍សម្រាប់ភ្ជាប់ដែលល្អៗនៅ ក្នុងការធ្វើពាណិជ្ជកម្មមួយចំនួននៅតែប្រើ portសម្រាប់ភ្ជាប់។
មុខងាររបស់ឧបករណ៍Nine-pin serial port
Nine-Pin Serial port គឺស្ទើរតែមានរូបរាងទៅហើយពេលបច្ចុប្បន្ននេះដែលប្រើសម្រាប់ភ្ជាប់ ទៅកាន់ឧបករណ៍ Terminal & peripherals។Nine-pin Serial port អ្នកប្រើចុងម្ខាងនៃ USB ភ្ជាប់ជាមួយឧបករណ៍ផ្សេងៗដូចជា Modem, ISDN terminal adapter, PDA, Bar code scanner, label printerជាដើម។
ក្រោយពីបានបង្ហាញជាសង្ខេបដូចខាងលើរួចមកយើងឃើញថា Ports នីមួយគឺវាមានតួនាទីខុសគ្នាប៉ុន្តែវាបានផ្ដល់សារសំខាន់សម្រាប់ យើងទាំងអស់គ្នាខ្លាំងណាស់ប្រសិនបើយើងទាំងអស់គ្នាបានស្គាល់និង បានយល់ច្បាស់ពីមុខងារនៃ port នីមួយៗដែលគេបង្កើតវាឡើងសម្រាប់បំពេញតម្រូវការប្រើប្រាស់របស់យើង ទាំងអស់គ្នា៕
Post a Comment