ចាក់សោនៅលើ Desktop គឺជាគន្លឹះងាយមួយ ប្រើនៅពេលដែលប្រិយមិត្តមានកិច្ចការធ្វើជាបន្ទាន់ ដើម្បីចាក់លេខសំងាត់កុំឲ្យអ្នកដទៃប្រើ ដោយមិនចាំបាច់បិទម៉ាស៊ីនកុំព្យូទ័រ។ ធ្វើអីចឹង ប្រិយមិត្តគ្រាន់តែចុចលើ Shotcut ប៉ុណ្ណោះវានឹងចាក់សោ Desktop ដោយស្វ័យប្រវត្តិ ជៀសវាងអ្នកដទៃចូលប្រើប្រាស់កុំព្យូទ័រអ្នក ហើយនៅពេលដែលប្រិយមិត្តចង់ប្រើវិញមិនចាំបាច់បើកម៉ាស៊ីនទេ គឺគ្រាន់តែវាយពាក្យសំងាត់ (Password) បញ្ចូលវានឹងដំណើរការបានធម្មតា។
ដើម្បីឲ្យកាន់តែច្បាស់ ជាងនេះ សូមអនុវត្តតាម IT Khmer Share ដើម្បីការពារសិទ្ធិក្នុងការប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រពីអ្នក ដទៃដូចខាងក្រោម។
ចុច Right-Click លើ Desktop>New>Shortcut នឹងមានផុសផ្ទាំង Create Shortcut មួយ
បន្ទាប់
មកសូមវាយពាក្យ rundll32.exe user32.dll,
LockWorkStation>Next>ដាក់ឈ្មោះ Shortcut នោះថា Lock the
computer នៅក្នុងប្រអប់ Type a name for this shortcut:>Finish
បន្ទាប់ពីនេះ វានឹងចេញ Shortcut ដូចរូបខាងក្រោម
ដើម្បី
បន្ថែមសោភណភាព Shortcut ឲ្យកាន់តែស្រស់ស្អាតទៀតនោះ
ប្រិយមិត្តអាចប្ដូរជារូបផ្សេងៗបានដោយគ្រាន់តែចុច Right-Click
លើ Shortcut ដែលបានបង្កើតហើយនោះ>Properties>Shortcut
Tab>ប៊ូតុង Change Icon…
បន្ទាប់មកសូមដូរឈ្មោះ File ពី rundll32.exe ទៅជា Shell32.dll នៅក្នុងប្រអប់ Look for icon in this file>ជ្រើសរូប icon ណាមួយដែលអ្នកពេញចិត្ត>OK>Apply>OKជាការស្រេច។
សូមបញ្ជាក់ថា៖ ករណីនេះប្រើបានគ្រប់ប្រព័ន្ធដំណើរការ Windows (ករណីកុំព្យូទ័រមានចាក់ Password)៕
Post a Comment