អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

ការ​ប្រើ​ប្រាស់​​វចនានុ​ក្រម​អង់គ្លេស​តាម Online

Sunday, December 16, 20120 comments



ប្រសិន​បើ​យើង​នៅ​ឆ្ងាយ​នឹង​កុំព្យូទ័រ​របស់​យើង ឬ ក៏​កុំព្យូទ័រ​របស់​យើង​មិន​មាន​កម្ម​វិធី​វចនានុ​ក្រម ដូចនេះ​តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៅ​?  វិធី​ដ៏​ងាយ​ស្រួល​នោះ​ គឺ​​យើង​ទាំង​អស់​គ្នា អាច​ងាក​មក​ប្រើ វចនា​ក្រម អង់​គ្លេស តាម Online ម្តង​សាក​មើល។ វា​ពិត​ជា​មាន​ភាព​ងាយ​ស្រួល​មែន យើង​មិន​ត្រឹម​តែ​អាច​បើក​វា​តាម កុំព្យូទ័រ​នោះ​ទេ យើង​ក៏​អាច​បើក​តាមទូរស័ទ្ទដៃ​មាន​ភ្ជាប់​អ៊ិន​ធ័រ​ណិត ដែល​យើង​អាច​បើក​បាន​នៅ​ពេល​ណា ក៏​បាន និង គ្រប់​ទីកន្លែង​។
ខាង​ក្រោម​នេះ គឺ​ជា​គេហទំព័រ​ដែល​ផ្តល់ វចនានុ​ក្រម អង់​គ្លេស ដោយ​ឥត​គិត​ថ្លៃ៖

១. Thefreedictionary


Thefreedictiony គឺ​ជា​វចនានុ​ក្រម Online មួយ​ដែល​មាន​ការ​ពេញ​និយម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់ អ៊ិន​ធ័រ​ណិត។ វចនានុ​ក្រម​នេះ មាន​ជម្រើស​ជា​ច្រើន​ដូច​ជា Medical dictionary, Legal dictionary, Financial dictionary, Acronyms, Idioms និង ផ្សេង​ទៀត។ រាល់​ពាក្យ​ដែល​យើង​ស្វែង​រក វា​មាន​ជា​សម្លេង​ឲ្យ​យើង​ស្តាប់​ទៀត​ផង។
http://www.thefreedictionary.com

២. Cambridge Advanced Learner's dictionary


Cambridge Advanced Learner's dictionary គឺ​ជា​វចនានុ​ក្រម​អង់​គ្លេស​ដ៏​ល្អ​មួយ និង សម្រាប់​អ្នក រៀន​ចំនេះ​ដឹង​ទូ​ទៅ​ភាសា​អង់​គ្លេស។ រាល់​ពាក្យ​ទាំង​អស់​ក៏​មាន​បង្ហាញ​ពី​ការ​បញ្ចេញ​សម្លេង​តាម British English។ មិន​ត្រឹម​តែ​មាន​វចនានុ​ក្រម​ភាសា​អង់គ្លេស​នោះ វា​នៅ​មាន​ច្រើន​ភាសា​ទៀត​។
http://dictionary.cambridge.org

៣. Longman English dictionary


Longman English dictionary គឺ​ជា​វចនានុ​ក្រម​អាច​ឲ្យ​យើង​ស្វែង​រក​ពាក្យ​មាន​ភាព​ងាយ​ស្រួល និង បាន​លឿន​។ លក្ខណៈពិ​សេស​របស់​វា​នោះ ប្រ​សិន​បើ​មិន​យល់​អត្ថន័យ​របស់​ពាក្យ​ណា​មួយ យើង គ្រាន់​តែ​ចុច​ពីរ​ដង​លើ​វា ពេល​នោះ​វា​នឹង​បង្ហាញ​អត្ថ​ន័យ​ឲ្យ​យើង​មើល។
http://www.ldoceonline.com

៤. ផ្សេងៗទៀត


ខាង​ក្រោម​នេះ គឺ​ជា​វចនានុ​ក្រម​ផ្សេង​ៗ​ទៀត ដែល​មាន​លក្ខណៈស្រ​ដៀង​គ្នា​ទៅ​​នឹង វចនានុ​ក្រម ដែល​​បាន​​បង្ហាញ​ខាង​លើ​ដែរ។
ក. Oxford Advanced American Dictionary
ខ.​ macmillandictionary
គ. merriam-webster
ឃ. yourdictionary
Share this article :

Post a Comment