ប្រសិនបើយើងនៅឆ្ងាយនឹងកុំព្យូទ័ររបស់យើង ឬ ក៏កុំព្យូទ័ររបស់យើងមិនមានកម្មវិធីវចនានុក្រម ដូចនេះតើយើងត្រូវធ្វើយ៉ាងម៉េចទៅ? វិធីដ៏ងាយស្រួលនោះ គឺយើងទាំងអស់គ្នា អាចងាកមកប្រើ វចនាក្រម អង់គ្លេស តាម Online ម្តងសាកមើល។ វាពិតជាមានភាពងាយស្រួលមែន យើងមិនត្រឹមតែអាចបើកវាតាម កុំព្យូទ័រនោះទេ យើងក៏អាចបើកតាមទូរស័ទ្ទដៃមានភ្ជាប់អ៊ិនធ័រណិត ដែលយើងអាចបើកបាននៅពេលណា ក៏បាន និង គ្រប់ទីកន្លែង។
ខាងក្រោមនេះ គឺជាគេហទំព័រដែលផ្តល់ វចនានុក្រម អង់គ្លេស ដោយឥតគិតថ្លៃ៖
១. Thefreedictionary

Thefreedictiony គឺជាវចនានុក្រម Online មួយដែលមានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់ អ៊ិនធ័រណិត។ វចនានុក្រមនេះ មានជម្រើសជាច្រើនដូចជា Medical dictionary, Legal dictionary, Financial dictionary, Acronyms, Idioms និង ផ្សេងទៀត។ រាល់ពាក្យដែលយើងស្វែងរក វាមានជាសម្លេងឲ្យយើងស្តាប់ទៀតផង។
http://www.thefreedictionary.com
២. Cambridge Advanced Learner's dictionary

Cambridge Advanced Learner's dictionary គឺជាវចនានុក្រមអង់គ្លេសដ៏ល្អមួយ និង សម្រាប់អ្នក រៀនចំនេះដឹងទូទៅភាសាអង់គ្លេស។ រាល់ពាក្យទាំងអស់ក៏មានបង្ហាញពីការបញ្ចេញសម្លេងតាម British English។ មិនត្រឹមតែមានវចនានុក្រមភាសាអង់គ្លេសនោះ វានៅមានច្រើនភាសាទៀត។
http://dictionary.cambridge.org
៣. Longman English dictionary

Longman English dictionary គឺជាវចនានុក្រមអាចឲ្យយើងស្វែងរកពាក្យមានភាពងាយស្រួល និង បានលឿន។ លក្ខណៈពិសេសរបស់វានោះ ប្រសិនបើមិនយល់អត្ថន័យរបស់ពាក្យណាមួយ យើង គ្រាន់តែចុចពីរដងលើវា ពេលនោះវានឹងបង្ហាញអត្ថន័យឲ្យយើងមើល។
http://www.ldoceonline.com
៤. ផ្សេងៗទៀត

ខាងក្រោមនេះ គឺជាវចនានុក្រមផ្សេងៗទៀត ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹង វចនានុក្រម ដែលបានបង្ហាញខាងលើដែរ។
ក. Oxford Advanced American Dictionary
ខ. macmillandictionary
គ. merriam-webster
ឃ. yourdictionary


Post a Comment