Backup គឺជាកម្មវិធីមួយសម្រាប់ចម្លងឯកសារទុក ដើម្បីជៀសវាងបាត់បង់ដោយប្រការណាមួយ។ ជាទូទៅឯកសារទាំងនោះសំដៅ ទៅលើឯកសារការងារដែលបានបង្កើតឡើង, កម្មវិធីផ្សេងៗ និង File System របស់ Windows ជាដើម។
ដើម្បី ឲ្យកាន់តែច្បាស់ជាងនេះ សូមប្រិយមិត្តចំណាយពេលស្វែងយល់ជាមួយ IT Khmer Share នៅក្នុងទំព័រគន្លឹះខ្លីៗនេះដូចខាងក្រោម។
ដំបូងសូមចុចប៊ូតុង Getting Started>Back up your files

ចុចលើ Create a system image

ប្រិយមិត្ត
ត្រូវជ្រើសរើសទីតាំងសម្រាប់ Save Back up files។ នៅក្នុងផ្ទាំង
Create a system image
បើសិនជាប្រិយមិត្តចង់រក្សាទុកនៅក្នុងម៉ាស៊ីនកុំព្យូទ័រសូមចុច
On a hard disk, បើចង់រក្សាទុកក្នុង Disc សូមចុចលើ On one or more
DVDs ឬប្រិយមិត្តអាចរក្សាទុកក្នុង Network
ក៏បានបើសិនជាកុំព្យូទ័រមានភ្ជាប់បណ្ដាញ (Network)
ដោយគ្រាន់តែចុចលើ On a network location>Next

បន្ទាប់ពីជ្រើសរើស Drive រួចរាល់ហើយវានឹងផុសផ្ទាំង Confirm មួយឡើង>Start backup

នេះជាផ្ទាំងដំណើរការណ៍ Back up។ វាអាចដំណើរការណ៍យូរឬឆាប់អាស្រ័យទៅតាមទំហំម៉ាស៊ីនកុំព្យូទ័ររបស់អ្នក។

នៅ
ពេលដែលផ្ទាំង Back up
ដើរចប់វានឹងផុសចេញផ្ទាំងផ្ទាំងមួយសម្រាប់ឲ្យយើងបង្កើត System
Repair Disc>Yes>Create Disc


នៅពេលដែលចង់ Restore File ដែលបាន Backup ទុកហើយនោះ សូមប្រើ System Recovery Options

Post a Comment