តើមិត្តមួយចំនួនមានបញ្ហា Shut Down កុំព្យូទ័រយឺតក្នុង Windows 7 មែនទេ?
ជាការពិតណាស់មូលហេតុនាំឱ្យបិទកុំព្យូទ័រយឺតនោះគឺបណ្តាលមកពីមូលហេតុមួយចំនួនដូចជា
- កម្មវិធីមួយចំនួនវាកំពុងតែដំណើរការ
- Service មួយចំនួននូវដំណើរការ
- កុំព្យូទ័របានដំឡើងកម្មវិធីច្រើនពេក នាំឱ្យមាន Service កាន់តែច្រើននៅក្នុង Windows
- កុំព្យូទ័របាត់បង់ File system ណាមួយ ឬក៏មានករណីឆ្លង Virus។ល។
- វិធីសាស្រ្តទី១ (Uninstall unused program)
ត្រូវ Uninstall កម្មវិធីដែលយើងមិនត្រូវការប្រើប្រាស់ចេញពីកុំព្យូទ័រ
ដោយចុច Start Menu => Control Panel => Programs and Features
- វិធីសាស្រ្តទី២ (Reduce Timeout To Kill Service Or App)
១.ត្រូវចុច window key+R រួចវាយពាក្យ Regedit ហើយចុច Enter បន្ទាប់មកអ្នកត្រូវចុច
HKEY_LOCAL_MACHINE => SYSTEM => CurrentControlSet => Control
២. បន្ទាប់មកត្រូវចុចបើក WaitToKillService ហើយកែតម្លៃវាពី 12000 មកដាក់ 1000 ឬ 1 វិញដើម្បីឱ្យល្បឿននៃការបិទវាបានលឿន បន្ទាប់មកចុច OK ។
ហើយអ្នកត្រូវចូលទៅ HKEY_CURRENT_USER => Control Panel => Desktop
រួចរកមើលពាក្យ WaitToKillAppTimeout រួចចុចលើវា តែប្រសិនបើវាគ្មានទេអ្នកអាចបង្កើតវាបានដោយ Right Click យក New ហើយយក String Value រួចវាយ Rename ដាក់ថា WaitToKillAppTimeout រួចចុចលើវាហើយ Set តម្លៃ Value Data របស់វាដាក់ លេខ 1000 ឬ 1 រួចចុច OK
៣.បន្ទាប់មកអ្នកត្រូវបង្កើត String Value មួយទៀតដោយដាក់ឈ្មោះថា AutoEndTasks រួចត្រូវឱ្យតម្លៃ Value Date ដោយដាក់លេខ 1 រួចចុច OK ។
បន្ទាប់មកអ្នកត្រូវ log offកុំព្យូទ័ររបស់អ្នករួចចាំ log in ឡើងវិញជាការស្រេច។
3- វិធីសាស្រ្តទី៣ (Create a Fast Shutdown Shortcut)
សម្រាប់វិធីសាស្ត្រទី3 អ្នកត្រូវចូលទៅ Desktop Window 7 របស់អ្នករួច Right Click ហើយរើសយក New បន្ទាប់មកចុចលើ shortcut ហើយអ្នកត្រូវវាយពាក្យ shutdown.exe -s -t 00 -f រួចចុច Next ហើយចុច Finish ។
ដូចនេះអ្នកអាចបិទកុំព្យូទ័ររបស់អ្នកបានយ៉ាងលឿនបំផុតបានហើយ៕
Post a Comment